
ពូជសត្វកញ្ចាញ់ចេកពណ៌ខៀវដែលមានពិសអាចសម្លាប់មនុស្សបាន១០នាក់។
សត្វកញ្ចាញ់ចេកពណ៌ខៀវមានជាតិពុលដែលមានប្រវែង២,៥សង់ទីម៉ែត្រ នោះត្រូវបានគេរកឃើញវានៅឯតំបន់ព្រៃត្រូពិកនានាដូចជានៅប្រទេស កូស្តារីកានិងប្រេស៊ីលជាដើម។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉លហ្វដនិងណ័រស្រូស្ពៀបាន ទទួលជោគជ័យលើការបង្កាត់ពូជនូវប្រភេទសត្វកញ្ចាញ់ចេកនេះបានជាពិសេស ពិសោធរកឃើញជាតិពុលដែលវាបានសម្លាប់មនុស្ស។ សត្វកញ្ចាញ់ចេកពុលដែលអាចសម្លាប់មនុស្សបានដល់ទៅ១០នាក់នោះ ចិញ្ចឹមជីវិតវាដោយការចាប់សត្វពីងពាង ក្អែប និងសត្វអាសិរពិសនានាជាអាហារ ទើបវាផ្ទុកជាតិពិសសាហាវបែបនេះ។
ការស្រាវជ្រាវបានបង្ហាញថា នៅក្នុងពិភពលោកនេះមានកញ្ចាញ់ចេកផ្ទុកជាតិពុលជាង១០០ប្រភេទឯណោះ ដែលជាទូទៅពួកវាមានប្រវែងខ្លួនចន្លោះពី៣,៨ទៅ៥សង់ទីម៉ែត្រ។ ជាទូទៅសត្វកញ្ចាញ់ចេកពុលតែងមានសម្បុរពណ៌ស្រស់ឆើត ជាសញ្ញាកម្លាដល់សត្រូវរបស់វានៅក្នុងព្រៃឲ្យភ័យខ្លាច៕ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment