Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, July 17, 2013

ខ្លោចចិត្ត ៖​ សិស្សសាលាបឋម ២២ រូបស្លាប់ ក្រោយទទួលទាន អាហារមាន សារធាតុពុល របស់សាលា

0 Comments

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ សិស្សសាលាបឋម ២២ រូប នៅឯភាគខាងជើងឆៀង
ខាងកើត ប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិតក្រោយពីទទួលទានអាហាររបស់សាលារៀន
ដែលបានផ្ទុកទៅដោយសារធាតុពុល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ
ព័រសារព័ត៌មានបរទេស CNN ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលថា ច្រើនជាង២៥ នាក់ផ្សេងទៀត កំពុងតែសម្រាក
ព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ  Bihar ។  យ៉ាងណាមិញ បើយោងតាមរដ្ឋមន្រ្តី
ក្រសួងអប់រំ លោក P.K. Shah i អះអាងបន្ថែមអោយដឹងថា  មូលហេតុដែលនាំអោយមាន
ការពុលអាហារ      រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះ    គឺបណ្តាលមកពីសារធាតុគីមី
សម្លាប់សត្វល្អិត មាននៅលើអាហារទាំងនោះ។ ផ្ទុយទៅវិញ   បើតាមរបាយការណ៍ពីមន្ទីរ
ពេទ្យ អោយដឹងថា      ក្នុងចំណោមក្មេងៗ  ដែលកំពុងតែសម្រាកព្យាបាល  ក្នុងនោះមាន
ក្មេងមួយនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

សារធាតុបំពុល ដែលមាននៅលើអាហារទាំងនោះ  គឺជាសារធាតុម្យ៉ាងដែលគេហៅថា org-
anophosphorus វាគឺជាសារធាតុគីមី ដែលមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការត្រួតពិនិ
ត្យនិងការពារជំងឺ     
( U.S. Centers for Disease Control and Prevention  ) គូសបញ្ជាក់
អោយដឹងថា ជាសារធាតុគីមីមួយ ដែលគេប្រើជាទូទៅ ក្នុងវិស័យកសិកម្ម។
មិនត្រឹមតែប៉ុណ្ណោះ    បើយោងតាមនាយកដ្ឋានសុខាភិបាល សហរដ្ឋអាមេរិកអោយដឹងថា
សារធាតុគីមីមួយប្រភេទនេះ​ក៏ត្រូវបានគេយកទៅធ្វើជាសព្វាវុធគីមីសម្រាប់ធ្វើសឹកសង្រ្គាម
ផងដែរ    ។ នៅពេលដែលវានៅជិតនឹងសារធាតុក្តៅហួសកំរិតនោះ  វានឹងធ្វើអោយ ចង្វាក់
បេះដូងលោតខុសប្រក្រតី ពិបាកដកដង្ហើមសរីរាង្គលែងដំណើរការក៏ដូចជាប្រកាច់ជាដើម

គួរបញ្ជាក់ផងដែរថា  មេចុងភៅដែលធ្វើការចំអិន ត្រូវបាននាំខ្លួនមកធ្វើការសាកសួរពីការចំ
អិនរបស់ខ្លួន ដែលនាំអោយមានសារធាតុបំពុលនៅលើអាហារយ៉ាងដូច្នេះនោះ ស្របពេល
ដែល   គេមានការសង្ស័យទៅលើគុណភាពនៃប្រេងឆា  ថាអាចនឹងគ្មានគុណភាព  (Shahi
told CNN the school's cook had questioned the quality of the oil) ៕

 ដោយ​ ៖ រិទ្ធី
ពី​www.camnews.com.kh
ប្រភព ៖ CNN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com