Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, July 23, 2013

​សមត្ថ​កិច្ច​​បន្ដ​​ស៊ើប​​អង្កេត​​ករណី​​​បាញ់​​​ចូល​​ស្នាក់​ការ​​គណបក្ស​​សង្គ្រោះ​​ជាតិ​

0 Comments


អគ្គស្នង​ការ​​រង ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ជួន សុវណ្ណ​ បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែកក្កដា​នេះ​សមត្ថកិច្ច​កំពុង​បន្ដ​ស៊ើបអង្កេត​ករណី​បាញ់​​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​នោះ​ហើយ​។ ប៉ុន្ដែ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់​ជនសង្ស័យ​ណាមួយ​បាន​នៅឡើយ​ទេ​។​
​លោក​ជួន សុវណ្ណ បានឲ្យដឹង​ថា នៅពេលដែល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មួយ​ហើយ​គណៈ​កម្ម​ការ​​នេះ បាន​ទៅ​ស្រាវជ្រាវ​រួច​ហើយ និង​បាន​ធ្វើ​កំណត់ហេតុ និង​បាន​សិក្សា​រួចហើយ​អំពី​បញ្ហា​នេះ​។
ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​លោក​ជួន សុវណ្ណ បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ដ​សហការ​ដើម្បី​ផ្តល់​ពន្លឺ​ខ្លះ ក្នុង​ការស្រាវជ្រាវ​ករណី​បាញ់​ចូល​ស្នាក់ការ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​នោះ​និង​បាន​ទាក់ទង​គណបក្ស​មួយ ដើម្បី​ដាក់​ពាក្យបណ្តឹង​មួយ​ផ្ទាល់​សម្រាប់​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។
សំលេងៈ
​គួរបញ្ជាក់​ថា ករណី​បាញ់​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើតឡើង កាល​ពី​ទៀបភ្លឺ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​។
ប៉ុន្ដែ​ការបាញ់​នោះ​មិន​បាន​បណ្តាលឲ្យ​មនុស្ស​នៅក្នុងនោះ​រងរបួស​នោះ​ទេ គ្រាន់តែ​គ្រាប់កាំភ្លើង​បាន​ទម្លុះ​ទ្វារ​កញ្ចក់​ផ្លាត​ទៅ​ត្រូវ​កៅអី​ជ័រ​ប៉ុណ្ណោះ​។
ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស៊ើប​ករណីនេះ​ជាបន្ទាន់ ដើម្បី​ចាប់​ខ្លួន​សង្ស័យ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​​កន្លែង​កើត​ហេតុ ប៉ុន្ដែ​នៅ​មិន​ទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ទេ​៕
(ដោយៈ​ឃួន សុភ័​ក្រ)​
ពី www.vayofm.com

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com