Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, July 31, 2013

អ្នក​សង្កេត​ការណ៍​អន្តរជាតិ​សរសើរ​ការ​បោះឆ្នោត

0 Comments


130731_02
អ្នក​សង្កេត​ការ​ណ៍​​​នៅ​ពេល​លោក​ សម ​រង្ស៊ី​​ វិល​ត្រឡប់​កាល​​ពី​ថ្ងៃ​ទី១៩ ​កក្ក​​​​ដា​។ រូប វិសាល​
ភ្នំពេញៈ អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មក​ពី​ប្រទេស ហុងគ្រី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ទឹក​ថ្នាំ​ជ្រលក់​ម្រាម​ដៃ​មិន​អាច​លុប​ជ្រះ ដូច​អ្វី​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នោះ​ទេ ខណៈ​ដែល​ក្រុម​ផ្សេង​ទៀត បាន​លើក​សរសើរ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ។
ការ​លើក​សរសើរ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​បរទេស​ទាំង​នេះ បាន​កើត​ឡើង​ខណៈ​ដែល​គណបក្ស​ប្រឆាំង បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​ទាមទារ​ឲ្យ​បង្កើត​ គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​ភាព​មិន​ ប្រក្រតី ដែល​គណបក្ស​នេះ លើក​ឡើង​ថា បាន​កើត​ឡើង ដ៏​រីក​រាលដាល​ដូចជា ទឹក​ថ្នាំ​ជ្រលក់​ម្រាម​ដៃ​ត្រូវ​លុប​ជ្រះ ឈ្មោះ​ស្ទួន​យ៉ាង​ច្រើន​នៅ​លើ​បញ្ជី​បោះឆ្នោត ការ​បាត់​ឈ្មោះ​ប្រជា​ពលរដ្ឋ ឈ្មោះ​ខ្លះ ត្រូវ​បាន​អ្នក​ផ្សេង​បោះ​ជំនួស​ជាដើម។ល។ ដែល​ភាព​មិន​ប្រក្រតី​ទាំង​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​ដោយ​ក្រុម​អ្នក​សង្កេត​ការណ៍​ក្នុង​ស្រុក ហើយ​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា នៅ​តាម​មណ្ឌល​បោះឆ្នោត​ជា​ច្រើន។
សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​អ្នក​សង្កេត​ការណ៍ ហុងគ្រី នៅ​ភ្នំពេញ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ ថា៖«យើង​បាន ចាប់​អារម្មណ៍​លើ​សេចក្តី​លម្អិត ដូចជា គុណភាព​ទឹក​ថ្នាំ​ខ្មៅ​វា​ច្បាស់​គឺ​មិន​អាច​លុប​ជ្រះ​ទេ»។ នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​មួយ​នៃ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំនួន​ដែល​បាន​ ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ នៅ​លើ​គេហទំព័រ របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ដែល​គាំទ្រ​គណបក្ស​ ប្រជាជន។
ក្រុម​មនុស្ស ៥ នាក់​មក​ពី​ប្រទេស ហុងគ្រី បាន​កត់​សម្គាល់​ថា គ្មាន​អ្វី​មិន​ប្រក្រតី​ទេ។ «ការ​បោះឆ្នោត​គឺ​សេរី យុតិ្តធម៌ អាច​ទទួល​យក​បាន និង​មាន​តម្លាភាព​នេះ​ជា​ជោគជ័យ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ប្រទេស​ចិន​ដែល​ជា​មហាមិត្ត​របស់​ រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ប្រតិភូ​របស់​ខ្លួន ពុំ​បាន​អង្កេត​ឃើញ​ករណី​ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ដំណើរការ​ឬ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ។
ចំណែក​ឯ​កូរ៉េ​ខាង​ត្បូង​បាន​ផ្តល់​ការ​រិះគន់​ស្ថាបនា​ថែម​ទៀត ក្នុង​របាយ​ការណ៍​របស់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ដោយ​ណែនាំ​ឲ្យ​កម្ពុជា ផ្តោត​លើ​ការ​កែ​លម្អ​ភាព​យុតិ្តធម៌ នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ហ្វេសប៊ុក និង​កែ​លម្អ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។ កូរ៉េ​ខាង​ត្បូង​បាន​បន្ថែម​ថា៖ «ប្រតិភូ​ចង់​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត កាន់​តែ​សេរី និង​យុតិ្តធម៌​ថែម​ទៀត»។
លិខិត​ពី​លោក​ស្រី Sheikh Hasina នាយក​រដ្ឋ​មន្រ្តី បង់ក្លាដែស ដែល​បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ផង ​ដែរ​នោះ មិន​បាន​លើក​ឡើង​អំពី​ដំណើរការ​បោះឆ្នោត​ទេ គឺ​គ្រាន់​តែ​កោត​សរសើរ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប៉ុណ្ណោះ។
លោក​ស្រី​បាន​សរសេរ​ថា៖ «ខ្ញុំ​ជឿ​ជាក់​លើ​ទំនុក​ចិត្ត និង​ការ​ជឿ​ជាក់​ដែល​ប្រជាជន​កម្ពុជា មាន​មក​លើ​សម្តេច​ដែល​ជា​សាក្សី​ចំពោះ​ការ​ដឹក​នាំ និង​ការ​បេ្តជ្ញា​ឆ្ពោះ​ទៅ​លទិ្ធ​ប្រជាធិបតេយ្យ​។ វា​ជា​ការ​ជឿ​ជាក់​របស់​ខ្ញុំ ដែល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច លទិ្ធ​ប្រជាធិបតេយ្យ​នឹង​ចាក់​ឫស​ថែម​ទៀត ក្នុង​ប្រទេស​របស់​សម្តេច ហើយ​ដោយ​គតិបណ្ឌិត ចំណេះ​ដឹង និង​បទ​ពិសោធ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា នឹង​ឈាន​ដល់​គន្លង​កាន់​តែ​ខ្ពស់»។
ចំណែក​ឯ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ឥណ្ឌូនេស៊ី វិញ កាល​ពី​ថ្ងៃ​អាទិត្យ បាន​ដក​ស្រង់​សម្តី​លោក Jusuf Kalla អ្នក​នយោបាយ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ជា​អ្នក​សង្កេត​ការណ៍​បាន​ថ្លែង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ដំណើរការ​ទៅ​យ៉ាង​ល្អ មាន​សណ្តាប់ធ្នាប់ ដោយ​សេរី និង​មាន​សុវត្ថិភាព។
៕ TK ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com