ភ្នំពេញ
៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
អតីតប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច
ហើយដែលគេស្គាល់ថាជាអតីតអ្នកនយោបាយល្បីមួយរូបដែរ
និងបានចាកចេញពីនយោបាយទៅហើយនោះ
បានចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ
ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
ហើយបោះជូនគណបក្សណាដែលថែរក្សាការពាររបបរាជានិយម។
យោង
តាមលិខិតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ដែលបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ
ព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាថ្មីទទួលបានបញ្ជាក់ថា «ខ្ញុំ
នរោត្តម រណឫទ្ធិ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ
សូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សណា
ដែលតស៊ូប្តូរផ្តាច់ស្មោះត្រង់ ថែរក្សា
ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងព្រះរាជបល្ល័ង្គ
ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣»។
ចំណែក
លោក ប៉ែន សង្ហា អ្នកនាំពាក្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
បាននិយាយថា
ការដែលព្រះអង្គសម្តេចក្រុមព្រះបានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ
ខ្មែរ ទៅបោះឆ្នោតជូនគណបក្សណា
ដែលថែរក្សាការពាររបបរានិយមអាស្រ័យធម្មនុញ្ញនេះ
ដោយសារតែព្រះអង្គជាអតីតអ្នកនយោបាយមួយរូប
ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ
ដូច្នេះច្បាស់ណាស់ថា នៅតែមានសកម្មជនរស់ព្រះអង្គសួរនាំពីបញ្ហានេះ
ដូច្នេះព្រះអង្គត្រូវតែប្រាប់អតីតសកម្មជនរបស់ព្រះអង្គតាមខ្លឹមសារ
ខាងលើនេះ។
ទាក់ទង
ទៅដល់បញ្ហាអ្នកការពាររបបរាជានិយមនេះ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ធ្លាប់បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសាលាពុទ្ធិកអនុវិទ្យាល័យ
ហ៊ុន សែន សិរីសារពេជ្ញ និងសមិទ្ធផលនានា
ក្នុងទីអារាមវត្តសីរីសារាពេជ្ញតា ស្ថិតនៅស្រុកព្រះស្តេច
ខេត្តព្រៃវែង កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
ដែលជាការបង្ខំចិត្តត្រូវឆ្លើយតបជាមួយព្រះអង្គម្ចាស់
ស៊ីសុវត្តិធម្មិកោ ដែលចូលរួមជាមួយគណបក្សប្រឆាំងនៅកម្ពុជា
ហើយកំពុងខិតខំបំផ្លាញរបបរាជានិយមអាស្រ័យធម្មនុញ្ញ
បំផ្លាញរាជបល្ល័ង្គ និងព្រះកិត្តិនាមរបស់ព្រះរាជវង្សានុវង្សនោះ
សម្តេចតេជោបានលើកឡើងថា បំណង របស់ព្រះអង្គម្ចាស់ធម្មិកោ
គឺមិនគ្រាន់តែ មានបំណងផ្តួលរំលំសម្តេច ហ៊ុន សែន
និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំ រាជរដ្ឋាភិបាលប៉ុណ្ណោះទេ
ប៉ុន្តែព្រះអង្គម្ចាស់រូបនោះ មានបំណងចង់ផ្តួល របបរាជានិយម ផ្តួលរំលំ
ព្រះរាជបល្ល័ង្គ ផ្តួលរំលំព្រះរាជវង្សានុវង្ស ពោលគឺពួកគេមានបំណង
ផ្ដួលរបបនៅកម្ពុជាតែម្តង។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា
សម្តេចផ្ទាល់គ្រាន់តែរនាំង ការពាររបបរាជានិយម ការពារព្រះរាជបល្ល័ង្គ
ការពារព្រះរាជាវង្សានុវង្ស ប៉ុន្តែពួកគេចង់ បើកផ្លូវវាយបំផ្លាញ
របបរាជានិយមនៅកម្ពុជា ដោយផ្ទាល់តែម្តង។ សម្តេចតេជោបន្តថា
គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចផ្ទាល់បានធ្វើកិច្ចការ
យ៉ាងច្រើនរាប់មិនអស់ ក្នុងការនាំមកនូវ របបរាជានិយមជាថ្មីឡើងវិញ
បន្ទាប់ពីការបាត់បង់ជីវិតក្រោយរដ្ឋប្រហារឆ្នាំ១៩៧០
និងសង្គ្រាមផ្ទៃក្នុងរហូតដល់ឆ្នាំ១៩៩៨ ហើយពីពេលនេះតទៅមុខ
គណបក្សប្រជាជនកម្ពុជា និងសម្តេចផ្ទាល់នៅតែការពារយ៉ាងប្តូរផ្តាច់
ចំពោះព្រះរាជបល្ល័ង្គ ការពារព្រះមហាក្រត្រ ការពារព្រះរាជវង្សានុវង្ស
ដើម្បីកម្ពុជាទទួលបាននូវកិត្យានុភាពជាតិ កាន់តែខ្ពង់ខ្ពស់ថែមទៀត។
ជាមួយគ្នា
នោះ សម្តេចធ្លាប់បានអះអាងពិធីបិទ
វគ្គបណ្តុះបណ្តាលអាចារ្យជំនាន់ទី១ នៅមជ្ឈមណ្ឌលកោះពេជ្រ
កាលថ្ងៃទី១៥ ខែឧសភា ដែរថា នរណាចង់រំលាយរាជានិយមត្រូវឆ្លង ហ៊ុន សែន
សិន ហើយសម្តេចតេជោព្រមានបែបនេះ ចំពោះអ្នកដែលចង់រំលាយរាជានិយម
ដោយបានបញ្ជាក់ថា ជារបស់គណបក្សនយោបាយណាមួយទេ
ហើយក៏មិនមែនជារបស់រាជវង្សានុវង្សផ្តាច់មុខឡើយ។ ជាពិសេសទៀតនោះ
នៅពេលចូលគោរពព្រះបរមសពព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ
ព្រះបរមកោដ្ឋ សម្តេចបានសច្ចានៅចំពោះព្រះបរមសពថា
សម្តេចនឹងប្តេជ្ញាការពារព្រះរាជបល្ល័ង្គជារៀងរហូត៕
កោះកែវពីwww.kpt-news.com
0 Comments:
Post a Comment