Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, June 7, 2013

រដ្ឋសភា​អនុម័ត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ដោយ​គ្មាន​បក្សប្រឆាំង

1 Comments

ធាតុជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម ដែល​គេ​តម្កល់​ទុក​នៅ​បឹងជើងឯក
ធាតុជនរងគ្រោះដោយរបបខ្មែរក្រហមដែលគេតម្កល់ទុកនៅបឹងជើងឯក
រដ្ឋសភាកម្ពុជា នៅព្រឹកនេះ ដែល​មាន​តែ​សមាជិក​៨៦​រូប​ប៉ុណ្ណោះ បាន​អនុម័ត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ ខ្មែរ​ក្រហម។ ខណៈ​ដែល​បក្ស​ប្រឆាំង​អះអាង​ថា ឆាប់​រហ័ស​ពេក និង​ជា​លក្ខណៈ​ចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច។


សេចក្តីស្នើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ​ក្នុង​របប​ខ្មែរក្រហម ដែល​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​ជាតិ​ដែល​មាន​វត្តមាន​សមាជិក តែ​៨៦​រូប​បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង​ហើយ នៅ​ថ្ងៃ​សុក្រ ទី៧ មិថុនា​នេះ។

តំណាងរាស្ត្រ​ហត្ថលេខី​នៃ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម លោក ជាម យៀប បាន​ថ្លែង​ថា ច្បាប់​នេះ មាន​គោលដៅ​ចង់​ឱ្យ​ពលរដ្ឋ​ចងចាំ​របប​ខ្មែរក្រហម និង ផ្តន្ទាទោស​ដល់​ជន​ណា ដែល​មិន​ទទួល​ស្គាល់ ការ​កាប់​សម្លាប់​នៃ​របប​ខ្មែរក្រហម គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។
លោកតំណាងរាស្ត្រ​គណបក្ស​ប្រជាជាជន បាន​សង្កត់​ធ្ងន់​ថា ការ​មិន​ទទួល​ស្គាល់​ច្បាប់​នេះ គឺ​ជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ ជីវិត​ក្នុង​របប​ខ្មែរក្រហម។ របប​ខ្មែរក្រហម​ដែល​បាន​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់ ក្នុង​រយៈពេល​៣​ឆ្នាំ​៨ ខែ និង ២០ថ្ងៃ។

ច្បាប់ដែលមានតែ៥មាត្រានេះ គឺ​នឹង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់ ២​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ពី១ លាន ដល់ ៤លាន​រៀល។

ក្នុងកិច្ចពិភាក្សា​រយៈពេល​ជិត​២​ម៉ោង ស្តីពី​ច្បាប់​នេះ​ដែរ អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែង​ថា ការអនុម័ត​ច្បាប់​ស្តីពី​ការប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ក្នុង​សម័យ​ខ្មែរក្រហម​នា​ពេល​នេះ គឺ​យឺត​ពេល​ផង។ យឺត​ពេល​ដោយ លោក​អះអាង​ថា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​និយាយ​រួច​ទៅ​ហើយ​ ថា​គ្មាន​ការ​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង​នោះ។ តែទោះជាយ៉ាងណា បក្សប្រឆាំង បាន​អះអាង​ថា​លោក កឹម​សុខា​ដែល​គ្រោង​នឹង​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ មិន​បាន​និយាយ​ថា​គុក​ទូលស្លែង​ជា​គុក​សិប្បនិម្មិត​នោះ​ទេ។

គួរបញ្ជាក់ថា ការអនុម័តច្បាប់ស្តី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​ របប​ខ្មែរក្រហម របស់​រដ្ឋសភា​នេះ​ដែរ គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ចូលរួម​អនុម័ត​ច្បាប់ បាន​ស្នើ​ឱ្យ​រដ្ឋសភា​ពន្យារ​ពេល​អនុម័ត ហើយ​អះអាង​ថា​ច្បាប់​នេះ មាន​លក្ខណៈ​ចំណេញ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕
សេចក្តី​រាយការណ៍​របស់ ស៊ុន មេសា 
ប្រភពពី RFI

1 Comments:

Unknown said...

ការគេញចំណេញសន្លឹកឆ្នោតរបស់លោក​ ហ៊ុនសែន អនុវត្តន៌យ៉ាងអណាធិប្បតេយ្យបំផុត ដោយមិនមានការចូលរួមរបស់គណបក្សប្រឆាំងផង។ ពិតជាកុម្មុនីសមែនទែន!!!

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com