Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, July 2, 2013

អាហារ​ញាត់​សាច់​សត្វ​បួនមុខ​បញ្ចូល​គ្នា​ដ៏​ធំ​បំផុត​ក្នុង​លោក​

0 Comments

130628_23b
​​ប្រជាជន​អារ៉ាប់​រីករាយ​នឹង​សត្វ​អូដ្ឋ​ដុត​​ញាត់​ចៀម មាន់ និង​ត្រី​។
ក្រុងឡុងដ៍ : វិធី​ចម្អិន​គឺ​យក​ត្រី​ជាច្រើន​ក្បាល​ញាត់​ក្នុង​ពោះ​សត្វ​មាន់​២០ រួច​យក​សត្វ​មាន់​ទាំង​នោះ​ទៅ​ញាត់​ក្នុង​ពោះ​សត្វ​ចៀម ហើយ​យក​សត្វ​ចៀម​នោះ​ទៅ​ញាត់​ក្នុង​ពោះ​សត្វ​អូដ្ឋ មុន​នឹង​យក​ទៅ​ដុត​ចម្អិន​ទាំង​មូល។
គ្រាន់​តែ​ស្ដាប់​មនុស្ស​មួយ​ចំនួន​សឹង​តែ​មិន​ជឿ​ថា​វា​ជា​ការ​ពិត​ឡើយ ប៉ុន្តែ​កំណត់ត្រា​ហ្គីណេស​ពិភពលោក​បាន​ផ្ដល់​ចំណាត់​ថ្នាក់​លេខ​១​ចំពោះ​ មុខ​ម្ហូប​សាច់​សត្វ​ចម្អិន​ទាំង​មូល​ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​លោក។
រូបភាព​អាហារ​ដ៏​ចម្លែក​ដែល​មាន​ឈ្មោះ​ថា Bedouins នេះ​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​ពេញ​អ៊ីនធឺណិត​តែ​ម្ដង ហើយ​ដែល​ត្រូវ​បាន​គេ​ប្រជាជន​អារ៉ាប់​មួយ​ចំនួន​និយម​ចម្អិន​ទទួលទាន​ ដើម្បី​លាង​សាយ​ភោជន៍​ក្នុង​ពិធី​ជប់លៀង ធំ​ៗ ឬ​មង្គលការ​ជាដើម នៅ​បណ្ដា​ប្រទេស​អារ៉ាប់ ដូចជា​អារ៉ាប៊ីសាអ៊ូឌីត។
ប្រជាជន​មួយ​ចំនួន​បាន​ឲ្យ​ឈ្មោះ​អាហារ​នេះ​ថា Camel Turducken។ អាហារ​នេះ​ផ្សំ​ឡើង​ពី​សាច់​សត្វ​ទាំង​មូល​៤​ប្រភេទ គឺ​សត្វ​អូដ្ឋ​ទាំងមូល​ត្រូវ​បាន​គេ​កោស​រោម ហើយ​បារ​យក​គ្រឿង​ក្នុង​ដើម្បី​ញាត់​សត្វ​ចៀម​ទាំង​មូល​នៅ​ក្នុង​នោះ។ នៅ​ក្នុង​ពោះ​សត្វ​ចៀម​ទៀត​សោត​ក៏​មាន​ញាត់​បំពេញ​ដោយ​សត្វ​មាន់​ជាង​២០​ ក្បាល ដែល​នៅ​ក្នុង​ពោះ​សត្វ​មាន់​នោះ​ផ្ទុក​ទៅ​ដោយ​ត្រី​ទាំង​រស់។ អាហារ​ដែល​សម្បូរ​សាច់ និង​កាឡូរី​ដ៏​ខ្ពស់​នេះ​ទាមទារ​ការ​ចម្អិន​ដោយ​ដុត​លើ​ធ្យូង​ពេញ ២៤​ម៉ោង រហូត​ទាល់​តែ​ស្បែក​ខាង​ក្រៅ​របស់​សត្វ​អូដ្ឋ​នោះ​ឡើង​ក្រហម ហើយ​ស្រួយ​ទើប​ឆ្អិន។
នៅ​ពេល​ដែល​រួចរាល់​សត្វ​អូដ្ឋ​ដុត​នោះ​ត្រូវ​បាន​គេ​ដាក់​លើ​ថាស​ធ្វើ​ អំពី​ប្រាក់​ដ៏​ធំ​មួយ ដោយ​ប្រើ​កាំបិត​កាត់​ជា​ដុំ​ៗ រួច​ដួស​ដាក់​ចាន​ឲ្យ​ភ្ញៀវ។ ជា​ទូទៅ​អាហារ​នេះ​អាច​បម្រើ​ភ្ញៀវ​បាន​ដល់​ទៅ​១០០​នាក់​ឯណោះ​ពោល​គឺ​សឹង​តែ ​ពេញ​១​រោងការ​តែ​ម្ដង៕ PRភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com