Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, June 16, 2013

ជំងឺ​គ្រុន​ឈាម​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ប្រទេសិង្ហបុរី​ក្នុង​ឆ្នាំ ២០១៣

0 Comments

ប្រទេស​សិង្ហបុរី បាន​​ក្រើន​រំលឹក​ដល់​ក្រុម​វេជ្ជបណ្ឌិត​​​របស់​ខ្លួន ឲ្យ​មាន​ការ​ប្រុង​ប្រយត្ន័​​ទប់​ទល់​នឹង​ជម្ងឺ​គ្រុន​ឈាម ក្រោ​យ​ពី​មាន​ករណី​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​នេះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។

ជា​​ប្រទេស​ដែល​តូច​ជាងគេ​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយិ៍ ប្រទេស​សិង្ហបុរី ចា​ប់​តាំងពី​ខែ​មករា​ដើម​ឆ្នាំ​ ២០១៣​នេះ​មក មាន​ករណី​ជំងឺ​គ្រុន​ឈាម​ជាង ៩០០០ ករណី​ ​ហើយ​ជំងឺ​នេះ​ថែម​ទាំង​បាន​សម្លាប់​មនុស្ស​អស់​២​នាក់​ផង​ដែរ​។ តួលេខ​នេះ​មាន​ចំនួន​ច្រើន​ជាង​​តួលេខ​ឆ្នាំ​ចាស់​ ដល់​ទៅ ២ដង ​ឯណោះ។
ក្រសួង ​សុខាភិបាល​ប្រទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ក្រើន​រំលឹក​ដល់​គ្លីនិក​​ទាំងឡាយ​តាម​មូលដ្ឋាន​​ដែល​មាន​ការ​ រីករាល​ដាល​ជំងឺ​គ្រុន​ឈាម​នោះ​ ហើយខ្លួន​ក៏​បាន​ប្រាប់​ដល់​បុគ្គលិក​ពេទ្យ​នានា​ឲ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ ឲ្យ​បាន​លឿន​ទាន់​ពេល​វេលា​ និង​តាមដាន​អ្នក​ជំងឺ​ឲ្យ​បាន​ល្អ។
ជំងឺ​ គ្រុន​ឈាម ឆ្លង​ដោយ​មេរោគ​ម៉្យាង​ដែល​មាន​ក្នុង​មូស​ខ្លា (Aedes aegypti) ហើយ​ច្រើន​កើត​មាន​​ក្នុងភូមិភាគ​អាស៊ី និង​អាមេរិក​ឡាទីន។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ជំងឺ​នេះ​អាច​នាំ​ឲ្យ​មាន​ឈាម​ហូរ​ក្នុង​ខ្លួន, ថ្លើម​ឡើង​ធំ​ខុស​ធម្មតា, ដាច់​ប្រព័ន្ធ​សរសៃ​ឈាម និង​​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ជីវិត។
បើ​តាម​ប្រសាសន៍​របស់​ វេជ្ជបណ្ឌិត Asok Kurup ឲ្យ​ដឹង​ថា មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ករណី​ជំងឺ​គ្រុន​ឈាម​នៅ​ ឆ្នាំ​នេះ​ គឺ​ថា​វីរុស​នៃ​ជំងឺ​នេះ​ទំនង​ជា​បង្ហាញ​នូវ​កម្លាំង​ខ្លាំង​ជាង​មុន និង​មាន​ការ​សុំា​ទៅ​នឹង​ថ្នាំ​ពេទ្យ៕ពី www.radioaustralia.net.au

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com