អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
ប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំត្រីភាគី រវាង
គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ
និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលបានព្រមព្រៀងគ្នាជាគោលការណ៍ថា នឹងបង្កើតគណកម្មការចម្រុះ ដើម្បី
ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ
បែរជាផ្លាស់ប្តូរជំហរវិញថា នឹងមិនចូលរួមគណកម្មការចម្រុះនោះទេ។
លោក យឹម សុវណ្ណ បានអះអាងថាគណបក្សសង្គ្រោះជាតិនឹងមិនចូលរួមគណកម្មការចម្រុះនោះទេ បើគ្មានអង្គការពាក់ព័ន្ធ និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល ព្រោះលោកបានអះអាងថា វាគ្មានន័យ។
បើតាមលិខិតផ្ញើជូនប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី៣ ខែសីហានេះ គណបក្សសង្គ្រោះជាតិ ចង់ឱ្យ គណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតី ក្នុងពេលបោះឆ្នោត មានសមាសភាព គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកអង្កេតការជាតិ និងអន្តរជាតិ ដោយមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។
លិខិតបានបញ្ជាក់ថា៖ «ការចូលរួមប្រជុំដើម្បីពិភាក្សាអំពីអាណត្តិនិង តួនាទី ភារកិច្ចរបស់គណកម្មការចម្រុះ នៅថ្ងៃស្អែក (ទី៤ ខែសីហា) នេះ គណបក្សសង្គ្រោះជាតិមិនទាន់អាចចាត់តំណាងឱ្យចូលរួមបានទេ ដោយរង់ចាំឱ្យមានការបង្កើតគណកម្មការចំពោះកិច្ចមួយ ដែលមានសមាសភាពចូលរួមទូលំទូលាយ គឺឱ្យមានភាគីចូលរួមគ្រប់ភាគីជាមុនសិន»។
គួររំលឹកថា គ.ជ.ប បានស្នើសមាសភាព គណកម្មការចម្រុះមានត្រឹមតែគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការមិនចូលក្នុងគណកម្មការចម្រុះ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃ ការបោះឆ្នោតនោះ នឹងបង្កឱ្យភាពតានតឹងនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតអូសបន្លាយ៕
ដោយ ស៊ុន មេសា
ពីវិទ្យុបារាំងអន្តរជាតិ

0 Comments:
Post a Comment