ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អ្នកអង្គម្ចាស់នរោត្តម អារុណរស្មី ដែលបានចូលរួមឃោសនាក្នុងការបោះឆ្នោតនីតិកាលទី៥នេះ។
ទីបំផុតទៅ គណបក្សរាជានិយមហ៊ុនស៊ិនប៉ិច ដែលធ្លាប់តែមានឈ្មោះបោះសម្លេងតាំងពីការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣មក នោះ នៅពេលនេះ បានបាត់បង់សំលេងទាំងស្រុងពីឆាក នយោបាយនៅកម្ពុជា ពិសេសនៅក្នុងការបោះឆ្នោតនិតិកាលអាណត្តិទី៥នេះតែម្តង ដែលសូម្បីតែមួយអាសនះនៅក្នុងរដ្ឋសភាព ក៏គណបក្សមួយនេះមិនអាចរក្សាបានឡើយ។ មានមូលហេតុច្រើនយ៉ាងដែលបណ្តាលឲ្យគណបក្សរាជានិយមហ៊ុនស៊ិនប៉ិច បាត់បង់ឈ្មោះនៅលើឆាកនយោបាយពីកម្ពុជា។ ទោះយ៉ាងណា ក្រុមអ្នកវិភាគសង្គម និងនយោបាយបានមើលឃើញថា ការបាត់ឈ្មោះពីឆាកនយោបាយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានធ្វើឲ្យប៉ះពាល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញនាពេល បច្ចុប្បន្ននេះទេ។
ដោយ គឹម យុទ្ធណា
ពីwww.khmer.rfi.fr
0 Comments:
Post a Comment