វ៉ាស៊ីនតោន —
គណបក្សប្រជាជនកម្ពុជាបានអះអាងថាគណបក្សនេះឈ្នះបានអាសនៈចំនួន៦៨
ដែលលើសពីសំឡេងត្រូវការចាំបាច់ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯង
បានតែគណបក្យនៅត្រូវការសំឡេងពីគណបក្សដទៃទៀតដើម្បីបង្រ្គប់
កូរ៉ុម។ គណបក្សជំទាស់របស់លោក សម រង្ស៉ី
គឺគណបក្សសង្គ្រោះជាតិត្រូវគេគិតថាឈ្នះអាសនៈចំនួន៥៥។
មន្ត្រីគណបក្សជំទាស់មិនទទួលយកតួលេខនោះនៅឡើយទេដែលចេញពីការរាប់
សន្លឹកឆ្នោតជាបឋមៗ។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិនិងជាបេក្ខជនឈរ ឈ្មោះនៅខេត្តកណ្តាលបានអះអាងថា៖
«យើងមិនទាន់អាចទទួលយកបានទេ។ ចាំមើលលទ្ធផលព្រឹកដែលយើងទទួលបានព្រោះទិន្ន័យខ្លះនៅសមាជិកដែលមិនទាន់បានបញ្ជូនមក»។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិនិងជាបេក្ខជនឈរ ឈ្មោះនៅខេត្តកណ្តាលបានអះអាងថាការរាប់សន្លឹកឆ្នោតដំបូងៗបានឲ្យ ដឹងថា មានការិយាល័យក្នុងខេត្តក្រុងជាច្រើនគណបក្សលោកនាំមុខដាច់និង នាំមុខដែលលោកអះអាងថាជាលទ្ធផលល្អ។
លោកគួយ ប៊ុន រឿនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាមបានអះអាង ថាមានឃុំជាច្រើនគណបក្សលោកនាំមុខពេលរាប់សន្លឹកឆ្នោតដំបូងៗមុន លទ្ធផលជាផ្លូវការ។
តែលោក ងួល ញិលអនុប្រធានរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា សន្លឹកឆ្នោតមានលក្ខណៈប្រហាក់ប្រហែលគ្នា នៅឡើយ។
«ប្រដំប្រសងគ្នាបាទ។ ឥឡូវនេះគឺថាមិនទាន់បានបូកសរុបចប់ផង»។
លោកទេព នីថា អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានអះអាងថា លទ្ធផលមិនអាចវាយតម្លៃបានទេដោយសារគ.ជ.បមិនទាន់ទទួលលទ្ធផលអស់ពី បណ្តាខេត្ត។
«តាមព័ត៌មានដែលបញ្ជូនមកហ្នឹង អត់ទាន់ច្បាស់លាស់ទេបាទព្រោះថា យើងបានតាមឃុំៗ។ ឧបមាថាយើងបានប្រមូលតាមខេត្តៗទាំងអស់ អាហ្នឹង យើងអាចដឹងខ្លះ។ ឥឡូវគ្រាន់តែឃើញលេខប្រដំប្រសងគ្នាជាច្រើន»។
ដោយឡែកលោក បណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិក ឃ្លាំមើល ការបោះឆ្នោតបានអះអាងថាមានខេត្តមួយចំនួនដែលលទ្ធផលដំបូងៗបាន បង្ហាញថាគណបក្សសង្គ្រោះជាតិនាំមុខ។
«នៅភ្នំពេញយើងឃើញថាគណបក្សសង្គ្រោះជាតិនាំមុខ។ នៅព្រៃវែងក៏នាំមុខ ហើយស្វាយរៀងក៏នាំមុខបន្តិចដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏មិនមែនជាការបូកសរុបចុងក្រោយដែរ»។
មន្ត្រីគណបក្សទាំងពីរត្រូវគេរាយការណ៍មកថាកំពុងជួបប្រជុំរៀងៗ ខ្លួនដើម្បី សម្រេចពិភាក្សាអំពីលទ្ធផលនេះ និងបញ្ហាទាក់ទងនឹងការបង្កើតរដ្ឋាភិបាលថ្មី៕

វិទ្យុ voa
0 Comments:
Post a Comment