Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, August 31, 2013

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើក​សវនា​កា​ជំនុំ​ជំ​រះ​លើ​បណ្តឹង​បក្ស​ប្រឆាំង

0 Comments

ក្រុម​ប្រឹក្សា​ធម្មនុញ្ញដែលបានបើកសម័យប្រជុំ​របស់ខ្លួន​កាលពីពេល​កន្លងទៅ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញដែលបានបើកសម័យប្រជុំ​របស់ខ្លួន​កាលពីពេល​កន្លងទៅ។
នេះ ជា​លើក​ទី១ហើយ​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​សវនាកា​លើក​ទី១​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បណ្តឹង​ស្តីពី​ភាព​មិន​ ប្រក្រតី​នៃ​ការ​បោះឆ្នោត និង​បណ្តឹងទាស់​នឹង​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តក្រចេះ បន្ទាប់​ការពិនិត្យ​លើ​និតិ​វ​ធី​ស្រាវជ្រាវ​លើ​ភាពមិនប្រក្រតី​បាន​បិទ​ បញ្ចប់​កាលពី​ថ្ងៃទី២៥ សីហា។ ការបើក​សវ​នា​ជា​លើក​ទី១នេះ មានការ​ចូលរួម​ពី​ក្រុម​ប្រ​ក្សា​ធម្មនុញ្ញ ដើមបណ្តឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ និង ចុងចោទ គ.ជ.ប។


សវនាកា​លើក​ទី១របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើ​បណ្តឹង​គណ​កប្ស​ សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី៣១ សីហា​នេះ។ សវនាការ​ដែល​ចាប់​ផ្តើម​តាំងពី​ម៉ោង៨ និង៣០នាទី​ព្រឹក នៅឯ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ បានផ្តល់​ឱ្យ​កាស​ឱ្យ​ដើមចោទ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​សមាស​ភាព៣រូប ឡើង​អាន​បណ្តឹងទាស់​របស់ខ្លួន។

លោក កែ​ត ឃី មេធាវី របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើង​អាន​ពី​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​ស្នើឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ ធិ​កា​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)ដែល​សម្រេច​មិន​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​​នៅ​​ មណ្ឌល​​ខេត្ត​ក្រចេះ និង​ការរាប់​សន្លឹកឆ្នោត​ទាំងអស់​នៅ​ទូទាំង​មណ្ឌល​ខេត្តក្រចេះ​ឡើងវិញ រួមទាំង​ការបើក​កា​ស៊ើបអង្កេត​លើ​ការបង្ក​ភាពមិនប្រក្រតី និង​ការផ្តន្ទាទោស​ដល់​អ្នកប្រព្រឹត្តិ​ដោយយោង​ទៅតាម​ច្បាប់​ជាដើម។

លោក មេធាវី​ដដែល បាន​សំអាង​លើ​ហេតុផល​ចំនួន១០ចំនុច​ក្នុងនោះ រួមមាន​កញ្ចប់​សុវត្ថិភាព “ក”ត្រូវបាន​បើកចំហ គ.ជ.ប ចេញ​ទម្រង់១១០៤ ពីរ​ផ្សេងគ្នា​ឱ្យ​គណបក្ស​នយោបាយ ក្រដាស​ធំ​កត់ត្រា​សម្លេងឆ្នោត​មាន​ ភាពផ្ទុយ​គ្នា​ទៅនឹង ទិន្នន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន ជាដើម។

យ៉ាងណាក៏ដោយ កែវ ផល្លា​ មន្ត្រី​អ្នកច្បាប់​របស់ គ.ជ.ប ឆ្លើយតប​ក្នុង​សវនាការ​ថា ការចេញ​ទម្រង់១១០៤ ចំនួន​ពីរដង​នៅ​ថ្ងៃទី២៨ និង​ថ្ងៃទី៣០ផ្សេងគ្នា​នោះ រួមទាំង​កញ្ចប់​សុវត្ថិភាព “ក”ត្រូវបាន​បើកចំហរ​នោះ គឺជា​ការធ្វេសប្រហែស​ផ្នែក​បច្ចេកទេស​របស់​ក្រុមការងារ គជប នៅ​ថ្នាក់មូលដ្ឋាន​តែប៉ុណ្ណោះ។

ប៉ុន្តែ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក ដែល​បាន​ចូលរួម ស្តា​ប់​ស​វនា​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរនោះ បានឱ្យដឹងថា បើទោះបីជា​ក្រុមប្រឹក្សាធម្មនុញ្ញ​ផ្តល់ឱកាស​ដល់​ដើមចោទ និង​ចុងចោទ ឡើង​បកស្រាយ​ក៏ដោយ ក៏​ការសាកសួរ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ មិនបាន​ឆ្លុះបញ្ចាំង​ទៅនឹង​អង្គហេតុ​នៃ​បណ្តឹង​នោះទេ។

សម្រាប់​លោក នី ចរិយា ក្រុមប្រឹក្សាធម្មនុញ្ញ គួរតែ​យកចិត្តទុកដាក់​លើ​កំហុសឆ្គង​របស់​គ.ជ.ប ហើយ​ដាក់​ទោសទណ្ឌ​លើ​អ្នកប្រព្រឹត្ត​កំហុស​តាម​មាត្រា១២៥ថ្មី​ស្តីពី​ កាបោះឆ្នោត ព្រោះ​កំហុស​ដែល​ប្រព្រឹត្តិ​ទាំងនោះ បាន​ប៉ះពាល់​ដល់​សម្លេងឆ្នោត​គ​ណ​បក្សនីមួយ។

គួរបញ្ជាក់​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ម៉ោង១រសៀល​ថ្ងៃ​សៅរ៍​ទី៣១ សីហា​នេះ សវ​នា​ក្រុមប្រឹក្សាធម្មនុញ្ញ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ​គេ​នៅ​រង់​ចាំមើល​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​ចុងក្រោយ​របស់​ ក្រុមប្រឹក្សាធម្មនុញ្ញ​លើ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ៕
ដោយ ស៊ុន មេសា /ម៉េងហូរ
ពី rfi
 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com