Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, July 8, 2013

តុលាការសម្រេចឃុំខ្លួនឧកញ៉ា ឃី គឹមលន់ រឿងផ្ទុះអាវុធ ក្នុងក្បួនឃោសនាគណបក្សសង្គ្រោះជាតិ

0 Comments
ដាក់រូបនេះជំនួសកុំច្រឡំ

ភ្នំពេញ:  នៅ​ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្លួន​លោក​ឧកញ៉ា ឃី គឹម​លន់ ជា​នាយរង​ការិយាល័យ​ភស្តុភារ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទាក់ទង​ទៅនឹង​រឿង​ជម្លោះ​ផ្ទុះអាវុធ​ក្នុង​ក្បួន​ឃោសនាបោះឆ្នោត​គណបក្ស សង្គ្រោះ​ជាតិ កាលពី​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៣​។​
​    ​
​តុលាការ​បានសម្រេច​ឃុំខ្លួន​លោក​ឧកញ៉ា ឃី គឹម​លន់ នៅ​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់ពី​បានធ្វើ​ការសាកសួរ​អស់​រយៈពេល ២ ថ្ងៃ (៧-៨ កក្កដា​) ទាក់ទង​ការផ្ទុះអាវុធ​។

​លោក ពូ ដាវី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា “​តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ឃី គឹម​លន់ ដោយសារតែ​ការផ្ទុះអាវុធ​គ្មាន​ការបញ្ជា ហើយ​ការបាញ់​នេះ ដោយសារតែ​គាត់​មានការ​ភ័យខ្លាច​មានកា​រ​ប្រើ​អំពើហិង្សា និង​សមាជិក​គណបក្ស សង្គ្រោះ​ជាតិ បាន​ចូលទៅក្នុង​លំនៅដ្ឋាន​របស់គាត់ ខ្លាច​មាន​អំពើហិង្សា​ក្នុង​គ្រួសារ ទើប​គាត់​សម្រេចចិត្ត​បាញ់ ដើម្បី​ការពារ​ខ្លួន និង​ការពារ​ក្រុមគ្រួសារ និង​បាញ់​ដើម្បី​រារាំង​ឲ្យ​កំលាំង​សមត្ថកិច្ច​ដឹងឮ​”​។​​    ​ ​លោក ពូ ដាវី បាន​បញ្ជាក់ថា “​លោក ឃី គឹម​លន់ គ្មាន​បំណង​អ្វី​បាញ់​ទៅលើ​ក្បួន​ឃោសនា​គណបក្ស សង្គ្រោះ​ជាតិ ទេ ហើយ​កាំភ្លើង​ដែល​គាត់​បាញ់​មានច្បាប់​ត្រឹមត្រូវ​របស់គាត់ ប៉ុន្តែ​គាត់​បាន​ផ្ទុះអាវុធ​គ្មាន​បទបញ្ជា ហើយ​អត់​មាន​បញ្ជា​ណាមួយ​ឲ្យ​គាត់​ទោ​បាញ់​ទេ​”៕
ដោយ៖ CEN/មុនីរាជ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com