នៅក្នុងសន្និសីទកាសែតខ្លីមួយនៅទីក្រុង វ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានសរសើរប្រជាជនកម្ពុជា«ចំពោះការចូលរួមយ៉ាងសកម្មនិងដោយសន្តិភាព »នៅក្នុងការបោះឆ្នោតនេះ មុនថ្លែងទៅដល់ការអំពាវនាវសុំឲ្យមានការពិនិត្យទៅលើបញ្ហាមួយ ចំនួននៅក្នុងដំណើរការបោះឆ្នោតនិងអំពាវនាវឲ្យមានការស៊ើបអង្កេតទៅ លើភាពមិនប្រក្រតី។ ការអំពាវនាវនេះបានកើតមានភ្លាមៗបន្ទាប់ពីគណបក្សប្រឆាំងនិង សង្គមស៊ីវិលបានធ្វើការអំពាវនាវរបស់ខ្លួនសុំឲ្យមានការស៊ើប អង្កេតដូចគ្នានោះដែរ។
លោកស្រី Jen Psaki បានថ្លែងបន្តថា៖ «យើងបានអំពាវនាវជាប់ជានិច្ចឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយ គុណវិបត្តិជាប្រព័ន្ធគុណវិបត្តិជាប្រព័ន្ធមានដូចជា បញ្ហាចុះឈ្មោះអ្នកបោះឆ្នោត និងលទ្ធភាពមិនស្មើភាពគ្នាចំពោះប្រព័ន្ធផ្សព្វផ្សាយ»។ «យើងអំពាវនាវឲ្យមានការស៊ើបអង្កេតតម្លាភាពនិងពេញលេញទៅលើរាល់ របាយការណ៍ដែលអាចជឿជាក់បានចំពោះភាពមិនប្រក្រតីដែលកើតឡើងនៅ ក្នុងដំណើរការបោះឆ្នោត»។
លោកស្រី Jen Psaki បានបន្តទៀតថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹង«តាមដានយ៉ាងដិតដល់» ទៅលើព័ត៌មានដែលផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត និងបានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតណាមួយក៏ដោយ ត្រូវតែមានលក្ខណៈសមរម្យមួយដែលអាចជឿជាក់បានដោយប្រជាជនកម្ពុជា។
បើទោះជាគណបក្សសង្គ្រោះជាតិនិងអង្គការសង្គមស៊ីវិល បានអំពាវនាវឲ្យមានការបង្កើតស្ថាប័នស៊ើបអង្កេតឯករាជ្យ មានសមាសភាពចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅក្រុង ភ្នំពេញ លោក Sean McIntosh បានថ្លែងថា ៖ «ជាគំនិតល្អ វាគួរតែជា គ.ជ.ប» ដែលធ្វើការស៊ើបអង្កេតនេះ។ តែទោះយ៉ាងណាក្តី លោក Sean McIntosh បានបន្ថែមថា ស្ថានទូត«កំពុងប្រាប់ទៅកាន់សង្គមស៊ីវិលដើម្បីប្រមូលគំនិតរបស់ពួក គេផងដែរហើយ...កំពុងទទួលបានព័ត៌មានច្រើនឡើង»។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា គណបក្សនឹងនៅស្នើសុំឲ្យមានគណៈកម្មការឯករាជ្យនៅក្នុងលិខិតមួយ ផ្ញើទៅ គ.ជ.ប នៅថ្ងៃនេះប៉ុន្តែបានបន្ថែមថា លោកស្រីមានសេចក្តីរីករាយជាមួយនឹងជំហររបស់អាមេរិក។ លោកស្រី ថ្លែងថា៖ «សហរដ្ឋអាមេរិកឈរលើលទ្ធិប្រជាធិបតេយ្យក្នុងដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌ហើយអាមេរិកតែងតែប្រកាន់ជំហរបែបនេះ យើងគាំទ្រជំហរនោះរបស់អាមេរិក»។
ការទូរស័ព្ទជាបន្តបន្ទាប់ទៅអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋ មន្ត្រី លោក ផៃ ស៊ីផាន និងលោក ឯក ថា មិនទទួលបានការឆ្លើយតបទេ កាលពីម្សិលមិញ ខណៈអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការ គណៈរដ្ឋមន្រ្តីលោក ទិត សុធា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយថ្លែងថា «ជាប់រវល់»។
លោកស្រី Catherine Ashton នៃការិយាល័យតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទលើកឡើងថា ការបោះឆ្នោតនេះរាងមានសភាពស្ងប់ស្ងាត់។
ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបន្តថា៖ «ទោះជាយ៉ាងណាក្តី តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបមានការសោកស្តាយដែលអាជ្ញាធរ មិនបានចាត់វិធានការចាំបាច់ទាំងឡាយដើម្បីដោះស្រាយបញ្ហាមួយចំនួន ដូចជាការធ្វើឲ្យប្រសើរឡើងនូវភាពជឿជាក់បាន ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោតការធានាឲ្យមានលទ្ធភាពស្មើភាពគ្នា ចំពោះប្រព័ន្ធផ្សព្វផ្សាយ និងការការពារមិនឲ្យមានការប្រើធនធានរដ្ឋរួមមានដូចជា ការប្រើក្នុងសកម្មភាពឃោសនាការបោះឆ្នោតដោយមន្រ្តីរាជការ និងយោធា»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Jean-Francois Cautain បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថា តើសហភាពអឺរ៉ុបនឹងគាំទ្រការស៊ើបអង្កេតប្រភេទនេះ ឬយ៉ាងណា បន្ទាប់ពីមានការអំពាវនាវដោយសហរដ្ឋអាមេរិក។
ស្ថានទូតបារាំងក៏បានបដិសេធមិនផ្តល់អត្ថាធិប្បាយដូចគ្នាដែរ អំពីការស៊ើបអង្កេតនេះ បើទោះបីជាអ្នកនាំពាក្យស្ថានទូតនេះ លោក Nicolas Baudouin នៅក្នុងអ៊ីមែលកាលពីម្សិលមិញបានសម្តែងនូវ «ការសោកស្តាយដែលមានឧប្បត្តិហេតុមួយចំនួនបានកើតឡើង» ហើយបានអំពាវនាវឲ្យភាគីទាំងអស់ «ដោះស្រាយជម្លោះតាមផ្លូវច្បាប់ និងដោយសន្តិវិធី»៕ PS ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment