
កា សែត The Cambodia Daily ដែលចេញផ្សាយជាភាសាអង់គ្លេស បានចេញផ្សាយអត្ថបទមួយនៅក្នងគេហំព័ររបស់ខ្លួននៅថ្ងៃទី២៤ កក្កដា នេះ ដោយស្រង់សំដីរបស់លោកសេង ប៊ុនវេង ហៅអាចារ្យA នាយកវិទ្យុABC ថា ពួកយោធាដែលមានភក្តីភាពនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើរដ្ឋប្រហារ ប្រសិនបើលោកសម រង្ស៊ីឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដានេះ ។
«អ្នកមិនអាចក្លាយជានាយករដ្ឋមន្ត្រីបានទេ ពីព្រោះពួកទាហានជាច្រើនបានបូជាជីវិតរបស់ពួកគេដើម្បីកំចាត់ ចោលនូវរបបខ្មែរក្រហមប៉ុលពត» សំដីរបស់អាចារ្យA ដោយសំដៅទៅលោកសម រង្ស៊ី ។
«អ្នកត្រូវរង់ចាំរយៈពេល១៥ឆ្នាំទៀត គឺរង់ចាំរហូតដល់ពួកទាហានចាស់ៗអស់ទាំងនោះអស់ជីវិតដោយភាពចាស់ជរាសិន» ។
ការថ្លែងបែបនេះតាមវិទ្យុ គឺធ្វើឡើងជាការឆ្លើយតបទៅនិងការចោទសួររបស់ប្រិយមិត្តដែលបាន ទូរស័ព្ទចូលវិទ្យុABC របស់លោក ដោយការចោទជាសំណួរថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយមានរដ្ឋប្រហារកើតឡើង តើចាំបាច់អីអោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតរវល់រៀបចំ ការបោះឆ្នោតធ្វើអ្វី?
អាចារ្យA ឆ្លើយថា ការធ្វើរដ្ឋប្រហារនោះ នឹងមិនចេញពីគំនិត និងទង្វើរបស់សម្តេចហ៊ុន សែនទេ ប៉ុន្តែវាអាចនឹងចេញពីក្រុមយោធាដែលមានភក្តីភាពនឹងសម្តេច។
ទាក់ទិននឹងការលើកឡើងរបស់អាចារ្យA នេះ លោកគល់ បញ្ញា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ (Comfrel) បានមានប្រសាសន៍ថា ពាក្យសំដីរបស់អាចារ្យ A អាចជាការធ្វើអោយបាក់ទឹកចិត្តដល់អ្នកបោះឆ្នោតគាំទ្រគណបក្ស សង្រ្គោះជាតិ ។ នេះ បើ យោង តាម ការ ស្រង់សំដីរបស់ប្រធានអង្គការឃ្ឡាំមើលការបោះឆ្នោតឯករាជ្យមួយ នេះ ដោយកាសែត The Cambodia Daily ។
ទោះជាមានការចោទឆ្លើយគ្នាចំពោះរឿងដែលមិនទាន់បានកើតឡើងនៅ ឡើយក្តី ក៏គេនាំចាំបានថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានមាន ប្រសាសន៍ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត សម្តេចនឹងប្រគល់អំណាចដល់គណបក្សឈ្នះឆ្នោតដោយសន្តិវិធី ប៉ុន្តែសម្តេចបានបន្ថែមថា «រឿងបែបនេះ នៅយូរណាស់» ។
កាលពីថ្ងៃទី២១និង២២ ខែកក្កដា ឆ្នាំ២០១៣ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាង រាស្ត្រប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទៅកាន់ក្រុមបញ្ញាវ័ន្ត វេជ្ជបណ្ឌិត សាស្រ្តាចារ្យ គ្រូបង្រៀន គ្រូពេទ្យ និងអាជីវករថា បើទោះជាបោះឆ្នោត១០០ឆ្នាំទៀត ក៏គណបក្សផ្សេងមិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាដែរ ដោយលោកសំអាងថា គោលនយោបាយ និងការអនុវត្តន៍ របស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍន៍សំរាប់ប្រទេសជាតិពិតប្រាកដ ហើយប្រជាពលរដ្ឋមកម្ពុជាភាគច្រើនលើសលប់ពេញចិត្តនិងគណបក្សដែល មានភាពចាស់ទុំមួយនេះ ៕
ខេវីន ឡឹម
ពី www.fpmonline.net
0 Comments:
Post a Comment