Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 17, 2013

ទាហាន​ថៃ​រារាំង​មិនឲ្យ​ពួក​អ្នក​តវ៉ា​ចូល​ដោត​ទង់ជាតិ​ថៃ​ក្នុង​ទឹកដី​ជម្លោះ​

0 Comments



 
សកម្មជន​ថៃ​ដែល​ប្រឆាំង​នឹង​ កម្ពុជា ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ព្យាយាម​ចូល​ដោត​ទង់ជាតិ​នៅ​តំបន់​ព្រំដែន​មាន​ ជម្លោះ តែ​ត្រូវបាន​អា​​ជ្ញាធរ​ថៃ​រុញច្រាន​ឲ្យ​ចេញ​ទៅ​វិញ​។​

​ ឧត្តមសេនីយ៍ ព្រីចា អ​ឪ​ម​ស៊ូ​ផាន និង វី​រ៉ា​ផាន ម៉ា​ឡាយ​ផាន មេដឹកនាំ​ក្រុម​នេះ ត្រូវបាន​អាជ្ញាធរ​ឃាត់​នៅ​ពេល​ពួក​គេបាន​ស្នើសុំ​ចូល​​ដោត​ទង់ជាតិ​នៅ​ កូនភ្នំ​មួយ​ក្នុង​តំបន់ ​៤,៦​ គីឡូម៉ែត្រ​ជិត​ប្រាសាទ​ព្រះវិហារ​។​

​ អ្នក​ទាំង​២​បន្ទាប់មក​បាន​ប្រគល់​ទង់ជាតិ​ទៅ​អាជ្ញាធរ​នៅ​ស្រុក​កាន់​ថា​ រ៉ា​ឡាក់​នៃ​ខេត្ត​ស៊ី សាកេ​ត ​និង​បាន​ស្នើ​ឲ្យ​ពួកគេ​ដោត​ទង់​​ជំនួស​។​

យោធា​ថៃ​រុញច្រាន​ពួក​ជ្រុលនិយម​ថៃ​ដែល​មាន​បំណង​ចូល​តំបន់​ជម្លោះ​នៅ​ព្រំដែន

​ វរសេនីយ៍ ​លោក​សាន់​យ៉ា គៀត​សាន មេបញ្ជាការរង​នៃ​កងកម្លាំង ​Suranaree​ នៃ​យោធា​តំបន់​២ បាន​សន្យា​ដោត​ទង់​នៅលើ​កូន​ភ្នំ​​តាម​សំណើ​។​

​ ឧត្តមសេនីយ៍ ព្រីចា សមាជិក​ស្នូល​នៃ​ក្រុម​អាវ​លឿង បាន​និយាយថា​ អ្នក​ប្រឆាំង​តវ៉ា​ចង់​ដោត​ទង់​នៅ​តំបន់​ព្រំដែន​ដើម្បី​ជា​កាយវិការ​​ និមិត្តរូប​មួយ​បង្ហាញ​ថា​តំបន់​នេះ​ជា​របស់​ថៃ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក្រោយមក​បាន​បំបែកហ្វូង​ដោយ​គ្មាន​អំពើហិង្សា​ទេ​។​

​ បរិយាកាស​ទូទៅ​តាម​បណ្តោយ​ព្រំដែន​ជិត​ប្រាសាទ​មាន​សភាព​ធម្មតា​កាលពី​ថ្ងៃ​ ម្សិលមិញ​ ដោយ​មិន​មាន​របាយការណ៍​ស្តី​អំពី​ការ​​បង្កើន​កម្លាំង​ទ័ព​មកពី​ប្រទេស​ទាំង ​២​ទេ​។​

​ស៊ូរិ​យ៉ា កាតា​សិឡា អ្នកសម្របសម្រួល​នៃ​ក្រុម​នយោបាយ​បៃតង បាន​រិះគន់​រដ្ឋាភិបាល​តាម ​Facebook​ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ប្រជាជន​ចូល​ក្នុង​តំបន់​ ជម្លោះ​ដើម្បី​ដោត​ទង់​។​លោក​បាន​និយាយ​ថា ​កម្ពុជា​អាច​ឆ្លៀត​យកចំណេញ​ពី​ហេតុ​​ការណ៍​នេះ​ដើម្បី​ជួយ​ករណី​របស់​ខ្លួន ​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។​វា​អាច​ត្រូវបាន​គេ​លើកឡើង​ថា​ រដ្ឋាភិបាល​ថៃ​បានដឹង​ថា​តំ​​បន់​នេះ​ជា​របស់​កម្ពុជា​ ទើប​ខ្លួន​រារាំង​មិន​ឲ្យ​ប្រជាជន​ខ្លួន​ចូល​។​

​លោក​បន្តថា ផ្ទុយទៅវិញកម្ពុជា​បាន​លើកទឹកចិត្ត​ប្រជាជន​ខ្លួន​ឲ្យ​មក​បង្កើត​សហគមន៍ វត្ត​និង​សាលារៀន ឬ​សាងសង់​ផ្លូវ​មកកាន់​
​តំបន់​នេះ ដោយ​គ្មាន​ការប្រឆាំង​ជំទាស់​ពី​ថៃ​។​

​ នៅ​ស្រុក​មួយ​នៃ​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា​ ​សមាជិក​រាប់រយ​នាក់​នៃ​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​ បាន​និង​កំពុង​ធ្វើ​ការជួប​ជុំ​មួយ​​ដើម្បី​ប្រឆាំង​នឹង​សវនាការ​របស់​ តុលាការ​យុត្តិធម៌​អន្តរជាតិ​។​

​ឆៃ​វ៉ាត ស៊ីន​ស៊ូ​វង់ មេដឹកនាំ​នៃ​ក្រុម​នេះ បាន​និយាយថា ​ក្រុម​របស់​លោក​ចង់​បង្ហាញ​ថា​អធិបតេយ្យភាព​លើ​តំបន់​ព្រំដែន​ជុំវិញ​ ប្រាសាទ​​ជា​របស់​ថៃ​ និង​ថា​តុលាការ ​ICJ ​មិន​មាន​យុត្តាធិកា​រលើ​តំបន់​នេះ​ទេ​។​

​លោក​ថា​ថៃ​បាន​ជំទាស់​នឹង ​សាលក្រម​របស់​តុលាការ​នេះ​តាំងពី​ឆ្នាំ​១៩៦២ និង​បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​សវ​នា​ការ ​ពីព្រោះ​ពេលនេះ​ថៃ​ប្រឈម​ការបាត់បង់​តំបន់​ព្រំដែន​។​

​ឆៃ​វ៉ាត​ បាន​ព្រមាន​ថា​ បើ​រដ្ឋាភិបាល​មិន​ដក​ខ្លួន​ទេ ក្រុម​របស់​លោក​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ប្រមូល​ហត្ថលេខា​ឲ្យបាន​ ៥​ លាន​ដើម្បី​​ប្រឆាំង​នឹង​សវនាការ​នេះ​៕ ប្រភពពី CEN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com