Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, July 8, 2013

ប្រ ​ជា​ព​ល​រដ្ឋមា​ន​ទុក្ខ​ រ​ត់​រ​កម​ន្រ្តី​កុ​ង​ស៊ុ​ល​ ទី​​បំ​ផុ​តគ្មា​ន​ប្រយោ​ជ​ន៍ ​ពិ​ត​​ជា​ដេ​ក​ស៊ី​ប្រា​ក់​ខែ​រដ្ឋ ប​ង្ហិន​​លុ​យ​រា​ស្ត្រ​មែន​​

0 Comments



បន្ទាយមានជ័យ៖ មន្ត្រីកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ រងការរិះគន់ពីសំណាក់មហាជននានាជាច្រើន ពិសេ
សប្រជាពលរដ្ឋដែលចេញចូលទៅមកដីថៃ សង្ស័យថា ដេកស៊ីប្រាក់ខែរដ្ឋបង្ហិនលុយរាស្ត្រ ព្រោះតែជនជាតិខ្មែរមានរឿងនៅក្នុងទឹក
ដីថៃជាហូរហែ គ្មានអ្នកដោះស្រាយ ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៣ នេះមានសាច់ញាតិជនរងគ្រោះ២នាក់បា​
ន​ទៅដល់ស្ថានកុងស៊ុលខ្មែរ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ តំណាងឲ្យជនរងគ្រោះ៣នាក់ ដែលត្រូវបានសមត្ថកិច្ចថៃចាប់ដាក់គុក
នៅឯខេត្តផឹតចាប៊ូន ប្រទេសថៃ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣កន្លងទៅនេះ ព្រោះតែកាន់លិខិតឆ្លងដែនទេសចរតាមរយះក្រុម
ហ៊ុនបោកប្រាស់មួយ នៅប្រទេសកម្ពុជា គឺក្រុមហ៊ុនស៊ីឌីអឹម (CDM) ដែលការទៅកាន់ស្ថានកុងស៊ុលនេះ បើតាមដឹងគឺតំណាងគ្រួ
សាររងគ្រោះមានបំណងឲ្យមន្រ្តីកុងស៊ុល (លោកនេត សារី) ជួយរកយុត្តិធម៌ តែគ្មានបានលទ្ធផលអ្វី សូម្បីតែបន្តិច ។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានគ្រួសារ រងគ្រោះ ចំនួន៣ គ្រួសារ បានមកកាន់ ការិយាល័យបណ្ដាញផ្សព្វផ្សាយព័ត៏មាន អាស៊ា
នហៅកាត់ថា UMA ដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត ដើម្បីឲ្យជួយធ្វើការផ្សព្វផ្សាយពីបញ្ហាខាងលើ ដោយពួកគាត់បញ្ជាក់
ថា កូន,ប្រពន្ធ និងបងប្អូនរបស់ពួកគាត់ ត្រូវបានសមត្ថកិច្ចថៃចាប់ដាក់គុកនៅឯស្រុកថៃ ព្រោះតែចាញ់បោកក្រុមហ៊ុនខាងលើ យក
ប្រាក់ពួកគាត់ថា យកទៅធ្វើលិខិតឆ្លងដែនការងារទីបំផុតបានលិខិតឆ្លងដែនទេសចរហើយពេលកំពុងធ្វើការស្រាប់តែសមត្ថកិច្ចថៃ
ចាប់ដាក់គុកតែម្ដង។
តាមប្រភពប្រាប់ថាជនរងគ្រោះដែលត្រូវសមត្ថកិច្ចថៃ ចាប់ញាត់គុកនោះ០១,ឈ្មោះឈួន ភួង ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅ
ភូមិជូស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ០២,ឈ្មោះសុន សុខហេង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិគោកវែង ឃុំត្នោតចុង
ស្រល់ ស្រុកទូកមាស ខេត្តកំពត និង០៣,ឈ្មោះពៅ ខែម៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុក
ព្រែកប្រសព្វ ខេត្តក្រចេះ។
ចំណែកគ្រួសាររងគ្រោះ២នាក់ដែលបានទៅដល់ស្ថានកុងស៊ុល តំណាងឲ្យ៣គ្រួសារ នៅរសៀលថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៣នេះ
ម្នាក់ត្រូវប្រភពប្រាប់ថា ជាប្ដីរបស់ស្ត្រីរងគ្រោះ ឈ្មោះសុន សុខហេង និងម្នាក់ទៀតជាប្ដីរបស់ស្រ្តីរងគ្រោះឈ្មោះឈួន ភួង  បើទោះ
ជាកាសែ​ត,វិទ្យុ និងទូរទស្សន៍ក្នុងស្រុក បានធ្វើការចុះផ្សាយ បញ្ហាខាងលើ ស្ទើរគ្រប់អង្គភាពទៅហើយក្ដី ប៉ុន្តែមកទល់ពេលនេះគ្រួ
សាររងគ្រោះ ហាក់មិនបានទទួលភាពកក់ក្ដៅ តាមផ្លូវចិត្ត ពីមន្ត្រីនៃរាជរដ្ឋាភិបាល ពិសេសពួកមន្រ្តីកុងស៊ុល ដែលប្រចាំនៅប្រទេ
សថៃនៅឡើយទេ បើទោះជាពេលនេះត្រូវគេមើលឃើញថា ជិតដល់ពេលនៃការបោះឆ្នោត សម្ដេចទាំង៣ហ៊ុនសែន,ជាស៊ីម,ហេង
សំរិន កំពុងត្រូវការសន្លឹកឆ្នោតដើម្បីបន្តដឹកនាំប្រទេសក៍ដោយ។
គួរបញ្ជាក់ថា ក្រៅពីបញ្ហាខាងលើកន្លងមក ក៍មានខ្មែរជាច្រើននាក់ បានរងគ្រោះជាបន្តបន្ទាប់ ខណះធ្វើដំណើរចូលទៅប្រទេសថៃ
គឺពេលធ្វើដំណើរតាមរថយន្តធំតូច ត្រូវបានតម្រួតនិងទាហានថៃ ជម្រិតទារប្រាក់ម្នាក់ៗ២០០បាត ក្រោមលេស ត្រួតពិនិត្យលិខិត
ឆ្លងដែន ហើយបញ្ហានេះ ទាល់តែទូរទស្ស និងកាសែតរបស់ថៃឈឺឆ្អាលជំនួស នាំគ្នាមកចុះផ្សាយ ក្រោយពីមានការរអ៊ូរទាំពីអ្នកដំ
ណើរជាខ្មែរ ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ ឯពួកមន្រ្តីកុងស៊ុលមិនដឹងខ្យល់អ្វីទាំងអស់មិនខុស ពីពាក្យអ្នកស្រុករិះគន់ថា ដេក
ស៊ីប្រាក់ខែរដ្ឋបង្ហិនលុយរាស្ត្រ។
ជុំវិញបញ្ហាខាងលើ ពួកមន្ត្រីកុងស៊ុលនៅស្រុកថៃ នៅពេលអ្នកយកព័ត៏មាន សួរនាំតាមទូរស័ព្ទ បានព្យាយាមរុញពីមួយទៅមួយ ចំ
ណែកឯលោកនេត សារី សង្ស័យជិះសេះលែងដៃមិនទទួលខុសត្រូវឡើយ ឯខាងតំណាងក្រុមហ៊ុន CDM និយាយតាមទូរស័ព្ទ ក្នុង
ល​ក្ខណះមិនទទួលខុសត្រូវដូចគ្នានិងលោកអគ្គកុងស៊ុលនេតសារីដែលប្រចាំនៅប្រទេសថៃគ្មានបានប្រយោជន៍នោះ ។ ពេលនេះ
ប្រភពប្រាប់ថា តំណាងគ្រួសាររងគ្រោះទាំង៣ គ្រោងនិងទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ដើម្បី​
ឲ្យជួយរកយុត្តិធម៌ ព្រោះលែងមានជំនឿលើមន្ត្រីកុងស៊ុលហើយ ក្នុងនោះក៍គ្រោងទៅដាក់ពាក្យបណ្ដឹង ក្រុមហ៊ុនបោកប្រាស់ ផងដែ
រ នៅតុលាការនៅរាជធានីភ្នំពេញនាពេលខាងមុខ ៕ ហេ!!!ហេ!!!ហេ

ប្រភពពីwww.nisnews.com

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com