Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, July 16, 2013

ធ្វើ​ម៉េច​ទើប​បាន​កូន​ភ្លោះ?

0 Comments

- ក្រុម​គ្រួសារ​ដែល​មាន​ប្រវត្តិ​កូន​ភ្លោះ៖ ជា​ពិសេស​គ្រួសារ​ខាង​ម្តាយ ព្រោះ​ស្រី​អាច​ទទួល​បាន​ហ្សែន​កូន​ភ្លោះ​ដែល​ធ្វើ​ឱ្យ​កើត​ការ​ផលិត​អូវុល​ ច្រើន​ជាង​អ្នក​ដែល​គ្មាន​ហ្សែន​នេះ ទើប​អាច​ធ្វើ​ឱ្យ​ស្ត្រី​មាន​កូន​ភ្លោះ​បាន។ ប៉ុន្តែ​កូន​ភ្លោះ​ក្នុង​ករណី​នេះ កើត​ពី​អូវុល ​២ ឬ​ច្រើន​ធ្លាក់​មក​បង្ក​កំណើត​ដែល​កូន​កើត​មក​អាច​ជា​ភេទ​ដូច​គ្នា ឬ​ខុស​គ្នា​ព្រោះ​អាច​ជា​ដំណពូជ។ ប៉ុន្តែ​កូន​ភ្លោះ​ដូចគ្នា (Identical Twins) កើត​ពី​អូវុល​តែមួយ​រហូត​ក្លាយ​ជាទារក​២​នាក់​ដែល​ដូច​គ្នា។
- អាយុ ទម្ងន់ កម្ពស់ ជាតិសាសន៍៖ មាន​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​ស្រ្តី​ដែល​មាន​អាយុ​ច្រើន អាច​មាន​កូន​ភ្លោះ​ច្រើន​ជាង​ស្រ្តី​ដែល​មាន​អាយុ​តិច ដោយ​ស្រី​វ័យ​ច្រើន​ជាង ​៤៥ឆ្នាំ អាច​មាន​កូន​ភ្លោះ​រហូត​ដល់ ១៧ភាគរយ។ ចំណែក​រឿង​ទម្ងន់​ខ្លួន​ក៏​មាន​ឥទ្ធិពល​ដូចគ្នា​ដែរ ដោយ​ស្រ្តី​មាន​រង្វាស់​សមាមាត្រ​រាងកាយ (BMI) លើស ៣០ និង​មាន​រូបរាង​ខ្ពស់​ ក៏​អាច​នឹង​មាន​កូន​ភ្លោះ​បាន​ដែរ។ ក្រៅ​ពី​នេះ ស្រ្តី​ជនជាតិ​អាហ្រ្វិក​ស្បែកខ្មៅ​ក៏​មាន​អត្រា​ការ​ពពោះកូន​ភ្លោះ ​ខ្ពស់​ជាង​ជនជាតិ​ផ្សេង​ៗ ខណៈ​នៅអាស៊ី​​មាន​កូន​នៅ​អាយុ​ច្រើន ឬ​បង្កើន​ទម្ងន់​លើស​ស្តង់ដា​ ដើម្បី​បាន​កូន​ភ្លោះ​នោះ​ទេ ព្រោះ​ផល​ប៉ះពាល់​ពី​កុមារ​មាន​កូន​ភ្លោះ​វា​នឹង​ខ្ពស់ទៅ​តាម​នោះ​ដែរ។
- ប្រើ​ថ្នាំ​ជម្រុញ​អូវុល និងអាស៊ីត​ហ្វូលីត៖ ការ​ទទួល​ទាន​ជម្រុញ​ការ​ជ្រុះ​អូវុល​របស់​ស្រ្តី ​ក្នុង​ករណី​អ្នកពិបាក​មាន​កូន ធ្វើ​ឱ្យ​មាន​កូន​ភ្លោះ​បាន​ខ្ពស់​ជាង​វិធី​ធម្មជាតិ។ តាម​រយៈ​ការ​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​ពី​​ប្រទេសអូស្ដា្រលី​បានរក​ ឃើញ​ថា អាស៊ីតហ្វូលិត​ មាន​សារធាតុ​ដែល​ជួយ​ឱ្យ​មាន​កូនភ្លោះផង​ដែរ៕
ពី​ khmerherald

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com