
ដើម្បីធ្វើឲ្យភ្នែកអាឡាក់ស៊ី របស់អ្នកធូរស្បើយ អ្នកប្រហែលជាធ្លាប់គិត អំពីវិធីព្យាបាលដែលមិនមាន លក្ខណៈសមស្រប ហើយមែនទេ? វាមានវិធីច្រើនបែបក្នុង
ការព្យាបាលនូវបញ្ហានេះ ក៏ប៉ុន្តែការចាប់ផ្តើមព្យាបាល ដោយវិធីណាមួយ
វាមានសារសំខាន់ណាស់ ដោយអ្នកគួរយល់ពី អាការនៃភ្នែកអាឡាក់ស៊ី
របស់អ្នកឲ្យបានជាក់លាក់ ដោយអ្នកមានភ្នែករមាស់ ក្រហម និង រលាកក្រហាយ
នេះគឺមូលហេតុដ៏ សាមញ្ញបំផុតដែល អ្នកមានភ្នែក អាឡាក់ស៊ី។
ខាងក្រោមនេះគឺជា វិធីមួយចំនួនដែល អ្នកអាចជ្រើសយក មកអនុវត្តន៏ៈ១. ប្រើប្រាស់ពេលវេលាសំរាក។ ពេលខ្លះការសំរាក ភ្នែករបស់អ្នក អាចលុបបំបាត់នូវ បញ្ហាដែលអ្នកមាន ដូចជា ភ្នែករមាស់ ក្រហម និង រលាកក្រហាយរបស់អ្នក ដែលវាបានកើត ឡើងដោយសារ ភាពស្មុគស្មាញ និង ភាពអស់កម្លាំង។
២. ប្រើប្រាស់ថ្នាំបណ្តក់ភ្នែក។ វាអាចមានពេលជាច្រើន ដែលភ្នែករបស់ អ្នកអាចប្រែទៅជាស្ងួត ដែលវាជាហេតុធ្វើ ឲ្យភ្នែករបស់អ្នកក្រហាយ។ ដូច្នេះថ្នាំបន្តក់ភ្នែក អាចជួយអ្នកបាន ដោយជួយឲ្យភ្នែក របស់អ្នកមានសំណើម។
៣. ប្រើប្រាស់ទឹកលាងភ្នែក។ ទឹកលាងភ្នែកដែល មានឈ្មោះថា Bausch & Lomb មិនមែនសំរាប់ តែអ្នកប្រើប្រាស់ contact lenses នោះទេ អ្នកដែលមិនបានប្រើ ក៏អាចយកវាមក លាងភ្នែកប្រភេទនេះបានដែរ ពីព្រោះវាជួយ លាងសំអាតធូលី និង បាក់តេរីផ្សេងៗ ដែលមាននៅ ក្នុងភ្នែករបស់អ្នក។ប្រែសម្រូល៖Looking TODAY
0 Comments:
Post a Comment