ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ជាតិ
និងអន្តរជាតិ ចូលរួមត្រួតពិនិត្យ ការបោះឆ្នោតជាតិឆ្នាំ២០១៣ ។
យោងតាមសេចក្តីជូនដំណឹង របស់គ.ជ.ប ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ គ.ជ.ប បានទទួលស្គាល់ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៧.៧៤៦នាក់ មក ពីសមាគម និងអង្គការចំនួន២៥ ។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា ចំនួនអ្នកសង្កេតការណ៍ ខាងលើដែល គ.ជ.ប បានទទួល ស្គាល់នោះ មានអ្នកសង្កេតការណ៍ ជាតិចំនួន ៧.៧២០ (ស្រី៣.០៨៨នាក់) ក្នុងនោះអ្នកសង្កេតការណ៍ ចល័ត ចំនួន ៧៣នាក់ (ស្រី២១នាក់) និងអ្នកសង្កេតការណ៍ អន្តរជាតិ ចំនួន ២៦នាក់ ក្នុងនោះស្រីចំនួន ១៧នាក់ ។
បើតាម សេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប មានអង្គការក្នុងស្រុកធំៗចំនួន ដែលធ្វើការទាក់ទងនឹងការបោះឆ្នោត ក្នុងនោះរួមមាន ៖ ទី១.គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(COMFREL) បាន ដាក់អ្នកសង្កេតការណ៍សរុបចំនួន ៩២៨ នាក់ ក្នុងនោះស្រីចំនួន ៣៣០ នាក់ និងចល័ត ៥នាក់ និងទី២ គណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(NICFEC) បានដាក់អ្នក សង្កេតការណ៍សរុបចំនួន ៧៤៥ នាក់ ក្នុងនោះស្រី ចំនួន ២៦៤ នាក់ និងចល័ត ៥នាក់ ។
ដោយឡែក ចំពោះអ្នកសង្កេតការណ៍ អន្តរជាតិវិញ គេឃើញមានស្ថាប័នអន្តរជាតិពីរធំៗ ក្នុងនោះរួមមាន ៖ ទី១. វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ (NDI) បានដាក់អ្នកសង្កេតការណ៍ សរុបចំនួន ១២នាក់ ក្នុងនោះស្រីចំនួន ៨ នាក់ និងទី២. ស្ថានទូតសាធារណរដ្ឋ ឥណ្ឌូនេស៊ី បានដាក់អ្នកសង្កេតការណ៍សរុបចំនួន ២ នាក់ ក្នុងនោះស្រី ចំនួន ១នាក់ ។
សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ដែលនឹងចូលមកដល់នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ ២០១៣ ខាងមុខនេះ មានគណបក្សនយោបាយសរុបចំនួន ៨ ដែលបានដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង ។ គណបក្សទាំងនោះរួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍ សេដ្ឋកិច្ច ៕ ប្រភពពី ដើមអម្ពិល

0 Comments:
Post a Comment