Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, August 31, 2013

ព្រះមហាក្សត្រ​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នយោបាយ​តាម​រដ្ឋធម្មនុញ្ញ​និង​ស្ថាប័ន​ជាតិ​

0 Comments

ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី កាលពីពេលកន្លងទៅ។
ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី កាលពីពេលកន្លងទៅ។
ក្នុង​ព្រះរាជសារ​ចុះថ្ងៃទី​៣០ សីហា ព្រះមហាក្សត្រ សម្តេច ព្រះ​ បរម​នាថ នរោត្តម ​សីហមុនី​ ​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​នានា​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ។ ក្រោយពី​ ទទួលបាន​ព្រះរាជសារ​ព្រះមហាក្សត្រ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍ និង​ចាត់ទុក​ព្រះមហា​ក​ត្រថា ជា​ឥស្សរជន​កំពូល​បំផុត​ដែល​គោរព​រដ្ឋធម្មនុញ្ញ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​មុន​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ អំពី​ព្រះរាជសារ​នេះ។
ខណៈដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​ខ្លាំង ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​អន្តរាគមន៍​ជាថ្មីទៀត​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ។
នៅក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី ៣០ សីហា​ម្សិលមិញ ព្រះមហាក្សត្រ ដែល​កំពុង​គង់ប្រថាប់​នៅឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​កត់សម្គាល់ថា លទ្ធផល​នៃ​ការបោះឆ្នោត​សភា​អាណត្តិ​ទី៥ នឹង​ត្រូវ​​ប្រកាស​ជា​ផ្លូវការ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី ៨ កញ្ញា​ខាងមុខ​ដើម្បី​ឲ្យ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ដែល​ចេញពី​ការបោះឆ្នោត​ដំណើរការ​ត្រឹមត្រូវ​តាម​ការកំណត់ ​របស់​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ដើម្បី​ធានា​ស្ថិរភាព និង​និរន្តរភាព​ជាតិ។
ព្រះអង្គ​ក៏បាន​សង្កត់ធ្ងន់ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ អធិបតេយ្យ និង​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​​ដែល​​ប្រជា​ជាតិខ្មែរ​គោរព​ ទាំងអស់គ្នា។ ដូច្នេះ ការដោះស្រាយ​បញ្ហា​ជាតិ​នានា​គួរតែ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ប្រគល់​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ។ ព្រះអង្គ​ក៏បាន​រម្លឹក​អំពី​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​បានបង្ហាញ​អំពី​ ការបែកបាក់​គ្នា និង​ការឈឺចាប់​ច្រើន​ឥត​គណនា​របស់​ប្រជាជាតិ​ខ្មែរ។ ដូច្នេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាពស្ងប់ស្ងាត់​និង​ សេចក្តីថ្លៃថ្នូរ។

ព្រះរាជសារ​នេះ​ត្រូវគេ​មើលឃើញថា​បានផ្តល់​ទម្ងន់​ដល់​ជំហរ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​​ដែល​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​ជាតិ។ ប៉ុន្តែ វា​ជា​សម្ពាធ​ទៅលើ​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​កំពុង​ទាមទារ​ឲ្យ​មាន​ យន្តការ​ដោះស្រាយ​បញ្ហា​ដែលមាន​ការចូលរួម​ពី​សហប្រជាជាតិ និង​សង្គម​ស៊ីវិល។

លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​ អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះមហាក្សត្រ​គឺជា​ឥស្សរជន​កំពូល​របស់​ប្រទេស​ដែល​តែង​គោរព​យ៉ាង​ ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ។ លោក​បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​ស្ងាត់ស្ងៀម​ចំពោះមុខ​ជម្លោះ​នយោបាយ​នេះ​ក៏​ ព្រោះតែ​ខ្លួន​គោរព​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានា​របស់​ប្រទេស​ដែរ។

ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ​ ទេ​រហូតមក​ទល់នឹង​ថ្ងៃ​ត្រង់នេះ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​ថា គណបក្ស​របស់លោក​កំពុង​ពិចារណា​ទៅលើ​ខ្លឹមសារ​នៃ​ព្រះរាជសារ​របស់​ ព្រះមហាក្សត្រ៕
ដោយ ប៉ែន បូណា/ siv channa
ពី www.khmer.rfi.fr




0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com