Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, July 25, 2013

យោធាកម្ពុជា​បដិសេធមិន​បង្កសង្រ្គាម ទោះបីសម្តេចហ៊ុន សែន ធ្លាក់ពីអំណាច​ក៏ដោយ

0 Comments




ភ្នំពេញ​៖ លោក​ហ៊ុន សែន បាន​នឹង​កំពុង​ធ្វើ​ប្រជា​ភិ​ថុ​ត ដល់​ប្រជាជន​កម្ពុជា ថា​នឹងមាន​សង្គ្រាម​បើសិន​ខ្លួន​លោក​ចាញ់​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ខាងមុខនេះ​។ ក្នុង​សេចក្តីបញ្ជាក់​ពី​ខេ​ម​បូ​ឌា​ដេលី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ២៥ ខែកក្កដា​នេះ​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ​កាលពី​ថ្ងៃ​ច័ន្ទ​ដែល​បាន​ចោទប្រកាន់​នគរបាល​និង​យោធា​ជាន់ខ្ពស់​ថា បានធ្វើការ​បំភិតបំភ័យ​ដល់​បរិយាកាស​សម្រាប់​អ្នកបោះឆ្នោត​ដោយ​ធ្វើ​យុទ្ធនា​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កំពុងកាន់​អំណាច​។ ហើយ​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​បញ្ចេញ​ឈ្មោះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង លោក  ​គន់​  គីម​ ​នាយ​សេនា​ធិ ការ ចម្រុះ និង​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ថា​បានធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កាលពី​ឧសភា​ ​និង​ខែមិថុនា​។

​ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មិនមាន​អ្វី​ទាស់ខុស​ចំពោះ​ឥរិយាបថ​របស់​ពួកគេ​ទេ ពីព្រោះ​មន្ត្រី​ទាំងនេះ​មិន​តំណាង​ឲ្យ​ស្ថាប័នរដ្ឋ​ទេ​ ​ពេល​ពួកគេ​បានធ្វើ​យុទ្ធនាការ​ ​និង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ស៊ីវិល​នោះ​។ លោក ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា  “ ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការឃោសនា​ប្រឆាំង​រដ្ឋាភិបាល​ ​ហើយ​ប្រឆាំងនឹង​ប្រទេស​កម្ពុជា​។​

​វា​លម្អៀង​ណាស់​ ​ហើយ​ការធ្វើ​យុទ្ធនាការ​ប្រឆាំង​ពួកយើង​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។ អ្នក​គួរ​យល់ថា​ ​ពួកគេ​មិនបាន​ស្លៀកពាក់​ឯកសណ្ឋាន​ធ្វើ​យុទ្ធនាការ​ឡើយ​។​ ​ពួកគេ​ចូលរួម​ក្នុង​សិទ្ធិ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ ​ដោយ​សុំច្បាប់​ឈប់សម្រាក​ពី​ការងារ​…​។​ ​ពួកគេ​មិនបាន​ស្លៀកពាក់​ឯកសណ្ឋាន​ ​និង​ប្រើប្រាស់​ឋានៈ​ដើម្បី​កៀងគរ​រក​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​ឡើយ​។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​“ ​ពួកគេ​គឺជា​អ្នក​ដែល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំងនឹង​របប ប៉ុល ពត ហើយ​ពួកគេ​បាន​រំដោះប្រទេស​កម្ពុជា​ចេញពី​របប ប៉ុលពត​”​។​

​យ៉ាងណាក៏ដោយ​កងកម្លាំង​ទាំងបី នឹងមិន​ធ្វើ​រឿង​បែប​នោះទេ បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី  ​ខេង   ទី​តូ  អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​បាន​ថ្លែងថា  ច្បាប់​មិនបាន​ហាមឃាត់​មន្ត្រី​បែបនេះ​មិន​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​របស់ខ្លួន​នៅពេលដែល​ពួកគេ​សម្រាក​ពី​ការងារ​ឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ទី​តូ បាន​មានប្រសាសន៍ថា​ “ ​ពួកគេ​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​មួយ ប៉ុន្តែ​ពួកគេ​មិនអាច​ប្រើប្រាស់​តួនាទី​របស់ខ្លួន​នៅពេលដែល​ពួកគេ​ធ្វើ​យុទ្ធនាការ​ ​ឬ​គាំទ្រ​គណបក្ស​ឡើយ​។​ ​មន្ត្រី​រដ្ឋាភិបាល​អាចធ្វើ​យុទ្ធនាការ​បាន​នៅពេលដែល​ពួកគេ​ឈប់សម្រាក​ពី​ការងារ​”​។​

​ហើយ​មតិ​ភាគច្រើន​បាន​បដិសេធ នូវ​ទង្វើ​របស់លោក ហ៊ុន សែន និយាយ​ឡើង​នោះ ជា​សារ​ដើម្បី​កេងចំណេញ នយោបាយ និង​គម្រាមកំហែង​ប្រជាពលរដ្ឋ​ដែល​តក់ស្លុត ពេល​ឮថា​មាន​សង្គ្រាម​ដូច​ដែរ​លោក ហ៊ុន សែន លើកឡើង​នោះ​មែន ។ ហើយ​ថ្មីៗ​នេះ​លោក​សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ ដែល​បាន​និយាយ​ក្នុង​កម្មវិធី​របស់ខ្លួន​ផ្សាយ​ផ្ទាល់​រៀងរាល់​ព្រឹក តាម​រលកធាតុអាកាស FM 107.5 MHz ថា ប្រសិនបើ​គណបក្សប្រឆាំង​ឈ្នះឆ្នោត ក្រុម​យោធា​ដែល​គាំទ្រ​គណបក្សកាន់អំណាច នឹង​ងើបឡើង​បះបោរ​ជាមិនខាន​។ លោក​និយាយថា «​កងទ័ព​កម្ពុជា​ដែល​ស្មោះត្រង់​នឹង​គណបក្សកាន់អំណាច នឹង​ងើប​បះបោរ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​សម រង្ស៊ី និង​លោក កឹម សុខា ឈ្នះឆ្នោត នៅ​ថ្ងៃទី​២៨ កក្កដា​ខាងមុខនេះ​»​។ ការលើកឡើង​ត្រូវបាន​ប្រជាពលរដ្ឋ​ថ្កោលទោស យ៉ាងខ្លាំង ដល់​អាជ្ញាធរ បាន​ព្រងើយកន្តើយ មិន​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ជាការ​ផ្សព្វផ្សាយ​រំលោភ​ទៅនឹង​ច្បាប់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​គោលការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​។ តែបើ​សិន​រឿងនេះ​កើតមាន​ចំពោះ​គណៈបក្សប្រឆាំង​ណាមួយ​វិញ ប្រហែល​មិន​ដល់​កន្លះ​ម៉ោង​ផង នឹង​ត្រូវគេ​ញាត់​គុក​បាត់ ទៅហើយ ។ តើ​ប្រទេស​កម្ពុជា​ជា​នីតិរដ្ឋ គ្មាន​បានការ​ទេ​ឬ​? បើ​គ្នា​គេ​មិន​អនុវត្ត​ដូច​យ៉ាង​លោក សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ នេះ តើ​បរទេស​គេ​នឹង​វាយតម្លៃ​បែបណា​សម្រាប់​ប្រទេស​យើង​នេះ​?
​យ៉ាងហោច​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​ ​លោក​បាន  “ ​បញ្ជាក់​ពី​បញ្ហា​នេះ​ច្រើនលើកច្រើនសា​មកហើយ​ថា​ ​មន្ត្រី​គ្រប់រូប​អាចធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​នៅពេលដែល​ពួកគេ​ឈប់សម្រាក​ពី​ការងារ​”​។​
​ប៉ុន្តែ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ ​ត្រូវមាន​ភាពច្បាស់លាស់​ចំពោះ​ការបកស្រាយ​ច្បាប់​។ លោក​មានប្រសាសន៍ថា​ “ ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ហាមឃាត់​យ៉ាងច្បាស់​មិន​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​ ​គាំទ្រ​គណបក្ស​ណាមួយ ឬ​គណបក្ស​ផ្សេង​ទៀតឡើយ​”​។​
​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​ “ ​ពួកគេ​មាន​សិទ្ធិ​ធ្វើជា​សមាជិក​គណបក្ស ឬ​ពួកគេ​អាច​គ្រាំទ្រ​គណបក្ស​បាន​ ​ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើ​យុទ្ធនា​ការឃោសនា​បានឡើយ​។ មន្ត្រី​យោធា​មាន​កាតព្វកិច្ច​ការពារ​សន្ដិសុខ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​។​ ​តើ​ពួកគេ​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួន និង​ការពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ដូចម្តេច​បាន​ [​បើ​ពួកគេ​រវល់​ធ្វើ​យុទ្ធនាការ​នោះ​]?”

ប្រភព៖ (ពីមហាជនខ្មែរ ដើម្បីសង្គមជាតិ) | អាន 3016 ដង
 ប្រភព៖  http://www.onlinebreakingnews.org/kh
យោធាកម្ពុជា​បដិសេធមិន​បង្កសង្រ្គាម ទោះបីហ៊ុន សែន ធ្លាក់ពីអំណាច​ក៏ដោយ
Thursday, July 25, 2013 | ប្រភព៖ (ពីមហាជនខ្មែរ ដើម្បីសង្គមជាតិ) | អាន 3016 ដង
  
 WordPressBlogger 
 

ភ្នំពេញ​៖ លោក​ហ៊ុន សែន បាន​នឹង​កំពុង​ធ្វើ​ប្រជា​ភិ​ថុ​ត ដល់​ប្រជាជន​កម្ពុជា ថា​នឹងមាន​សង្គ្រាម​បើសិន​ខ្លួន​លោក​ចាញ់​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ខាងមុខនេះ​។ ក្នុង​សេចក្តីបញ្ជាក់​ពី​ខេ​ម​បូ​ឌា​ដេលី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ២៥ ខែកក្កដា​នេះ​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ​កាលពី​ថ្ងៃ​ច័ន្ទ​ដែល​បាន​ចោទប្រកាន់​នគរបាល​និង​យោធា​ជាន់ខ្ពស់​ថា បានធ្វើការ​បំភិតបំភ័យ​ដល់​បរិយាកាស​សម្រាប់​អ្នកបោះឆ្នោត​ដោយ​ធ្វើ​យុទ្ធនា​ការឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កំពុងកាន់​អំណាច​។ ហើយ​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​បញ្ចេញ​ឈ្មោះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង លោក  ​គន់​  គីម​ ​នាយ​សេនា​ធិ ការ ចម្រុះ និង​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ថា​បានធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កាលពី​ឧសភា​ ​និង​ខែមិថុនា​។ 
ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មិនមាន​អ្វី​ទាស់ខុស​ចំពោះ​ឥរិយាបថ​របស់​ពួកគេ​ទេ ពីព្រោះ​មន្ត្រី​ទាំងនេះ​មិន​តំណាង​ឲ្យ​ស្ថាប័នរដ្ឋ​ទេ​ ​ពេល​ពួកគេ​បានធ្វើ​យុទ្ធនាការ​ ​និង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ស៊ីវិល​នោះ​។ លោក ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា  “ ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការឃោសនា​ប្រឆាំង​រដ្ឋាភិបាល​ ​ហើយ​ប្រឆាំងនឹង​ប្រទេស​កម្ពុជា​។​
វា ​លម្អៀង​ណាស់​ ​ហើយ​ការធ្វើ​យុទ្ធនាការ​ប្រឆាំង​ពួកយើង​គឺ​មិន​ត្រឹមត្រូវ​ ឡើយ​។ អ្នក​គួរ​យល់ថា​ ​ពួកគេ​មិនបាន​ស្លៀកពាក់​ឯកសណ្ឋាន​ធ្វើ​យុទ្ធនាការ​ឡើយ​។​  ​ពួកគេ​ចូលរួម​ក្នុង​សិទ្ធិ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ ​ដោយ​សុំច្បាប់​ ឈប់សម្រាក​ពី​ការងារ​…​។​ ​ពួកគេ​មិនបាន​ស្លៀកពាក់​ឯកសណ្ឋាន​ ​និង​ ប្រើប្រាស់​ឋានៈ​ដើម្បី​កៀងគរ​រក​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​ឡើយ​។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​“ ​ពួកគេ​គឺជា​អ្នក​ដែល​ប្រយុទ្ធ​ក្នុង​ សមរភូមិ​ប្រឆាំងនឹង​របប ប៉ុល ពត ហើយ​ពួកគេ​បាន​រំដោះប្រទេស​កម្ពុជា​ចេញពី​របប ប៉ុលពត​”​។​
យ៉ាងណាក៏ដោយ​កងកម្លាំង​ទាំងបី នឹងមិន​ធ្វើ​រឿង​បែប​នោះទេ បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី  ​ខេង   ទី​តូ  អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​បាន​ថ្លែងថា  ច្បាប់​មិនបាន​ហាមឃាត់​មន្ត្រី​បែបនេះ​មិន​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​របស់ខ្លួន​នៅពេលដែល​ពួកគេ​សម្រាក​ពី​ការងារ​ឡើយ​។​
លោក ​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ទី​តូ បាន​មានប្រសាសន៍ថា​ “ ​ពួកគេ​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​មួយ ប៉ុន្តែ​ពួកគេ​មិនអាច​ប្រើប្រាស់​តួនាទី​របស់ខ្លួន​នៅពេលដែល​ពួកគេ​ធ្វើ​ យុទ្ធនាការ​ ​ឬ​គាំទ្រ​គណបក្ស​ឡើយ​។​ ​មន្ត្រី​រដ្ឋាភិបាល​អាចធ្វើ​ យុទ្ធនាការ​បាន​នៅពេលដែល​ពួកគេ​ឈប់សម្រាក​ពី​ការងារ​”​។​
ហើយ​មតិ​ភាគច្រើន​បាន​បដិសេធ នូវ​ទង្វើ​របស់លោក ហ៊ុន សែន និយាយ​ឡើង​នោះ ជា​សារ​ដើម្បី​កេងចំណេញ នយោបាយ និង​គម្រាមកំហែង​ប្រជាពលរដ្ឋ​ដែល​តក់ស្លុត ពេល​ឮថា​មាន​សង្គ្រាម​ដូច​ដែរ​លោក ហ៊ុន សែន លើកឡើង​នោះ​មែន ។ ហើយ​ថ្មីៗ​នេះ​លោក​សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ ដែល​បាន​និយាយ​ក្នុង​កម្មវិធី​របស់ខ្លួន​ផ្សាយ​ផ្ទាល់​រៀងរាល់​ព្រឹក តាម​រលកធាតុអាកាស FM 107.5 MHz ថា ប្រសិនបើ​គណបក្សប្រឆាំង​ឈ្នះឆ្នោត ក្រុម​យោធា​ដែល​គាំទ្រ​គណបក្សកាន់អំណាច នឹង​ងើបឡើង​បះបោរ​ជាមិនខាន​។ លោក​និយាយថា «​កងទ័ព​កម្ពុជា​ដែល​ស្មោះត្រង់​នឹង​គណបក្សកាន់អំណាច នឹង​ងើប​បះបោរ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​សម រង្ស៊ី និង​លោក កឹម សុខា ឈ្នះឆ្នោត នៅ​ថ្ងៃទី​២៨ កក្កដា​ខាងមុខនេះ​»​។ ការលើកឡើង​ត្រូវបាន​ប្រជាពលរដ្ឋ​ថ្កោលទោស យ៉ាងខ្លាំង ដល់​អាជ្ញាធរ បាន​ព្រងើយកន្តើយ មិន​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ជាការ​ផ្សព្វផ្សាយ​រំលោភ​ទៅនឹង​ច្បាប់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​គោលការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​។ តែបើ​សិន​រឿងនេះ​កើតមាន​ចំពោះ​គណៈបក្សប្រឆាំង​ណាមួយ​វិញ ប្រហែល​មិន​ដល់​កន្លះ​ម៉ោង​ផង នឹង​ត្រូវគេ​ញាត់​គុក​បាត់ ទៅហើយ ។ តើ​ប្រទេស​កម្ពុជា​ជា​នីតិរដ្ឋ គ្មាន​បានការ​ទេ​ឬ​? បើ​គ្នា​គេ​មិន​អនុវត្ត​ដូច​យ៉ាង​លោក សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ នេះ តើ​បរទេស​គេ​នឹង​វាយតម្លៃ​បែបណា​សម្រាប់​ប្រទេស​យើង​នេះ​?
យ៉ាងហោច​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ក៏បាន ​មានប្រសាសន៍​ផងដែរ​ថា​ ​លោក​បាន  “ ​បញ្ជាក់​ពី​បញ្ហា​នេះ​ច្រើនលើកច្រើនសា​មកហើយ​ថា​ ​មន្ត្រី​គ្រប់រូប​ អាចធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​នៅពេលដែល​ពួកគេ​ឈប់សម្រាក​ពី​ការងារ​ ”​។​
ប៉ុន្តែ ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ មានប្រសាសន៍ថា​ ​ត្រូវមាន​ភាពច្បាស់លាស់​ចំពោះ​ការបកស្រាយ​ច្បាប់​។ លោក​មានប្រសាសន៍ថា​ “ ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ហាមឃាត់​យ៉ាងច្បាស់​មិន​ ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​ ​គាំទ្រ​គណបក្ស​ណាមួយ ឬ​គណបក្ស​ផ្សេង​ទៀតឡើយ​”​។​
លោក ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​ “ ​ពួកគេ​មាន​សិទ្ធិ​ធ្វើជា​សមាជិក​គណបក្ស ឬ​ពួកគេ​អាច​គ្រាំទ្រ​គណបក្ស​បាន​ ​ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើ​យុទ្ធនា​ ការឃោសនា​បានឡើយ​។ មន្ត្រី​យោធា​មាន​កាតព្វកិច្ច​ការពារ​សន្ដិសុខ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​។ ​ ​តើ​ពួកគេ​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួន និង​ការពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ដូចម្តេច​បាន​ [​បើ​ពួកគេ​រវល់​ធ្វើ​យុទ្ធនាការ​នោះ​]?”
- See more at: http://www.onlinebreakingnews.org/kh/2/?130725041854#sthash.205kmDwQ.dpuf

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com