តៃវ៉ាន់បើកសមយុទ្ធទប់នឹងការវាយលុករបស់កងទ័ពចិនជាយថាហេតុ
នៅថ្ងៃពុធ ទី១៧ មេសានេះ កងទ័ពតៃវ៉ាន់បានធ្វើសមយុទ្ធដ៏ធំមួយមិនធ្លាប់មានទេ គិតចាប់តំាងពីឆ្នំា ២០០៨ មក។ គឺជាសមយុទ្ធដែលបានបាញ់គ្រាប់ពិត និងដែលបានធ្វើឡើងដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពចិន។ ជាការកត់សម្គាល់ សមយុទ្ធរបស់កងទ័ពតៃវ៉ាន់ពេលនេះបានធ្វើឡើង ចំពេលចិនចេះតែបង្កើនថវិកាយោធារបស់ខ្លួនដែលបានធ្វើឲ្យ ថ្នាក់ដឹកនំាតៃវ៉ាន់មានការព្រួយបារម្ភយ៉ាងខ្លំាង។
« Han Kuang ២៩ » នេះជាឈ្មោះមហាសមយុទ្ធរបស់កងទ័ពតៃវ៉ាន់ដែលបានចាប់ផ្តើមក្នុងថ្ងៃ នេះ និងមានរយៈពេល ៥ថ្ងៃ។ គឺជាសមយុទ្ធមួយដ៏ធំ គិតចាប់តំាងពីឆ្នំា ២០០៨ ពីព្រោះវាបានចូលរួមដោយកម្លំាងទ័ពចម្រុះសរុប ៧ ០០០នាក់ រួមមានទ័ពជើងគោក ជើងអាកាស និងជើងទឹក ព្រមទំាងបានប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទ។ សមយុទ្ធនេះត្រូវបានរៀបចំធ្វើនៅលើទីប្រជុំកោះ Penghu នៃដៃសមុទ្រ Formose ដែលមានប្រវែង១៨០គីឡូម៉ែត្រចែកទឹកដីរវាងចិនដីគោក និងចិនតែវ៉ាន់។ អ្វីជាការកត់សម្គាល់ សមយុទ្ធនេះត្រូវបានកងទ័ពតៃវ៉ាន់រៀបចំឡើងដោយបានធ្វើការ បាញ់គ្រាប់ពិតៗ និងតាមបែបយុទ្ធសាស្រ្តមួយនៅក្នុងករណីណាដែលមានការវាយលុកពី សំណាក់កងទ័ពចិនដីគោក។ ថ្ងៃនេះ មានការបាញ់គ្រាប់រ៉ូកែតចំនួន ៨១គ្រាប់ដែលមានឥទ្ធិពលគ្របដណ្តប់លើផ្ទៃដីជិត ៨០គីឡូម៉ែត្រក្រឡា នេះជាការបញ្ជាក់របស់មេបញ្ជាការទ័ពតៃវ៉ាន់។
លោកប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou ដែលបានចូលរួមទស្សនាសមយុទ្ធក្នុងថ្ងៃទីមួយនេះបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ ការគំរាមកំហែងរបស់ចិនដីគោកមានកាន់តែខ្លំាងឡើងៗ តាមរយៈការបង្កើនថវិកាយោធាជាបន្តបន្ទាប់។ យោងតាមលោក Ma Ying-jeou ដើម្បីប្រឈមនឹងការគំរាមកំហែងរបស់ចិនដីគោក និងដើម្បីថៃរក្សាសន្តិភាពនៅក្នុងដែនដីរបស់ចិនតៃវ៉ាន់ តៃវ៉ាន់ត្រូវតែត្រៀមរៀបចំខ្លួនជាមុន។ យ៉ាងណាក៏ដោយ ជំហរ និងវត្តមានរបស់លោក Ma Ying-jeou នៅក្នុងសមយុទ្ធពេលនេះត្រូវបានក្រុមអ្នកវិភាគយល់ឃើញ ២ចំណុចខុសគ្នា ទីមួយ គឺដើម្បីលើកស្ទួយប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក និងទី២ គឺដើម្បីបង្ហាញចិនដីគោកអំពីជំហរម៉ឺងម៉ាត់របស់ភាគីតៃវ៉ាន់។
សូមជម្រាបជូនថា តំាងពីបានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ក្នុងឆ្នំា ២០០៨ និងបានជាប់មួយអណត្តិទៀតក្នុងឆ្នំា ២០១២ លោក Ma Ying-jeou គឺជាឥស្សរជននយោបាយម្នាក់ដែលមានទំនោរខ្លំាងទៅរករដ្ឋអំណាចចិន ដីគោក។ ជាក់ស្តែងក្រោមអំណាចរបស់លោក ទំនាក់ទំនងរវាងទីក្រុងប៉េកំាង និងតៃប៉ិកមានលក្ខណៈប្រសើរមិនធ្លាប់មានគិតតំាងពីឆ្នំា ១៩៤៩ មក។ សូមរម្លឹកជូនថា ជានិច្ចកាល ចិនតែងតែបានចាត់ទុកតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន៕ ប្រភពពី RFI
0 Comments:
Post a Comment