អាការៈ និងរោគសញ្ញា
វាជារឿង គួរឱ្យសោកស្ដាយណាស់ ដោយសារអ្នកជំងឺស្ទើរតែទាំងអស់ បញ្ជេញរោគសញ្ញា យឺតពេល។ រោគសញ្ញាដែលច្រើន កើតឡើងរួមមាន
- អស់កំលាំង
- ខ្សោយ
- មិនស្រួលក្នុងពោះផ្នែកខាងលើ
- លែងឃ្លានអាហារ
- ស្រកទំងន់
- ហើមពោះ
- ឡើងលឿង
រោគសញ្ញាទាំងនេះ បញ្ជេញតែនៅពេល ដែលជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយដល់ពេលនោះ អ្នកជំងឺស្ទើរ តែទាំងអស់ មិនអាចធ្វើការវះកាត់បាន ដែលត្រូវបានគេដឹងថា ជាវិធីសាស្ដ្រ ដែលអាចព្យាបាល ឱ្យជាសះស្បើយ បាន។
ក្រៅពីការវះកាត់ចេញ វាមានជំរើសវះកាត់ផ្សេងៗទៀត ដូចជា ការប្ដូរថ្លើម ប្រើកាំរស្មី (Radiofrequency ablation) និង ចាក់អេតាណុល (ethanol) ចូលទៅក្នុងដុំនោះ។ ជំរើស ក្នុងការព្យាបាល វាអាស្រ័យលើ តួនាទីថ្លើម របស់អ្នកជំងឺ ក៏ដូចជាទំហំ និងទីតាំង របស់មហារីក នៅក្នុងថ្លើម និងថាតើមហារីក មាន ជះឥទ្ធិពល ទៅលើសរសៃឈាមសំខាន់ ដែលហៅថា Portal Vein ។ រយៈពេលរស់នៅ បាន៥ឆ្នាំសម្រាប់អ្នកជំងឺ ព្យាបាលដោយវះកាត់មានពី ៤០-៧០% ហើយចំពោះ ការប្ដូរថ្លើម គឺប្រហែលជា ៧០%។
តើនរណាខ្លះ ប្រឈមមុខកើតជំងឺនេះ?
កត្ដាដែលអាចបង្កឱ្យកើត ជំងឺមហារីកថ្លើម រួមមាន ការផ្ទុកវីរុសរលាកថ្លើមបេ រលាកថ្លើមសេ បរិភោគ សារធាតុអាល់កុលរ៉ាំរ៉ៃ មានជំងឺរលាកថ្លើមរ៉ាំរ៉ៃដូចជា ក្រិនថ្លើម ដោយមូលហេតុផ្សេងៗ ការប៉ះពាល់ដល់ សារធាតុ ដែលអាចបង្ករជំងឺមហារីកដូចជា Alflatoxin នៅក្នុសណ្ដែកដី និងពោតដុះផ្សិត។ កត្ដាទាំងនេះ អាចត្រូវបានកាត់បន្ថយប្រសិនបើអ្នកបរិភោគក្នុងបរិមាណសមស្រប ហើយចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម ប្រភេទបេ និងព្យាបាលជំងឺរលាកថ្លើមប្រភេទសេ។
ការព្យាបាល ជំងឺមហារីកថ្លើម
ការព្យាបាលដោយនីតិវិធីមិនវះកាត់សម្រាប់ករណីធ្ងន់ធ្ងរ រួមមាន Trans-arterial chemoembolisation ចាក់ថ្នាំគីមី ឬព្យាបាលដោយជីវៈសាស្ដ្រ ដោយប្រើឱសថថ្មីមួយ ឈ្មោះថា Sorafenib ។ ឱសថនេះ បានបង្ហាញឱ្យ ឃើញថា វាមានប្រសិទ្ធិភាពជាង placebo ចំពោះករណី ជំងឺមហារីកថ្លើម ដំណាក់កាលធ្ងន់ធ្ងរ ដែលតួរនាទីថ្លើម នៅល្អនៅឡើយ។
អំពីមជ្ឈមណ្ឌលព្យាបាល ជំងឺមហារីក Parkway Cancer Center (PCC)
PCC មានដំណើរការនៅក្នុងមន្ទីរពេទ្យឯកជនចំនួន៤ នៅប្រទេសសឹង្ហបុរីគឺ
- Mount Elizabeth Hospital
- Mount Elizabeth Novena Hospital
- Gleneagles Hospital
- Parkway East Hospital
មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក PCC ផ្ដល់នូវការព្យាបាល ដោយអ្នកជំនាញខ្ពស់ ក្រុមអ្នកឯកទេស ចម្រុះ ជាមួយវេជ្ជបណ្ឌិត គិលាណុបដ្ឋាយិកា អ្នកប្រឹក្សា និងអ្នកឯកទេសផ្សេងៗ ដើម្បីបំពេញ តម្រូវការ អ្នកជំងឺមហារីក។
មជ្ឈមណ្ឌល PCC ប្រើប្រាស់នូវ បច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការព្យាបាល ជំងឺមហារីក និងជួយឱ្យ អ្នកជំងឺទទួលបាន នូវវិធីសាស្ដ្រព្យាបាល ដែលមានការទទួលស្គាល់ ដើម្បីទទួលបាន លទ្ធផលល្អបំផុត។
យើងប្ដេជា ផ្ដល់នូវការព្យាបាលជំងឺមហារីក ក្នុងបរិយាសសុវត្ថិភាព និងងាយស្រួល ហើយអ្នកជំងឺនឹង ទទួលបានការថែរទាំ ដោយអ្នកឯកទេស មានបទពិសោធន៍។
សេវ៉ាកម្ម
- ព្យាបាលជំងឺមហារីកដោយ ឱសថ
- ព្យាបាលជំងឺមហារីកដោយ ការវះកាត់
- ព្យាបាលជំងឺមហារីកដោយ កាំរស្មី
- ព្យាបាលជំងឺមហារីក កើតចំពោះកុមារ
- អ្នកបកប្រែភាសា
- អប់រំពីអាហារបំប៉ន
- ថែរទាំអ្នកជំងឺធ្ងន់
- ប្រឹក្សាយោបល់
សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមជ្ឈមណ្ឌល ជំនួយអ្នកជំងឺនៅភ្នំពេញ
ទូរស័ព្ទ៖ 015 89 75 76 / 012 57 27 10 / 077 28 18 99
info@parkwayhealthcambodia.com
www.parkwaycancercentre.com
មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវ៉ូត 21E3 ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ភ្នំពេញ៕


ដោយ៖LookingTODAY |
---|
0 Comments:
Post a Comment