Discussion
Photography
Wednesday, June 12, 2013
លោក កឹម សុខា ច្រានចោល រាល់ការចោទប្រកាន់ មកលើរូបលោក
ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣នេះ ក្នុងសន្និសីទកាសែតមួយ នៅ ទីស្នាក់ការរបស់ខ្លួន បានច្រានចោល ចំពោះការចោទប្រកាន់ មកលើរូបលោក ដោយបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តិ អំពើថោកទាប ដូចអ្វីដែល បានលើក ឡើងនោះទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា ពេលនេះគេបានព្យាយាម បង្កាច់បង្ខូច និងធ្វើបាបរូបលោក ហើយមិនមែនតែពេលនេះទេ គឺយូរមក ហើយ ចាប់តាំងពីលោក ជាប់ឆ្នោតធ្វើជាតំណាងរាស្រ្ត នៅឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៣ លោកមិនដែលបានសេចក្តីសុខនោះទេ គេធ្វើទុក្ខបុកម្នេញ ពីអ្នកមានអំណាច តាមរូបភាពគ្រប់បែបយ៉ាង តាមប្រព័ន្ធផ្សព្វផ្សាយ។
លោកបន្តថា “ដូច្នោះហើយ ខ្ញុំជឿថា អត់ចប់ទេ គេនៅតែបង្កើតស្អីតទៅទៀតបងប្អូនឃើញហើយរឿងខ្មែរក្រហមអីហ្នឹងមិនទាន់ចប់ផង ចេញ រឿងនេះរឿងនោះ ដែលជារឿងមួយ បងប្អូនឃើញហើយថា គេប៉ុនប៉ងដើម្បីបង្ខូចកិត្យានុភាពរបស់ខ្ញុំ ដើម្បីទម្លាក់ប្រជាប្រិយភាពរបស់ខ្ញុំ យើង ដឹងហើយថា អំពើទាំងនេះជាអំពើថោកទាបណាស់ ហើយខ្ញុំសូមបដិសេធទាំងស្រុង ខ្ញុំគ្មានប្រព្រឹត្តិអំពើថោកទាប ដូចអ្វីដែលគេ បានរៀបចំ ឆាកទេ”។
ដោយឡែកទាក់ទងនឹងរឿងជនរងគ្រោះ ក្នុងរបប ខ្មែរក្រហមវិញ លោក កឹម សុខា បានបញ្ជាក់ថា លោកមិនបាននិយាយដូចអ្វី ដែលបានចោទ ប្រកាន់នោះទេ ហើយក៏មិនបានមើលងាយ ដល់ជនរងគ្រោះដែរ ព្រោះលោក ក៏ជាជនរងគ្រោះម្នាក់ និងជាអ្នកតស៊ូទាមទារ នូវយុត្តិធម៌ជូន ដល់ជនរងគ្រោះ ដូចជាលោក ជុំ ម៉ី ដែរ ហើយក្នុងនោះ អ្នកដែលគេកាប់សម្លាប់ក៏ជាឪពុករបស់លោកដែរ រឿងអ្វីលោក មិនទទួលស្គាល់នូវរបប ប្រល័យពូជសាសន៍នោះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានប្រជាពលរដ្ឋដែលជាជនរងគ្រោះបានធ្វើការតវ៉ា ឲ្យទៅសុំទោស ចំពោះជនរងគ្រោះនូវអ្វីដែលលោក បាននិយាយថា គុកទួលស្លែង ជាកន្លែងសប្បនិម្មិត និងមានរឿងអាស្រូវមួយចំនួន បានកើត មានឡើងផងដែរ ៕
ប្រភពដោយ www.dap-news.com
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment