Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, July 5, 2013

កូនប្រុស​លោក​នាយករដ្ឋមន្ត្រី​ចេញមុខ​អន្តរាគមន៍​រឿង​បឹងកក់

0 Comments

កុមារ និងស្ត្រីបឹងកក់ដែលសុំអន្តរាគមន៍ពីព្រះរាជវាំង
កុមារនិងស្ត្រីបឹងកក់ដែលសុំអន្តរាគមន៍ពីព្រះរាជវាំង

ក្រុម​អ្នកភូមិ​បឹងកក់ ​ដែល​មាន​ទំនាស់​ដី​ធ្លី​​ទំនង​ជា​អាច​ ទទួល​បាន​ដំណោះស្រាយ​​ឆាប់ៗ​នេះ ​​បន្ទាប់ពី​មាន​វត្តមាន​កូនប្រុស​លោក​ នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ គឺ​លោក​ ហ៊ុន ម៉ាណែត​ ចូល​អន្តរាគមន៍។​ តំណាង​អ្នកភូមិបឹងកក់​​៣នាក់ ​បាន​ជួប​ជាមួយ​​​​អភិបាល​​រាជធានី​ភ្នំពេញ​ ​ និង​លោក​ ហ៊ុន ម៉ាណែត ​កាលពីថ្ងៃ​ពុធ​ម្សិលមិញ។ ​ជំនួប​រវាង​អាជ្ញាធរ​រាជធានី​ជាមួយ​អ្នកភូមិ​បឹងកក់​ត្រូវ​ធ្វើ​ឡើង​ជាថ្មី ​ទៀត​នៅ​រសៀល​ថ្ងៃ​នេះ។

ទីបំផុតទៅ​ លោក ​ហ៊ុន ម៉ាណែត​ កូនប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​​ចេញ​មុខ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បឹងកក់។​ លោក​បាន​ជួប​ជាមួយ​ក្រុមអ្នកភូមិ​ដោយ​ផ្ទាល់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ​ជំនួប​ដែល​ទទួល​បាន​លទ្ធផល​​ជាវិជ្ជមាន​​គួរឲ្យ​កត់សម្គាល់។​

លោក​ ចាន់ ពុទ្ធស័ក្តិ ​តំណាង​អ្នកភូមិបឹងកក់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​​នេះ​ថា​ លោក​និង​តំណាង​អ្នកភូមិ​ពីរនាក់​ទៀត​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា សុជាតិវង្ស ​និង​លោក​ ហ៊ុន ម៉ាណែត​ កាលពី​ថ្ងៃពុធ​នៅ​ក្នុង​សាលារាជធានី​ភ្នំពេញ។ ​ក្នុង​ជំនួប​នោះ​ លោក​ ហ៊ុន ម៉ាណែត​ បាន​សន្យា​ថា​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​ឈ្មោះ​គ្រួសារ​អ្នកភូមិ​ចំនួន​ ៤៨​ គ្រួសារ​​​ដែល​មិន​ទាន់​បាន​ដី​ទៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ទទួល​បាន​ដី។

តំណាង​អ្នកភូមិ​បឹងកក់​នឹង​ត្រូវ​ជួបជាមួយ​តំណាង​សាលារាជធានី​ភ្នំពេញ​ ម្តងទៀត​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ នេះ​បើ​យោង​តាម​ប្រភព​ពី​តំណាង​អ្នកភូមិ​បឹងកក់​ដដែល។​ អ្នកស្រី ​ពេទ វន្នី​ សកម្មជន​បឹងកក់​​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ បញ្ហា​នឹង​អាច​​ដោះស្រាយ​បាន​ប្រសិន​បើ​មាន​កិច្ចអន្តរាគមន៍​ដោយ​សុឆន្ទៈ​ របស់​​លោក​ ហ៊ុន ម៉ាណែត។

គួរម្លឹក​ថា​ តំបន់​បឹងកក់​ដែល​មាន​ទំហំផ្ទៃ​ដី​ជា​ង​ ១០០​ ហិកតា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ​ ស៊ូកាគូអ៊ីន​ អភិវឌ្ឍន៍​ក្នុង​រយៈពេល​ ៩០​ឆ្នាំ។​ គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ជាង​ ៤០០០​ គ្រួសារ​។​ ប៉ុន្តែ​ ប្រជាជន​មួយភាគធំ​បាន​យល់​ព្រម​ចាកចេញ​និង​ទទួល​យក​គោលនយោបាយ​របស់​ រដ្ឋាភិបាល។ ​ចុងក្រោយ​​នេះ​ នៅសល់​អ្នកភូមិ​៤៨​គ្រួសារ​ដែល​បន្ត​ការតវ៉ា​រហូត​មក​ទល់​សព្វថ្ងៃ។

កិច្ចអន្តរាគមន៍​ដោះស្រាយ​បញ្ហាបឹងកក់​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ការបោះឆ្នោត​ កាន់តែខិត​ចូល​មក​ដល់​ និង​ក្រោយ​ពេល​ក្រុម​​អ្នកភូមិ​បាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​ពេល​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ​លោក​ ចាន់ សូវ៉េត ​មន្ត្រី​អ្នកស៊ើបអង្កេត​របស់សមាគម​​អាដហុក​ ដែល​បាន​តាម​ដាន​បញ្ហា​នេះ​បាន​បញ្ជាក់​ថា​ ពិតជា​មានវត្តមាន​​លោក​ ហ៊ុន ម៉ាណែត​ ចូល​អន្តរាគមន៍​​ដោះស្រាយ​បញ្ហា​នេះ​មែន។ ​លោក​ក៏​សង្ឃឹម​ដែរ​​ថា ​បញ្ហា​នឹង​អាច​ដោះស្រាយ​បាន​​ប្រសិន​បើ​អាជ្ញាធរ​មាន​ចេតនា​ដោះស្រាយ​មែន​ នោះ​៕
សេចក្តីរាយការណ៍របស់ ប៉ែន បូណា
ដោយ ប៉ែន បូណា
ពី វិទ្យុបារាំង RFI

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com