Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, July 11, 2013

ឪពុក​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ទទួលមរណភាព​ក្នុង​ជន្មាយុ ៩០ ឆ្នាំ​ ​ - ដើមត្នោត ៤៧ នាទីមុន

0 Comments


 
អ្នកឧកញ៉ា មហា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង ឪពុក​បង្កើត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ នេះ វេលា​ម៉ោង ០៤ និង ១០ នាទី ទៀបភ្លឺ ដោយ​ជរាពាធ​ក្នុង​ជន្មាយុ ៩០ ឆ្នាំ​។​ ​
យោងតាម​កម្មវិធី​បុណ្យ​ដែល​បាន​គ្រោងទុក​ជាបឋម​បាន​ឲ្យ​ដឹងថា ពិធី​បុណ្យសព​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០១៣ នេះ រហូតដល់​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ នៅ​ភូមិគ្រឹះ «​សម្តេច​តេ​ជោ​សែន​» និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​។​
​នេះ​គឺជា​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​នៅក្នុង​គ្រួសារ​របស់ «​សម្តេច​តេ​ជោ​សែន​» ទាំងមូល​៕​


0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com