កិច្ចប្រជុំរបស់ គ.ជ.ប. កាលពីពេលកន្លងទៅ
ការប្រកាសលទ្ធផលនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការពិសេសចំពោះកិច្ច
ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត
មិនអាចបង្កើតឡើងបានរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ។ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប. ឲ្យដឹងថា
គណៈកម្មការចំពោះកិច្ចនោះ មិនអាចបង្កើតឡើងបាន
ដោយសារតែគណបក្សសង្គ្រោះជាតិ ទាមទារមិនឲ្យមានសមាសភាព គ.ជ.ប.
នៅក្នុងនោះ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា
បែរជាចង់ប្រគល់តួនាទីស៊ើបអង្កេតបញ្ហាមិនប្រក្រតីដល់ គ.ជ.ប.។ ហើយ
គ.ជ.ប. ចុងក្រោយនេះ បានសម្រេចអនុវត្តការងាររបស់ខ្លួន តាមច្បាប់
នីតិវិធី ព្រមទាំងប្រតិទិនរបស់ខ្លួន។ នេះបើតាមលោក ទេព នីថា
អគ្គលេខាធិការ គ.ជ.ប.។
ការប្រកាសលទ្ធផលរបស់ គ.ជ.ប. នេះ ត្រូវបានគេមើលឃើញថា នឹងជួបបញ្ហាប្រឈមមួយយ៉ាងធំនោះគឺ ការប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ពីសំណាក់គណបក្សសង្គ្រោះជាតិ។ ទាក់ទិននឹងការប្រកាសលទ្ធផលនេះ លោក យ៉ែម បុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសម្ដែងនូវសេចក្ដីសោកស្ដាយ។ លោកមានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិបន្ថែមទៀតថា ជំហររបស់ គ.ជ.ប. នាពេលនេះ កំពុងតែជម្រុញឲ្យមានការបដិសេធពីសំណាក់មហាជនដែលជាម្ចាស់ឆ្នោត។
ករណីភាគីណាមួយជំទាស់ ឬមិនពេញចិត្តលទ្ធផល ភាគីនោះអាចប្ដឹងទៅ គ.ជ.ប. ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៧២ម៉ោង ក្រោយការប្រកាស។ នេះបើតាមការឲ្យដឹងពី អគ្គលេខាធិការ គ.ជ.ប. លោកទេព នីថា។ ចំពោះគណបក្សសង្គ្រោះជាតិ ជំហរតែមួយគត់ ដែលគណបក្សនេះធ្លាប់ប្រកាសជាញឹកញាប់ ក្នុងពេលកន្លងមក គឺមានតែមួយគត់។ នោះគឺ ការធ្វើមហាបាតុកម្ម ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតទេនោះ៕
សេចក្ដីរាយការណ៍ដោយ អ៊ឹម រចនា
ដោយវិទ្យុបារាំងអន្តរជាតិ

0 Comments:
Post a Comment