ពិតជារឿងមួយគួរឱ្យចង់សើច ភ្ញាក់ផ្អើល
និងចាប់អារម្មណ៍ ដោយហេតុថា នៅទីក្រុងប៉េកាំង, ទីក្រុង Guangzhou,
ទីក្រុង Shenzheu ប្រទេសចិនឯណោះវិញ
មានបង្កើតថ្នាក់បង្រៀនអំពីការរួមភេទដោយឥតគិតថ្លៃ
ដើម្បីឱ្យប្រជាពលរដ្ឋរបស់គេយល់ដឹងពីសុខភាពផ្លូវភេទ
រំដោះខ្លួនចេញពីតម្រេកផ្លូវភេទ និងេស្ត្រសផ្លូវភេទ
ជាពិសេសអំពីតម្រូវការរួមភេទ
ពោលគឺពួកគេរួមភេទមិនដល់ចំណុចកំពូល
ឬមិនយល់អំពីការរួមភេទនាំឱ្យមានផលវិបាកផ្សេងៗ
ដូច្នេះសាលារៀននេះអាចប្រាប់ពីរបៀបនាំគូស្នេហ៍ឱ្យយល់ពីចំណុច
កំពូល និងផលវិបាកផ្សេងៗ ។
បើយោងទៅតាមបណ្តាញផ្សព្វផ្សាយពីប្រទេសចិន
បាននិយាយថា ក្នុងប្រទេសចិន ទីក្រុងភាគច្រើនបានដាក់បន្ថែម
និងបង្កើតថ្នាក់បង្រៀនរួមភេទនេះឡើងក្នុងគោលបំណងនាំយក
អារម្មណ៍អ្នកស្ពឹកស្រពន់ផ្នែកផ្លូវភេទឱ្យយល់ពីភាពរស់រវើក
របស់វា
និងអប់រំអ្នកមានចំណង់ផ្លូវភេទឱ្យយល់ពីតម្លៃនៃការរួមភេទ
ចេះគ្រប់គ្រងអារម្មណ៍ ចេះរំងាប់អារម្មណ៍ រំដោះការរួមភេទ
និងប្រើប្រាស់ការរួមភេទឱ្យមានសារប្រយោជន៍។
ចំណែកឯស្ត្រីវិញថ្នាក់បង្រៀនរួមភេទនេះមានប្រយោជន៍ត្រង់ថា
អាចរំដោះខ្លួនពួកគេចេញពីអាពាហ៍ពិពាហ៍បាន...
ពោលគឺមិនចាំបាច់ទាល់តែមានអាពាហ៍ពិពាហ៍ ឬមានប្តី ទើបស្គាល់
ឬយល់ដឹងពីការរួមភេទនោះទេ...
ពួកនារីៗអាចយល់ដឹងពីការរួមភេទដ៏ស៊ីជម្រៅតាមរយៈថ្នាក់បង្រៀនដ៏
កម្រនេះ ។
តើអ្នកយល់យ៉ាងណាដែរ ចំពោះមុខវិជ្ជានេះ?
មនុស្សជាច្រើនបាននិយាយថា មុខវិជ្ជានេះ ខុសពីក្រមសីលធម៌
ប្រពៃណី
និងការណែនាំពីផ្លូវភេទខ្លះដែលធ្លាប់តែមានលក្ខណៈបិទបាំង
ច្រើន (មិនសំដៅទៅលើភាពស្រើបស្រាលអាសអាភាស) ព្រោះថា
នៅបណ្តាប្រទេសជឿនលឿន
ជាពិសេសសហដ្ឋអាមេរិកមានបង្រៀនត្រឹមតែអប់រំផ្លូវភេទ
ឬសុខភាពផ្លូវភេទតែប៉ុណ្ណោះ... ប៉ុន្តែនៅប្រទេស
គឺស្តែងឱ្យឃើញនូវភាពស្រើបស្រាលតែម្តង៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ប្រភពពី កោះសន្តិភាព
0 Comments:
Post a Comment