
មន្ត្រីប៉ូលីស ទាហ៊ាន កងកម្លាំងប្រដាប់អាវុធ បាននឹងកំពុងតែសម្តែងការគាំទ្រ និងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដោយឥតលាក់លៀមជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងតែកាន់អំណាចបច្ចុប្បន្ន។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Homan Right Watch បាននិយាយនៅថ្ងៃនេះថា ការប្រកាន់បក្សពួករបស់កងកម្លាំងប៉ូលីស និងកងតម្រួតនេះកំពុងតែគំរាមគំហែងបរិយាកាសសម្រាប់អ្នកបោះឆ្នោតនូវក្នុងផ្នែកផ្សេងនៅក្នុងប្រទេសកម្ពុជា។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ប្រចាំទ្វីបអាស៊ីលោក Brad Adams បាននិយាយក្នុងរបាយការណ៍ថា មន្ត្រីប៉ូលីស ទាហ៊ាន កម្ពុជាទាំងអស់គឺស្ថិតក្នងស្ថាប័នរដ្ឋ ដូច្នេះហើយពួកគេមិនគួរប្រកាន់បក្សពួក ឬចូលរួមក្នុងបក្សនយោបាយណាមួយឡើយ។
ក៏ប៉ុន្តែផ្ទុយទៅវិញ ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតពួកគេបែជាចូលរួមយុទ្ធនាការរកសម្លេងបោះឆ្នោត ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណចទៅវិញ។
ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធទាំងនេះនឹងធ្វើឲ្យដំណើរបោះឆ្នោតប្រព្រឹត្តទៅទាំងគ្មានយុត្តិធម៌ សម្រាប់គណបក្សនិងបេក្ខជនចូលរួមប្រគួតប្រជែកដទៃទៀត។
ការចូលរួមរបស់កងកម្លាំង ទាហ៊ាន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជានោះបានធ្វើឡើងជាច្រើនខែមកហើយ និងកំពុងតែបន្តចូលរួមចាប់តាំងពីបើកកម្មវិធីយុទ្ធនាការរកសម្លេងបោះឆ្នោត កាលពីថ្ងៃទី២៧ ខែមិថុនាមកម្លេះក្នុងនោះរួមមាន: មន្ត្រីកងរាជអាវុធហត្ថកម្ពុជានិងប៉ូលីស។
ក្នុងរបាយការណ៍Human right watch បានបញ្ជាក់ថា មន្ត្រីប៉ូលីស ទាហ៊ានកំពូលៗនៅក្នុងស្ថាប័នរដ្ឋមានចំនួនជាង១៦រូប ដែលបានទុកតួនាទីរដ្ឋចោល ចេញទៅចូលរួមឃោសនារកសម្លេងឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា។
ទាក់ទិននឹងបញ្ហានេះវិទ្យុខ្មែរអន្តរជាតិវាយោហ្វេសអឹម មិនអាចសុំការប្រតិកម្មណាមួយបានឡើយពីមន្ត្រីរាជរដ្ឋាភិបាល ដោយទួរស័ព្ទចូលតែគ្មានអ្នកលើក។
ប៉ុន្តែដោយឡែកសម្រាប់លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល (COMFREL)បានលើកឡើងថា ការចូលរួមរបស់មន្ត្រី ប៉ូលីស ទាហ៊ាននោះ គឺខុសនឹងច្បាប់ ហើយវាធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដែលធ្វើគេមិនអាចជឿទុកចិត្តបាន។
សំលេងៈ
Human Rights Watch ក៏បានរម្លឹកឡើងវិញនូវសុន្ទរកថា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣កន្លងទៅថា មន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវតែខិតខំប្រឹងប្រែង ដើម្បីកាពារឲ្យបរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដោយមានអត្ថន័យដែលអាចទទូលយកគ្រប់ភាគីចូលរួម៕(ដោយៈថា ថៃ)
0 Comments:
Post a Comment