លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA ដែលសមាជិកមានអ្នករត់ម៉ូតូកង់បី ម៉ូតូឌុប និងរថយន្តឈ្នួលព្រះសង្ឃ ដូនជី យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលរាប់រយនាក់ ជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ កាលពីវេលាម៉ោង៤ម្សិលមិញ ដើម្បីធ្វើការបួងសួង សុំឲ្យស្ថានការណ៍នយោបាយវិលមករកសភាពដើម នៅពេលដែលពួកគេមើលឃើញថា ក្រោយការបោះឆ្នោត មានការរាយការណ៍កម្លាំងទ័ព នៅតំបន់សំខាន់ៗ ក្នុងរាជធានី និងខេត្តជុំវិញនេះ ដែលគេយល់ថា ជាការត្រៀមកម្លាំងបង្ក្រាបបាតុករ ដែលចង់ធ្វើការតវ៉ាទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការ បោះឆ្នោត។
គម្រោងរបស់អង្គការ IDEA នឹងចាប់ផ្តើមធ្វើជាបន្តបន្ទាប់នាពេលខាងមុខនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ដែលមានអង្គការមានសាខានៅទីនោះ ដើម្បីជាការពង្រីកនូវការចូលរួមឲ្យកាន់តែច្រើនពីពលរដ្ឋក៏ដូចជា អ្នកបោះឆ្នោត ដែលត្រូវការសន្តិភាពគ្រប់រូប។
ឆាយ ច័ន្ទនីដា
កាសែតភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment