ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្ស សង្គ្រោះជាតិ
(CNRP) ដែលជាបក្សប្រឆាំង ធំជាងគេ នៅក្នុង ប្រទេស កម្ពុជា នៅយប់ថ្ងៃទី២៩
ខែកក្កដា ឆ្នាំ២០១៣ បានប្រកាសនៅមុខ អ្នកគាំទ្ររបស់លោក ថាបក្ស សង្រ្គោះជាតិ
ឈ្នះឆ្នោតនៅអាណត្តិទី៥ នេះហើយ បើបក្សកាន់អំណាចមិនព្រម ទទួលស្គាល់ទេ
នឹងមានមហា បាតុកម្ម ពេញផ្ទៃប្រទេស។
លោក បន្តថា "សូមបងប្អូនកូនក្មួយទាំងអស់ កុំជឿលើការផ្សព្វផ្សាយ ឃោសនាតួលេខរបស់ បក្សគេមួយទៀត ហើយ តួលេខដែលផ្សព្វផ្សាយ ដោយ គ.ជ.ប តួលេខនោះមិនពិតទេ តាមការពិតគឺ គណបក្សសង្គ្រោះជាតិទេ ដែល ឈ្នះ ហើយអ្នកណាក៏ដឹងដែរ ហើយគណបក្សប្រជាជន ខ្លួនឯងក៏ដឹងថា គណបក្សសង្គ្រោះជាតិទេ ដែល ឈ្នះ ហើយពិភពលោក ទាំងមូលដឹងថា គណបក្សសង្គ្រោះជាតិ ទេដែលឈ្នះ ជាពិសេសប្រជាពលរដ្ឋកម្ពុជា ដូច្នោះយើងអត់ទទួលស្គាល់ ទេតួលេខក្លែងក្លាយ ហើយបន្តិចទៀតយើង នឹងបញ្ចេញតួលេខពិត របស់យើង ដែលកំពុងតែប្រមូលនៅ សល់តែបន្តិចទៀតទេ នៅពេលតួរលេខ នោះបញ្ចេញមកគណបក្ស ប្រជាជននឹងចាញ់ សូមក្មួយៗយុវជន បងប្អូនទាំងអស់ រក្សាជំហរថា គណបក្សសង្គ្រោះជាតិ ឈ្នះ ហើយប្រសិនបើបក្សកាន់អំណាច មិនទទួលស្គាល់ យើងនឹងធ្វើបាតុកម្មពេញ ប្រទេស” ។
លោក សម រង្សី បន្តថា ពីពេលនេះ ទៅមិនអាចមើលរំលង គណបក្សសង្គ្រោះជាតិ បានឡើយ គឺគណបក្ស សង្គ្រោះជាតិ ជាអ្នកកំណត់ទិសដៅ ប្រទេសជាតិ ហើយសូមជួយ ផ្សព្វផ្សាយឲ្យបានដឹងដល់ប្រជាពលរដ្ឋថា "យើង ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើបាតុកម្ម ធំបំផុតនៅកម្ពុជា" ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ថាគណបក្សប្រជាជនកម្ពុជា ឈរនៅលើ អ្វីដែល ជាច្បាប់ ប្រទេសនីតិរដ្ឋជាអ្នក សម្រេចថាអ្នកណាឈ្នះ អ្នកណាចាញ់ដែលស្ថិតនៅលើ គណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត ដោយគេមិនទទួលស្គាល់ នូវការប្រកាសឈ្នះដោយខ្លួនឯងរបស់លោក សម រង្ស៊ី នោះ ឡើយ ហើយនេះជាល្បិចមួយដែលនាំ សង្គ្រាមចូលមកប្រទេសកម្ពុជា។
លោកបន្តថា”ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋ ទាំងអស់គេមិនគាំទ្រ ការធ្វើឲ្យប្រទេសធ្លាក់ ក្នុងសង្គ្រាម ហើយប្រាសចាក ពីច្បាប់នោះទេ ហេតុនេះជាការប្រមាថ មើលងាយ ដល់ភាពសុខសាន្ត របស់ប្រទេសកម្ពុជា ហើយលោក សម រង្ស៊ី មិនគួរនិយាយបែបនេះទេ ដោយយើងសោកស្តាយ បំផុតនៃអ្នកនយោបាយ ដែលមិនឲ្យតម្លៃសេចក្តី សុខដល់ ប្រជាពលរដ្ឋ គិតតែពីអំណាច របស់ខ្លួន”។
លោក ផៃ ស៊ីផាន បញ្ជាក់ថា ចំពោះការគំរាមធ្វើបាតុកម្ម ពីសំណាក់លោក សម រង្ស៊ី រាជរដ្ឋាភិបាលនឹងចាត់ រាល់ វិធានការទប់ស្កាត់ នៃការបង្កើតចលាចល ណាមួយនាពេលខាងមុខ ហើយ "យើងចាត់ទុកការប្រកាស របៀបនេះ ថាជាការធ្វើអំពើភេវរកម្ម មួយផងដែរ" ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ដែរថា ការគំរាមធ្វើ បាតុកម្មនេះ គឺជា សិទ្ធិរបស់គេ ហើយមតិភាគច្រើន យល់ឃើញថា ប្រសិនបើសន្លឹកឆ្នោត មិនបានបាត់បង់ ហើយប្រជាពលរដ្ឋ ដែល ទៅបោះឆ្នោតមិនបាត់ ឈ្មោះនោះទេ លទ្ធផលឆ្នោត អាចខុសពីនេះ។
លោកបន្តថា “បច្ចុប្បន្ននេះ គឺមានតែរង់ចាំមើលការសម្រេច រវាងលោក សម រង្ស៊ី និងសម្តេចតេជោ ប៉ុណ្ណោះ ថាគួរ ដោះស្រាយគ្នាយ៉ាងណា ឬក៏ឈានទៅដល់ការបង្កើត គណៈកម្មការស៊ើបអង្កេត ហើយប្រសិនបើគ្មាន ដំណោះ ស្រាយ វាអាចបន្តឲ្យបញ្ហា នេះរីករាលដាលកាន់តែធំ”។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៣ មួយថ្ងៃបន្ទាប់ ពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាល ទី៥ បានបញ្ចប់ទៅ គណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន បានប្រកាសថាខ្លួន មិនទទួល យកលទ្ធផលនៃការបោះឆ្នោត ដែលចេញដោត គ.ជ.ប នោះឡើយ ដោយទាមទារឲ្យ មានការបង្កើតគណៈកម្មការ ស៊ើបអង្កេតមួយ ជាបន្ទាន់ក្នុងរឿងនេះ ៕ដោយ៖ដើមអម្ពិល(DAP)-ID

0 Comments:
Post a Comment