Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, July 10, 2013

រដ្ឋាភិបាល​មិន​ខ្វល់​ខ្វាយ​ចំពោះ​ការ​កាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទេ

0 Comments


នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា ខ្លួន​មិន​ខ្វល់​ខ្វាយ​ចំពោះ​​ការ​គំរាម​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក្នុង​ការ​កាត់​ជំនួយ​មក​កម្ពុជា​នោះ​ទេ។
លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
លោក ហោណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ ព័ត៌មាន​បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ទទួល​ឥណទាន​ពី​ប្រទេស​កូរ៉េ​ខាង​ ត្បូង​ថា ការ​សម្រេច​កាត់​ជំនួយ ឬ​យ៉ាង​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក, ហើយ​ថា ជោគ​វាសនា​ប្រទេសកម្ពុជា គឺ​ស្ថិត​នៅក្នុង​ដៃ​ប្រជាជន​កម្ពុជា វា​ជា​សិទ្ធិ​អធិបតេយ្យ។
ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ត្រូវ​មាន​វត្ត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល ​ទី៥​នា​ថ្ងៃទី២៨ ខែកក្កដា ខាង​មុខ លោក ហោ ណាំហុង បាន​បញ្ជាក់​ថា ពេល​លោក​ សម រង្ស៊ី និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា គឺ​គ្មាន​អ្នក​ណា​ដេញ​គាត់​ទេ ដូច្នេះ​ការ​វិល​ត្រឡប់​វិញ​របស់​លោក សម រង្ស៊ី ក៏​គ្មាន​អ្នក​ណា​ឃាត់​ដែរ។
សូម​បញ្ជាក់​ថា នៅ​ថ្ងៃពុធ​នេះ ព្រឹទ្ធ​សភា​សហរដ្ឋអាមេរិក​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​មួយ​ស្តីពី​ ប្រទេស​កម្ពុជា ​ដោយ​មាន​ការ​ចូលរួម​ផង​ដែរ​ពី​តំណាង​អង្គការ​សង្គម​ស៊ីវីល​មួយ​ចំនួន​ពី​ ប្រទេស​កម្ពុជាផងដែរ។ ​​កិច្ច​ប្រជុំ​ពិភាក្សា​នោះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ឲ្យ​ដាក់​សម្ពាធ​ផ្នែក​ជំនួយ​មក​ប្រទេស​កម្ពុជា ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ធ្វើ​ការ​កែ​ទម្រង់​ការ​ គោរព​សិទ្ធិ​មនុស្ស និង​ទាមទារ​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​តែ​មាន​វត្ត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាង​មុខ៕ពី www.fpmonline.net

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com