Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 17, 2013

អីយ៉ូយ ក្បាល​ប៉ុន​ល្អី តែ​មិនមែន​ជា​មនុស្ស​ភព​ក្រៅ​ទេ​!មើលៗមិចដែរ !!

0 Comments


​ឪពុក​ឥណ្ឌា​ដ៏​អស់សង្ឃឹម​ម្នាក់​ ដែល​ក្បាល​កូន​របស់​គាត់​រីក​ប៉ុន​ល្អី បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា លោក​បន់ស្រន់​អោយ​​មាន​អព្ភូតហេតុ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កូនស្រី​របស់​ គាត់​។​

​រូ​ណា បេ​ហ្គូម អាយុ​១៨​ខែ បាន​កើត​ជំងឺ​hydrocephalus​ដែល​បណ្តាលអោយ​ទឹក​ផ្តុំ​ក្នុង​ខួរក្បាល​កាន់តែ ​កើន​ច្រើន​ឡើង​។​នាង​បាន​​កើត​ជម្ងឺ​នេះ​នៅ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ បន្ទាប់ពី​កើត​នៅក្នុង​រដ្ឋ​ទ្រី​ពូ​រ៉ា​នៅ​ឥណ្ឌា​ភាគ​ឦសាន​។​

​ជម្ងឺ​ដែល​អាច​អោយ​ស្លាប់​នេះ​បណ្តាលអោយ​ក្បាល​របស់​រូ​ណា​រីក​៩១​សង្ទីម៉ែត្រ ដោយ​ទឹក​សង្កត់​លើ​ខួរក្បាល​របស់​នាង​។​

​ ឪពុក​របស់​នាង អាយុ​១៨​ឆ្នាំ ដែល​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បន់ស្រន់​អោយមាន​អព្ភូតហេតុ​មួយ​​ដែល​នឹង​ជួយសង្គ្រោះ​ជីវិត​កូន​របស់​ ខ្លួន​។​

​បុរស​ដែល​ជា​កម្មករ​រោងចក្រ​ឥដ្ឋ​រូបនេះ​បាន​និយាយ​ថា​ ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លួន​ឃើញ​ក្បាល​កូន​របស់​ខ្លួន​កាន់តែ​រីក​ធំ​ឡើង​ បន្ទាប់ពី​នាង​បាន​កើតមក​។​

​ពួក​គ្រូពេទ្យ​បាន​ប្រាប់​គាត់​អោយ​នាំ ​កូន​ទៅ​រក​គ្រូពេទ្យ​ឯកទេស​នៅ​ទីក្រុង​ធំៗ តែ​គាត់​រកប្រាក់​បានតែ​១៥០​រូ​ពី​(២,៧៥​ដុល្លារ​)​ក្នុង​មួយ​ថ្ងៃ​នៅក្នុង​ រោងចក្រ​ឥដ្ឋ​៕ប្រភពពី CEN
ឪពុក​វ័យក្មេង​និយាយថា​ខ្លួន​ពិបាក​មើល​ឃើញ​កូន​ក្នុង​ក្តីឈឺចាប់ និង​បន់ស្រន់​សុំ​អព្ភូតហេតុ​
រូ​ណា បេ​ហ្គូម កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ឥណ្ឌា​ឦសាន​

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com