Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, August 3, 2013

ក្រោយ​បោះឆ្នោត​ ជា​​ពេល​វេលា​​ថ្លែង​អំណរ​គុណ​អ្នក​បោះឆ្នោត​

0 Comments

លោក សម រង្ស៊ី ក្នុងថ្ងៃបោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា
លោក សម រង្ស៊ី​ នឹងប្រជាពលរដ្ឋ​

បន្ទាប់ពី​ការបោះឆ្នោត​ មេដឹកនាំ​បក្ស​នយោបាយធំ​ៗ​ពី​រ ដែល​ទទួល​បាន​កៅអី​ច្រើន​ក្នុង​សភា​ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ ​​បាន​នាំគ្នាចុះទៅសួរសុខទុក្ខ និង​ថ្លែង​អំណរគុណម្ចាស់ឆ្នោតដល់ផ្ទះ។

ក្រោយការ​បោះឆ្នោត​ដែល​គេ​អាច​ដឹង​លទ្ធផល​បណ្តោះអាសន្ន​ មេដឹក​នាំ​​គណបក្ស​​នយោបាយ​​ធំៗ​ពីរ​ ដែល​ជាប់ឆ្នោត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​​សង្គ្រោះជាតិ​ ផ្តើម​ចុះ​​ជួប​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​ដល់​ផ្ទះ។ ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្នុង​នាម​ជា​រដ្ឋាភិបាល​ចាំផ្ទះ ​ទៅ​ជួប​សំណេះ​សំណាល​ និង​ជួយ​ដក​ស្ទូង​ប្រជាកសិករ​ នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។​
ដោយឡែក​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ និង​លោក​ កឹម សុខា ​ក៏ត្រូវ​ធ្វើ​ដំណើរ​​​ទៅ​តាម​បណ្តាខេត្ត​មួយចំនួន​ដែល​ខ្លួន​បាន​ទទួល​ អាសនៈ​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​២៨​កក្កដា​។ ​តាម​កម្មវិធី ​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​នឹង​ធ្វើដំណើរ​រួមគ្នា​ទៅ​ជួប​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ ដោយ​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​សីហា​នេះ ​នៅ​ឃុំ​កោះខែល​ ស្រុកស្អាង​ ខេត្ត​កណ្តាល​ ហើយ​បន្ត​ទៅ​ខេត្ត​កំពង់ចាម​ ព្រៃវែង​  កំពង់​ស្ពឺ ​​តាកែវ​ និងចុងក្រោយ​ នៅ​រាជធានី​ភ្នំពេញ​ នា​រសៀល​​ថ្ងៃ​​ទី​៦​​សីហា។

កាលពី​រសៀល​ថ្ងៃ​ទី​២​សីហា​ម្សិលមិញ​ លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​ជួប​ប្រជុំ​ជាមួយ​​តំណាង​​អង្គការ​សង្គមស៊ីវិល​​ជាច្រើន ​​នៅទី​ ស្នាក់ការ​ធំ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​កិច្ចប្រជុំ​​នោះ​ លោក​​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ​បាន​បញ្ជាក់​ពី​​ជំហរ​​ច្បាស់​លាស់​របស់​ខ្លួន ​គឺ​មិន​បែក​បាក់​គ្នា​ឡើយ​។ ​

ប្រមុខ​បក្ស​ប្រឆាំង​ទាំងពីរ​​ក៏​បាន​​បញ្ជាក់​​​ពី​ជំហរ​រួម​របស់​គណបក្ស​​ សង្គ្រោះ​ជាតិ​ នាពេលនេះ គឺការទាមទារ​​បង្កើត​គណៈកម្មការ​ចម្រុះ​ ដើម្បី​ស្រាវជ្រាវ​ពី​ភាព​មិន​ ប្រក្រតីនៃ​ការបោះឆ្នោត​ ហើយ​​គ្មាន​​ទេ​លទ្ធភាព​នៃ​ការចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះជាមួយ​គណបក្ស​​ ប្រជាជន​​កម្ពុជា៕
ដោយ លី ម៉េងហួរ
ពី ( RFI )

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com