អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Martin Nesirky
UN/Paulo Filgueiras
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP អង្គការសហប្រជាជាតិ
កាលពីថ្ងៃសុក្រ ទី៣ខែសីហាកន្លងទៅ
បានទាមទារឲ្យមានការវិនិច្ឆ័យដ៏យុត្តិធម៌មួយ
ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាស់ក្រោយការបោះឆ្នោតនៅកម្ពុជា។
គណបក្សប្រឆាំង បានអះអាងថា មានភាពមិនប្រក្រតីជាច្រើនកើតមានឡើង នៅក្នុងការបោះឆ្នោត ថ្ងៃទី២៨កក្កដា។ គណបក្សប្រឆាំងនេះ ថែមទាំងបានដង្ហោយរកអង្គការសហប្រជាជាតិ ឲ្យជួយស៊ើបអង្កេតលើបញ្ហានេះ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ អះអាងថា ខ្លួននៅមិនទាន់បានទទួលសំណើជាផ្លូវការណាមួយ ឲ្យចូលរួមស៊ើបអង្កេតលើបញ្ហាចម្រូងចម្រាស់ក្រោយការបោះឆ្នោតនេះ នៅឡើយទេ។
នៅក្នុងការបោះឆ្នោតជាតិអណត្តិទី៥នៅកម្ពុជានេះ អង្គការសហប្រជាជាតិមិនបានលូកដៃចូលទាល់តែសោះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Martin Nesirky ឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បាននិងកំពុងតែតាមដានការវិវត្តនៃការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីបញ្ហាចម្រូងចម្រាស់នេះផ្ទុះឡើងមកម្ល៉េះ។
អ្នកនាំពាក្យរូបនេះបន្ថែមថា អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបណ្ដឹងតវ៉ាលើដំណើរការបោះឆ្នោត ឬការវិនិច្ឆ័យដ៏យុត្តិធម៌លើការបោះឆ្នោតនៅកម្ពុជា ក្នុងគោលបំណងបញ្ជាក់ពីភាពត្រឹមត្រូវ និងសេចក្ដីគោរព ចំពោះឆន្ទះរបស់ពលរដ្ឋកម្ពុជាទាំងអស់៕
ដោយ អ៊ឹម រចនា
ពីវិទ្យុបារាំងអន្តរជាតិ

0 Comments:
Post a Comment