Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, July 25, 2013

​សភាប្រកាស​មិន​អាច​ផ្តល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ដល់ ​លោក សម រង្ស៊ី វិញ​ឡើយ

0 Comments
 

គណៈកម្មាធិការ ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​​ជា​ផ្លូវ​ការ​​ថា ខ្លួន​ពុំ​អាច​ផ្តល់​សុពលភាព អភ័យឯកសិទ្ធិ និង​បុព្វ​សិទ្ធិ ជូន​ប្រ​ធាន​​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានឡើយ​។​

​លិខិត​ចេញ​ដោយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បាន​​ប្រជុំ និង​​សម្រេច​​ជា​ឯកច្ឆន្ទ នៅ​​ព្រឹក​​នេះ ដោយ​មិន​ផ្តល់​អភ័យឯក​សិទ្ធិ និង​បុព្វ​សិទ្ធិ ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី បាន​ឡើយ ដោយ​ហេតុ​​ថា គណបក្ស​​សង្គ្រោះ​​ជាតិ គឺ​មិន​មាន​អាសនៈ​​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៤​នេះ​។​

​ប៉ុន្តែ​លិខិត​​របស់ ​លោក សម រង្ស៊ី ដែល​ស្នើ​សុំ​អភ័យ​ឯកសិទ្ធិ​នោះ គឺ​ក្នុងនាម​លោក​ផ្ទាល់ ពោល​​មិន​​បាន​​បញ្ជាក់​ថា​ លោក​​ជា​​ប្រធាន​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ហៅ​​ការបដិសេធ​នេះ​​ថា មិនមែន​ជា​រឿង​ចម្លែក​​នោះ​ទេ ដោយ​លោក​ចាត់ទុកថា នេះ​​គឺជា​រឿង​​នយោបាយ​​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រៀប​ចំ​ឡើង​។​

​នៅ​ល្ងាច​ថ្ងៃ ​ពុធ​ម្សិលមិញ​នេះដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រជុំ​សម្រេច ដោយ​បដិសេធ​​ជា​លើក​​ទី​២ ចំពោះ​ការ​ស្នើ​សុំ​​ឲ្យ​​បញ្ចូល​​​ឈ្មោះ លោក សម រង្ស៊ី ក្នុង​​បញ្ជី​​អ្នក​បោះ​ឆ្នោត និង​ឈរឈ្មោះ​តំណាងរាស្ត្រ ដោយ​​ប្រកាស​​ថា មានតែ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​ទេ ដែល​ជា​អ្នក​​អាច​​បក​ស្រាយ​​ច្បាប់ និង​​សម្រេច​​ចុង​​ក្រោយ​​ចំពោះ​ករណី​នេះ​៕
ដោយ៖​ សេង ម៉ូលីនី​
ពី vodhotnews.com
គណៈកម្មាធិការ ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​​ជា​ផ្លូវ​ការ​​ថា ខ្លួន​ពុំ​អាច​ផ្តល់​សុពលភាព អភ័យឯកសិទ្ធិ និង​បុព្វ​សិទ្ធិ ជូន​ប្រ​ធាន​​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានឡើយ​។​
​លិខិត​ចេញ​ដោយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បាន​​ប្រជុំ និង​​សម្រេច​​ជា​ឯកច្ឆន្ទ នៅ​​ព្រឹក​​នេះ ដោយ​មិន​ផ្តល់​អភ័យឯក​សិទ្ធិ និង​បុព្វ​សិទ្ធិ ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី បាន​ឡើយ ដោយ​ហេតុ​​ថា គណបក្ស​​សង្គ្រោះ​​ជាតិ គឺ​មិន​មាន​អាសនៈ​​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៤​នេះ​។​
​ប៉ុន្តែ​លិខិត​​របស់ ​លោក សម រង្ស៊ី ដែល​ស្នើ​សុំ​អភ័យ​ឯកសិទ្ធិ​នោះ គឺ​ក្នុងនាម​លោក​ផ្ទាល់ ពោល​​មិន​​បាន​​បញ្ជាក់​ថា​ លោក​​ជា​​ប្រធាន​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ហៅ​​ការបដិសេធ​នេះ​​ថា មិនមែន​ជា​រឿង​ចម្លែក​​នោះ​ទេ ដោយ​លោក​ចាត់ទុកថា នេះ​​គឺជា​រឿង​​នយោបាយ​​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រៀប​ចំ​ឡើង​។​
​នៅ​ល្ងាច​ថ្ងៃ ​ពុធ​ម្សិលមិញ​នេះដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រជុំ​សម្រេច ដោយ​បដិសេធ​​ជា​លើក​​ទី​២ ចំពោះ​ការ​ស្នើ​សុំ​​ឲ្យ​​បញ្ចូល​​​ឈ្មោះ លោក សម រង្ស៊ី ក្នុង​​បញ្ជី​​អ្នក​បោះ​ឆ្នោត និង​ឈរឈ្មោះ​តំណាងរាស្ត្រ ដោយ​​ប្រកាស​​ថា មានតែ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​ទេ ដែល​ជា​អ្នក​​អាច​​បក​ស្រាយ​​ច្បាប់
- See more at: http://vodhotnews.com/14956#sthash.PLMndWUT.dpuf

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com