ប្រទេស
កម្ពុជាយើងបានឆ្លងកាត់ដំណាក់កាលនយោបាយជាច្រើន
ដោយសារតែការទទួលឥទ្ធិពលនយោបាយពីបរទេស
ដូច្នេះក្នុងអំលុងប្រមាណជាងកន្លះសតវត្សប្រទេសកម្ពុជាបានផ្លាស់ប្តូ
រឈ្មោះជាច្រើនដង
ហើយបាវចនាជាតិក៏ត្រូវបានផ្លាស់ផ្តូរទៅតាមគោលនយោបាយរបស់អ្នកដឹកនាំ
នីមួយៗ។
ខាងក្រោមនេះជាបាវចនាជាតិខ្មែររាប់ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមរហូតដល់
បច្ចុប្បន្ន។
១. សម័យសង្គមរាស្រ្តនិយម (២០ តុលា ១៩៤៨ – ០៩ តុលា ១៩៧០)
|
"ជាតិ សាសនា ព្រះមហាក្សត្រ" |
២. សម័យសាធារណរដ្ឋខ្មែរ (០៩ តុលា ១៩៧០ – ១៧ មេសា ១៩៧៥ )
|
"ជាតិ សាសនា ប្រជាពលរដ្ឋ"
៣. សម័យកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៦ – ៧ មករា ១៩៧៩)
|
|
"មហាលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ"
|
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា
- (០៧ មករា ១៩៧៩ – ០១ ឧសភា១៩៨៩)
|
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល" |
៥. សម័យរដ្ឋកម្ពុជា (០១ ឧសភា ១៩៨៩ – ២៤ មិថុនា១៩៩២)
|
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល" |
៥. សម័យបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា (៣០ មិថុនា ១៩៩៣-បច្ចុប្បន្ន)
"ជាតិ សាសនា ព្រះមហាក្សត្រ"
1 Comments:
Khmer Republic ជាតិ សាសនា សាធារណរដ្ឋ
Post a Comment