លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថគជប បានមានប្រសាសន៏ថា អ្វីដែលគជបបានធ្វើនៅពេលនេះ គឺអនុវត្តន៏ទៅតាមច្បាប់ជាធរមាននៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥។
លោកអ៊ឹម សួស្តីបានបន្តថា ការដែលចង់បង្កើតគណៈកម្មការដែលមានគណបក្ស អង្គការក្រៅរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ គឺវាហួសសមត្ថកិច្ចរបស់គជប ហើយដំណើរការបោះឆ្នោតក៏កំពុងតែប្រព្រឹត្តទៅមុខផងដែរ។
ទាក់ទងនឹងករណីដែលគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផល បោះឆ្នោតនោះ គឺលោក មិនអាចវាយតម្លៃបាននោះទេ។ ជាការបញ្ជាក់បន្ថែមរបស់លោកអ៊ឹម សូស្តីក្នុងករណី ដែលគ្មានពាក្យបណ្តឹងទេនោះ គ.ជ.ប នឹងប្រកាសលទ្ធផលនេះជាផ្លូវការ។
លទ្ធផលដែល គ.ជ.ប បានបង្ហាញឲ្យដឹងនោះគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
គួរបញ្ជាក់ថា ការប្រកាសបដិសេធមិនបង្កើតឲ្យមានគណៈកម្មាចំរុះរបស់ គ.ជ.ប នៅពេលនេះបានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិចេញមកបដិសេធ លទ្ធផលបណ្តោះអាសន្ន។
ដោយបានស្នើរ គ.ជ.ប និងរដ្ឋាភិបាលឲ្យបង្កើតគណៈកម្មាចំរុះឡើងដើម្បីពិនិត្យមលើ ភាពមិនប្រក្រតីដែលបានកើតឡើងយ៉ាងច្រើនសម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នេះ។
(ដោយៈសូរិយា)
ពី www.vayofm.com
0 Comments:
Post a Comment