Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 16, 2013

បាវចនាជាតិខ្មែរ ទៅតាមសម័យកាល

1 Comments
ប្រទេស ​កម្ពុជា​យើង​បាន​ឆ្លង​កាត់​ដំណាក់​កាល​នយោបាយ​ជា​ច្រើន ដោយ​សារ​តែ​ការ​ទទួល​ឥទ្ធិពល​​នយោបាយ​ពីបរទេស ដូច្នេះក្នុង​អំលុង​ប្រមាណ​ជាងកន្លះសតវត្ស​ប្រទេស​កម្ពុជាបាន​ផ្លាស់​ប្តូ​ រឈ្មោះ​ជាច្រើនដង ហើយបាវចនាជាតិ​ក៏ត្រូវ​បានផ្លាស់ផ្តូរទៅតាមគោលនយោបាយ​របស់អ្នក​ដឹក​នាំ​ នីមួយៗ។​ ខាងក្រោមនេះ​ជាបាវចនាជាតិខ្មែរ​រាប់ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមរហូត​ដល់ ​បច្ចុប្បន្ន។
១. សម័យសង្គមរាស្រ្តនិយម ‍(២០ តុលា ១៩៤៨ – ០៩ តុលា ១៩៧០)
"ជាតិ សាសនា ព្រះមហាក្សត្រ"
 ២. សម័យសាធារណរដ្ឋខ្មែរ (០៩ តុលា ១៩៧០ – ១៧ មេសា ១៩៧៥ )
 
"ជាតិ សាសនា ប្រជាពលរដ្ឋ"
 
៣. សម័យកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៦ – ៧ មករា ១៩៧៩)
"មហាលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ"
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា
(០៧ មករា ១៩៧៩ – ០១ ឧសភា១៩៨៩)
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
៥. សម័យរដ្ឋកម្ពុជា (០១ ឧសភា ១៩៨៩ – ២៤ មិថុនា១៩៩២)
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
៥. សម័យបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា (៣០ មិថុនា ១៩៩៣-បច្ចុប្បន្ន)
"ជាតិ សាសនា ព្រះមហាក្សត្រ"
 

1 Comments:

Unknown said...

Khmer Republic ជាតិ សាសនា​ សាធារណរដ្ឋ


Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com