Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, April 14, 2013

ADHOC៖ ករណី​ជួញ​ដូរ​មនុស្ស​កើន​ឡើង​បីខែ​ក្នុង​ឆ្នាំ ២០១៣

0 Comments

_MG_5531
លោក ធន សារាយ ​ប្រធាន​អង្គការ​ ADHOC ថ្លែង​ក្នុង​សន្និសិទ្ធ​សារ​ព័ត៌មាន។ រូបថត ហុង មិនា
ភ្នំពេញៈ អង្គការ​សិទ្ធិ​មនុស្ស​ ADHOC ​បាន​សម្ដែង​ពី​​បញ្ហា​ចំណាក​ស្រុក​របស់​ប្រជា​ពល​​រដ្ឋ​កម្ពុជា​ ខណៈ​ចំនួន​នេះ​នៅ​តែ​មាន​ការ​កើន​ឡើង​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ មនុស្ស​រយៈ​ពេល​បី​ខែ​នៃ​ឆ្នាំ​២០១៣​ដោយ​អំពាវ​នាវ​ឲ្យ​មាន​យន្ត​ការ​បន្ថែម ​ទៀត​ និងការ​​ចាប់​ខ្លួនមេ​ខ្យល់​។
អង្គការ ADHOC ​បាន​ធ្វើ​សន្និ​សីទ​ព័ត៌​មាន ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ដោយ​ចេញ​របាយ​ការណ៍​មួយ​ស្ដីពី​បញ្ហា​ចំណាក​ស្រុក ​ក្នុងរយៈ​ពេល​បី​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៣​នេះ​ដែល​មាន​៥៥​ករណី​​បាន​ដាក់ ​ពាក្យ​ប្ដឹង​​ពីបទ​ជួញ​ដូរ​ពល​ករ​ឲ្យ​ទៅ​ការ​នៅ​បរ​ទេស​។​
យោង​តាម​របាយ​ការណ៍​អង្គការ​ ADHOC ឲ្យ​ដឹង​ថា មាន​​ការ​ជួញ​ដូរ​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​ចំនួន ​៥៥ ​ករណី​ដែល​ប៉ះ​ពាល់​ដល់​ជន​រង​គ្រោះ​១២១​នាក់​ដែល​ក្នុង​នោះ​មាន​ស្រ្តី​​៥៨ ​នាក់ និង​ក្មេង​៥​នាក់​​ផង​ដែរ​។ ករណី​នេះ​បាន​កើន​ឡើង​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ករណី​ជួញ​ដូរ​មនុស្ស ​តែ​ចំនួន​​១៦​ករណី​ប៉ុណ្ណោះ​។
លោក ធន សារាយ ​ប្រធាន​អង្គការ​ ADHOC ​បាន​ថ្លែង​ថា អង្គការ​ ADHOC នៅ​រក​ឃើញ​ថា ពល​ករ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​ធ្វើ​ការងារ​នៅ​លើ​ផ្ទៃ​សមុទ្រ​ដោយ​ទទួល ​រង​ទុក្ខ​វេទ​នា​ និង​គ្មាន​បាន​ប្រាក់​ខែ​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​ផង​ដែរ តួ​យ៉ាង​ពល​ករ​នេសាទ​កម្ពុជា​១១​នាក់​ដែល​សព្វ​ថ្ងៃ​នេះ​ត្រូវ​បញ្ជូន​ ត្រឡប់​មក​ពី​ប្រទេស​ Mauritius វិញជា​ដើម​។
លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​ប្រកាស​ថា មាន​ការ​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ស្រុក​ តែ​នៅ​តែ​មាន​​កម្ម​ករ​ចំណាក​ស្រុក​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​បរ​ ទេស​ដដែល ព្រោះ​លក្ខខណ្ឌ​ការ​ងារ​នៅ​កម្ពុជា​ខុសប្លែក​​ពី​បរ​ទេស​។
លោក​បាន​លើក​ឡើង​ថា៖«​មតិ​​មួយ​ចំនួន​បាន​ស្ដីបន្ទោស​ពួកគេ​ថា ហេតុ​អ្វី​បាន​ជា​មិន​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។ ជា​ការពិត​ យើង​មិនគួរ​ស្ដីបន្ទោស​ពួកគេ​ឡើយ​។ ពួកគេ​មិន​មាន​កំហុសនោះ​​ទេ​ គឺ​ដោយ​សារ​តែ​ស្ថាន​ភាព​ជីវ​ភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​របស់​ពួកគេ​»។
លោក​ ធន សារាយ ​បាន​បន្ថែម​ថា អង្គការ ADHOC សូម​អំពាវ​នាវ​ឲ្យ​តាម​ចាប់​ខ្លួន​មេ​ខ្យល់​ដែល​តែង​តែ​បោក​ប្រាស់​និង​ បញ្ចុះ​បញ្ចូល​​ពល​ករ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ និង​កាត់​​យក​តម្លៃ​លិខិត​ឆ្លង​ដែន​ដើម្បី​ចៀស​វាង​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ​របស់​ពល​ករ​​ចំណាក​ស្រុក។
ឈ្មោះ កុយ សាវី ​អាយុ​៣៣​ឆ្នាំ​ជា​អ្នក​នេសាទ​ត្រី​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ Mauritius ​បាន​និយាយ​ថា មាន​មនុស្ស​២៧​នាក់​នៅ​លើ​ទូក​តែ​មួយ​ និង​មាន​ពល​ករ​ខ្មែរ​ចំនួន​២៣​នាក់។ ក្នុង​ចំណោម​ពួកគេ​មាន​២២​នាក់​ត្រូវ​បាន​​បញ្ជូន​ត្រឡប់​មក​វិញ​ហើយ​ តែ​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ដា ​បានបាត់​​ខ្លួន​នៅ​ទីនោះ។
​​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ស្នើ​ឲ្យ​អង្គការ​ ADHOC ជួយ​ធ្វើ​អន្តរា​គមន៍​ត្រឡប់​មក​ពី​ប្រទេស Mauritius ខណៈ​មនុស្ស​២៣​នាក់​រង​ការ​វាយ​ធ្វើ​បាប​ និង​ចាប់​ខ្លួន​ដោយ​អាជ្ញា​ធរ​ Mauritius។
​គាត់​បាន​លើក​ឡើង​ថា ម្ចាស់​ទូក​បាន​សន្យា​ឲ្យ​ប្រាក់​ចំនួន​១០០​បាត​ក្នុង​មួយ​ថ្ងៃ​ដល់​ពួក​យើង ​នៅពេល​យើង​ធ្វើ​នេសាទ​ តែសឹង​តែ​​រាល់​ថ្ងៃ​ យើង​មិន​ដែល​ទទួល​បាន​ប្រាក់​នោះ​ទេ​។
​ពល​ករ​នេសាទ​នេះ​បាន​បញ្ជាក់​ថា៖«​ខ្ញុំ​សូម​ស្បថ​ ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​វិញ​ទៀត​ទេ​។ វា​គួរ​ឲ្យ​ខ្លាច​ណាស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​ត្រូវ​បាន​គេ​ចាប់​ ខ្លួន​ជាង​ពីរ​ខែ​មក​ហើយ​។ ឥឡូវ​នេះ​ខ្ញុំ​អាច​ជួយ​ជុំ​ក្រុម​គ្រួសារ​ខ្ញុំ​ និង​កូន​ប្រពន្ធ​ខ្ញុំ​វិញ​ហើយ​»។

​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពល​ករ​នេសាទ​ចំនួន​១១​នាក់​នៅ​ក្នុង​ក្រុ​ម​នេះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក ​ពី​ប្រទេស​ Mauritius នៅ​ឯ​ព្រលាន​យន្ត​ហោះភ្នំពេញ​អន្តរ​ជាតិ។
​លោក ជីវ ផល្លី អនុ​ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​នៃ​ក្រសួង​មហា​ផ្ទៃ​បាន ​មាន​ប្រសាសន៍​ថា នគរ​បាល​តែ​ង​តែ​សួរ​នាំ​ពួកគេ​ដើម្បី​តាម​រកចាប់​​មេ​ខ្យល់​ដើម្បី​ជួយ​ពល​ ករ​ទាំង​នោះ​។ នគរ​បាល​នៅ​តែ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​។
​​យោងតាម​របាយ​ការណ៍​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា មាន​មេ​ខ្យល់​ចំនួន​២០​នាក់​ត្រូវ​បាន​គេ​ស្គាល់​ពី​អត្ត​សញ្ញាណ​​កាល​ ពីឆ្នាំ​២០១២​ដែល​៨​នាក់​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ហើយ​១២​នាក់​កំពុង​រៀប​ចំ​ឯក​សារ​បញ្ជូន​ទៅ​តុលាការ​៕ភ្នំពេញប៉ុស្តិ៍PN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com