Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, July 10, 2013

សៀវភៅ​«របប​មច្ចុរាជ» និយាយ​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​បោះ​ផ្សាយ​

0 Comments


KR-Book
សៀវភៅ​ថ្មី​ស្តីពី​របប​ខ្មែរ​ក្រហម​ក្រោម​ចំណង​ជើង​ថា​«របបមច្ចុរាជ»។ រូបថត ហុង មិនា
ភ្នំពេញៈ សៀវភៅ​ថ្មី​ស្តីពី​របប​ខ្មែរ​ក្រហម​ក្រោម​ចំណង​ជើង​ថា​«របបមច្ចុរាជ» ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ចំពេល​ដែល​គណបក្ស​នយោបាយ​ធំៗ​ពីរ​កំពុង​មាន​សង្រ្គាម​ពាក្យ​សម្តី​ដាក់​ គ្នា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន​ពី​របប​នេះ នៅ​មុន​ពេល​បោះ​ឆ្នោត​​ជាតិ​នៅ​ខែ​ក្រោយ​នេះ។
គម្រប​មុខ​ពណ៌​ខ្មៅ​ក្រោម​ចំណង​ជើង​ធំៗ​ថា «របបមច្ចុរាជ» ដែល​មាន​រំលេច​រូប​ថត​សខ្មៅ​តូចៗ​របស់​ជន​រង​គ្រោះ​ជាច្រើន​សន្លឹក​នៅ​ចំ​ ផ្ទៃ​កណ្តាល។ នេះ​គឺ​ទិដ្ឋភាព​នៃ​គម្រប​មុខ​សៀវភៅ​ ដោយ​មិន​ប្រាប់​ក៏​គេដឹង​ដែរ​ថា វា​និយាយ​រៀប​រាប់​របប​ខ្មែរ​ក្រហម។
សៀវភៅ​ថ្មី​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​លោក​ឡុង កែម​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​គុយ​វ៉ែត និង​ត្រូវ​បាន​កែ​សម្រួល​ដោយ​លោក​ឆាយ​ សុផល ជា​នាយក​ប្រតិបត្តិ​ព័ត៌មាន​ឃែម បូ​ឌាញូស៏ និង​ជា​សាស្រ្តាចារ្យ​ព័ត៌មាន​បាន​ធ្វើ​សន្និសិទ្ធ​កាសែត​ចេញ​ផ្សាយ​ជា​ ផ្លូវ​ការ​នៅ​ក្លឹប​អ្នក​ការសែត​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ។
អ្នកនិពន្ធ​លោក​ឡុង កែម មិន​មាន​វត្តមាន​នៅ​ក្នុង​សន្និសិទ្ធ​នេះ​ទេ។ លោក​ឆាយ សុផល បាន​មាន​ប្រសាសន៍​ថា​ សៀវភៅ​នេះ​ត្រូវ​បាន​ចង​ក្រង​ទុក​ជា​ឯកសារ​ប្រវត្តិ​សាស្រ្ត​សម្រាប់​ជន​រួម ​ជាតិ ក៏​ដូចជា​ពិភព​លោក​ទាំង​មូល​ឲ្យ​បាន​ដឹង​ពី​អំពើ​ឃោរ​ឃៅ និង​ព្រៃ​ផ្សៃ​របស់​ពួក​ខ្មែរ​ក្រហម​​នៅ​ចាប់​ពី​ឆ្នាំ​១៧៥ ដល់​ឆ្នាំ ១៩៧៩។
លោក ឆាយ សុផល បាន​បញ្ជាក់​ថា៖ «សៀវភៅ​នេះ​វាជា​ស្នាដៃ​ដ៏​កម្រ​ព្រោះ​ជន​រង​គ្រោះ​រួច​ផុត​ជីវិត​ពី​របប​ នេះ​សរសេរ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​កន្លង​សៀវភៅ​ស្តី​ពី​របប​នេះ​គឺ​ច្រើន​ណាស់ ​គឺ​សរសេរ​ដោយ​ជន​បរទេស។ នេះ​គឺជា​ឯកសារ​ដ៏​មាន​តម្លៃ​មួយ»។
ផាក់ ស៊ាងលី
ពី VOA

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com