Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, July 8, 2013

អ្នកនាំពាក្យៈ នគរបាលនឹងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសម រង្ស៊ី

0 Comments
New-Picture-5
Interior Info- ភ្នំពេញ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៣
ប្រធាន ​សេនាធិការ និង ជា​អ្នកនាំពាក្យ​នៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែងថា​ការអនុវត្តន៍​ដីកា​ក្នុងការ​ចាប់ខ្លួន​ប្រធាន​គណ​ប​ក្យ​ សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី នឹងត្រូវ​អនុវត្ត​ភ្លាម​បើសិន​ជាមាន​វត្ត​មាននៅ​ក្នុងប្រទេស ។
ការប្រកាស ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានធ្វើ​ឡើង បន្ទាប់ពី​មានការ​សាកសួរ​ពី អ្នកសារព័ត៌មាន ជាច្រើន​ទាក់ទង​នឹង​ព័ត៌មាន​ដែលថា លោក​សម រង្ស៊ី អាច​នឹង​វិ​ត្រឡប់មក​ប្រទេស​វិញ មុន​ថ្ងៃ​បោះឆ្នោត នាពេលខាងមុខ ។
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ​បាន​បញ្ជាក់ថា៖ “លោក​សម រង្ស៊ី បាន​នី​រទេស​ខ្លួន​ដោយ​ខ្លួនឯង ដើម្បី​គេច ចេញពី​ការចាប់ខ្លួន​ក្នុង​បទ​ព្រហ្មទណ្ឌ ដូច្នេះ​ការវិលត្រឡប់​ចូលក្នុង​ប្រទេស​វិញ​របស់លោក សម រង្ស៊ី គឺជា​សិទ្ធិ​របស់គាត់” ។
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ​បាន​បន្តថា៖ “មកទល់​បច្ចុប្បន្ននេះ​មិនដឹងថា​គាត់​មក​ឬ​មិន​មក​នោះទេ ប៉ុន្តែ​ក្នុងករណី​ដែល​លោក សម រង្ស៊ី ពិត ជា​មក​មែន​នោះ នគរបាលជាតិ ដែលជា​ស្ថាប័ន​ប្រតិបត្តិ​ច្បាប់ គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​ដីកា​របស់​តុលាកា​ឡើយ” ។
គួរបញ្ជាក់ ​ថា​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង តាំង​ពី​ឆ្នាំ២០០៩មក ហើយ​លោក​ក៏​ធ្លាប់​បានប្រកាស​ជាច្រើនលើក​ច្រើនសា​រថា វិល​ចូល​ស្រុក​វិញ ប៉ុន្តែ​មិនដែល​បានមក តាម​ការប្រកាស​នោះឡើយ។
លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ១២ឆ្នាំ ដោយ​សាលក្រម កំបាំងមុខ ក្រោម​បទ​ចោទ ការ​ក្លែងបន្លំ​អក្សរ ក្នុង​ឯកសារ​សាធារណៈ និង ការផ្សាយ​ព័ត៌មាន មិន​ពិត និង សកម្មភាព​ដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា ជាមួយ​វៀតណាម ៕
(ប្រភព អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com