Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, July 17, 2013

ការប្រមូល​ពន្ធ​​យានជំនិះ​គ្រប់​ប្រភេទ​​​ ឆ្នាំ​២០១៣ត្រូវពន្យារដល់ថ្ងៃទី៣១សីហា

0 Comments




នេះ​បើយោង​តាម​​សេចក្តី​ជូន​ដំណឹង​ របស់​ក្រសួង​​ ដែល​ត្រូវ​​ចេញ​ផ្សាយ​នៅ​​លើ​គេហទំព័រ​អគ្គនាយដ្ឋាន​ពន្ធ​ដា​​នៅ​ថ្ងៃ​នេះ។
បើតាមការជួនដំណឹងជំហានដំបូង ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ ត្រូវ​បានចាប់ផ្តើមរយៈពេល​​ ៥​ ខែ
​ពោល​​គឺ​ចាប់​​ពី​ថ្ងៃ​ទី​១៥​​ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៣​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣​ នេះ។
សេចក្តី​ជូន​​ដំណឹង​បាន​គូស​បញ្ជាក់ថា​ មូល​ហេតុ​នៃ​ការ​ពន្យារ​​ពេល​ដោយ​សារ​ប្រជាពលរដ្ឋ​គ្រប់​រូប​​មាន​​ការ​មមាញឹក​បំពេញ​
កាតព្វកិច្ច​បោះ​ ឆ្នោត​សាកល​ជ្រើស​រើស​តំណាង​រាស្រ្ត​ ក្នុង​នីតិកាល​ទី​៥​ ដូច​នេះ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សម្រេច​ពន្យារ​​
ពេល​ការ​ប្រមូល​ពន្ធ​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៣​ ។
ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​​ កញ្ញា​ ឆ្នាំ​២០១៣​​ តទៅអង្គភាពពន្ធដានិងមន្រ្តីប៉ូលីសចរាចរណ៍ នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​អនុវត្ត​ការ​ផាក
​ពិន័យ​ចំនួន​១​ដង​ស្មើ​ប្រាក់​ពន្ធ​បន្ថែម​ លើ​ប្រាក់​ពន្ធ​ ដែល​ត្រូវ​បង់​ ចំពោះ​ម្ចាស់​យាន​យន្ត​ទាំង​ឡាយ​ណាដែល​មាន​ការ​យឺត
​យ៉ាវ​​បង់​ពន្ធ​​ក្រោយ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៣​ ។
ខាងក្រោមនេះគឺជាតារាងតម្លៃការ​ប្រមូល​ពន្ធ​លើ​​មធ្យោ​បាយ​ដឹក​ជញ្ជូន​ ​និង​យាន​ជំនិះ​គ្រប់​ប្រភេទសម្រាប់ឆ្នាំ២០១៣​ សម្រាប់ទុកជាឯកសារក្នុងការកំណត់តម្លៃបង់ពន្ធជៀងវាការទារលើសកំណត់ពីមន្រ្តីប៉ូលីសចរាចរណ៍៕



ពី autoguidenews.com/

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com