Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, July 8, 2013

លោក សម រង្ស៊ី នឹងត្រូវ​ចាប់ខ្លួន​ភ្លាម​ៗបន្ទាប់ពី​ដាក់​ជើង​ជាន់ដី​កម្ពុជា

0 Comments

បី ​ថ្ងៃ​បន្ទាប់ពី​លោក សម រង្ស៊ី (ទណ្ឌិត) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ឲ្យ​បាន​មុន​បោះឆ្នោត​នោះ នៅ​ថ្ងៃទី៨ ខែកក្កដា​នេះ អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន បានប្រកាស​បញ្ជាក់ថា ដីការ​ចាប់ខ្លួន​នឹងត្រូវ​អនុវត្តភ្លាមៗប្រសិនបើ​លោក សម រង្ស៊ី មាន​វត្ត​មាននៅ​លើទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា។
បើតាម​ការ​ថ្លែង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​មន្ត្រី​នាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នោះ ការប្រកាស​អនុវត្ត​ដីការ​ចាប់ខ្លួន​លោក សម រង្ស៊ី​នាពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​សាកសួរ​ពី​ក្រុម​អ្នកសារព័ត៌មាន ជាច្រើន​ទាក់ទង​នឹង​ព័ត៌មាន​ដែល​អះអាងថា លោក​សម រង្ស៊ី នឹង​វិល​ត្រឡប់មក​ប្រទេស​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ក្នុង​ខែកក្កដា​នេះ ។
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបញ្ជាក់​ប្រាប់​គេហទំព័រ​ប៉ូលីស​នៅថ្ងៃនេះ​ថា៖ « លោក​សម រង្ស៊ី បាន​និរទេស​ខ្លួន​ដោយ​ខ្លួនឯង ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន​ក្នុង​បទ​ព្រហ្មទណ្ឌ ដូច្នេះ​ការវិលត្រឡប់​ចូលក្នុង​ប្រទេស​វិញ​របស់លោក សម រង្ស៊ី គឺជា​សិទ្ធិ​របស់គាត់។ មកទល់​បច្ចុប្បន្ននេះ​មិនដឹងថា​គាត់​មក​ឬ​មិន​មក​នោះទេ ប៉ុន្តែ​ក្នុងករណី​ដែល​លោក សម រង្ស៊ី ពិត ជា​មក​មែន​នោះ នគរបាលជាតិ ដែលជា​ស្ថាប័ន​ប្រតិបត្តិ​ច្បាប់ គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​ដីកា​របស់​តុលាការ​នោះឡើយ។
លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​តាំងពី​អំឡុង​ឆ្នាំ២០០៩ បន្ទាប់ពី​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​ដក​តំរុយ​ បង្គោលព្រំ​ដែនកម្ពុជា វៀតណាម  និង​ក្លែង​ឯកសារ​សាធារណៈ។ ជាមួយគ្នានេះ លោក​ក៏​ធ្លាប់បាន​ប្រកាស​ជាច្រើនលើក​ច្រើនសា​រថា​នឹង​វិល​ចូល​ស្រុក​វិញ ប៉ុន្តែ​ជាការ​កត់សំគាល់​នោះ គឺ​លោក​មិនដែល​បានមក​តាម​ការប្រកាស​របស់ខ្លួន​នោះឡើយ។

អត្ថបទចុះ​ផ្សាយ​ ដោយ រ៉េន រតនៈ

 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com