
រដ្ឋសភាកម្ពុជា
ជាដំបូងគួរជម្រាបជូនថា សេចក្តីស្នើច្បាប់ ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ មានចំនួន៥មាត្រា។ មាត្រាមួយនិយាយពី ការផ្តន្ទាទោសរាល់បុគ្គលណា ដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។
មាត្រាពីរ ៖ ការកំណត់ថា រាល់អំពើខាងលើ ជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌ។ ទោសសម្រាប់ប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរ ក្រហម តាមច្បាប់នេះ ត្រូវជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ ពីមួយលានរៀលទៅបួនលានរៀល។
ចំណែក មាត្រា៣នៃច្បាប់គឺនិយាយអំពីជនដែលត្រូវផ្តន្ទាទោសដោយច្បាប់នេះ អាចត្រូវផ្សព្វផ្សាយពីការផ្តន្ទាទោសជាសាធារណៈ ដូចជាការផ្សាយតាមសារព័ត៌មានជាដើម។
ចំណែកមាត្រាបួននៃច្បាប់ ចែងអំពីទោសបន្ថែមសម្រាប់នីតិបុគ្គល។ នីតិបុគ្គល អាចត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ តាមលក្ខខណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ត្រូវពិន័យជា ប្រាក់ពី៥០លានរៀលទៅ ៥០០លានរៀលឯណោះ។ ហើយមាត្រា៥ នៃច្បាប់ គឺបានចែងថាច្បាប់នេះត្រូវប្រកាសជាការប្រញាប់៕ដោយ អ៊ឹម ណាវិន
ប្រភពពី RFI/Channa Siv
0 Comments:
Post a Comment