
តែតាមពិតទៅវាជាទេពកោសល្យនៃជំនាញថ្ពិនភ្នែកថ្មីមួយរបស់បុរស មានដើមកំណើតនៅទីក្រុងប្រេដហ្វតប្រទេសអង់គ្លេសដោយគេបានសម្តែងនៅ ទីកន្លែងដែលខ្ពស់ៗប៉ុណ្ណោះ។
វត្តមានបុរសវ័យ៣០ឆ្នាំរូបនេះត្រដាងដៃហោះហើរម្ខាងនិងម្ខាង ទៀតតោងដំបូលរថយន្តក្រុងពីរជាន់មានកម្ពស់៤,៥៧ម៉ែត្រ។ បុរសនោះមានឈ្មោះពិតស្ទេវិន ហ្វ្រេនីបានសម្តែងនូវទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួនប្រើបាតដៃ ម្ខាងរបស់ខ្លួនប៉ះដំបូលរថយន្តក្រុងពីរជាន់ហោះហើរយ៉ាងសង្ហាប្រកប ដោយទឹកមុខញញឹមនៅលើអាកាសដោយមិនខ្លាចរបេះធ្លាក់មកក្រោមឡើយ។
លោកស្ទេវិន ហ្វ្រេនីក៏ធ្លាប់សម្តែងនូវទេពកោសល្យនៃវេទមន្តថ្ពិនភ្នែកដែលមិន គួរឲ្យជឿរបស់ខ្លួននេះដើរឆ្លងទន្លេសេម(Thames)នៅអង់គ្លេសកាលពី ឆ្នាំ២០១១។ កាលពីមុនលោកក៏ធ្លាប់ជាអ្នកលេងសៀករហស្សសកម្មថ្ពិនភ្នែករបស់ ក្រុមហ៊ុនឆ្នោតរបស់លោករ៉ូប៊ី វីលៀមនិងដាវីណា ម៉េកខាល់ដែរ៕ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment