ប្រជា
ពលរដ្ឋ ដែលអះអាងថាទទួលភាពអយុត្តិធម៌ក្នុងការបោះឆ្នោត
បានមកប្តឹងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នា២០១៣។
rfi/siv channa
គិតត្រឹមថ្ងៃទី៣សីហា
មានពាក្យបណ្តឹងពីភាពមិនប្រក្រតីស្តីពីការបោះឆ្នោតចំនួនជាង២ពាន់
ករណីហើយ ដែលម្ចាស់ឆ្នោតបានប្តឹងមកគណបក្សសង្គ្រោះជាតិ។
ពាក្យបណ្តឹងទាំងនេះត្រូវបានប្រជាពលរដ្ឋដាក់ទៅគណបក្សប្រឆាំង រយៈពេលតែ
៤ថ្ងៃប៉ុណ្ណោះ
ក្រោយពីគណបក្សនេះបើកយុទ្ធនាការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត
តាំងពីថ្ងៃទី៣១ កក្កដាមក។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានអះអាងថា ពាក្យបណ្តឹងទាំងនោះគឺពាក់ពន្ធ័នឹងការបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ការបោះឆ្នោតជំនួស និងករណីអ្នកដែលមានឯកសារគ្រប់គ្រាន់ ហើយមិនបានបោះ រួមទាំងករណីលិខិតបញ្ជាក់ក្លែងក្លាយជាដើម។ គណបក្សសង្គ្រោះជាតិអះអាងថា ភាពមិនប្រក្រតីទាំងនោះប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត និងជាការបញ្ជាក់ពីចន្លោះប្រហោងរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដែលមិនអាចទទួលយកបាន។
ចំណែកឯអង្គការអង្កេតការណ៍បោះឆ្នោត ហៅកាត់ថា និកហ្វិក របស់លោក ហង្ស ពុទ្ធា វិញ ក៏បានបញ្ជាក់ដែរថា អង្គការរបស់លោកក៏ទទួលបានភាពមិនប្រក្រតីស្តីពីការបោះឆ្នោតរាប់ពាន់ករ ណីមែន។ លោកបន្តថា អង្គការរបស់លោក កំពុងធ្វើការអង្កេតយ៉ាងយកចិត្តទុកដាក់លើរាជធានីភ្នំពេញ និង ខេត្តធំៗចំនួន៧ ដូចជាកណ្តាល កំពង់ចាម និងព្រៃវែង ជាដើម ដែលភាពមិនប្រក្រតីបានកើនឡើងខ្លាំងជាងគេ។
លោក ហង្សពុទ្ធា ក៏បានសង្កត់ធ្ងន់ថា ដើម្បីស្រាយបញ្ជាក់ពីមន្ទិលសង្ស័យ ស្តីភាពមិនប្រក្រតី អង្គការសង្គមស៊ីវិលទាំងអស់ បានស្នើឱ្យគ.ជ.ប. បង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានបោះរួចហើយ និងលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោត តែ គ.ជ.ប បដិសេធមិនព្រមបង្ហាញនោះទេ។ នេះគឺជាដើមចមនៃបញ្ហា។
ប៉ុន្តែ លោក ទេពនីថា អគ្គលេខាគ.ជ.ប. បានឆ្លើយតបថា ការស្រាវជ្រាវ និងការរកឃើញភាពអសកម្មនានា គឺគ្រាន់តែជាអំណះអំណាងរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺ គ.ជ.ប. បានទទួលពាក្យបណ្តឹងតិចតួចណាស់។ ម្យ៉ាងទៀត យន្តការដោះស្រាយពីអំណះអំណាង ពីភាពមិនប្រក្រតីទាំងនោះ កំពុងតែប្រសូត ឡើង។
យ៉ាងណាក៏ដោយ គេសង្ឃឹមថា ក្តីមន្ទិលសង្ស័យទាំងនេះ ទំនងជានឹងត្រូវបានដោះស្រាយនៅពេលដែល គណកម្មការចម្រុះលេចចេញជារូបរាង និងចាប់ផ្តើមធ្វើការលើករណីទាំងនោះក្នុងពេលឆាប់ៗនេះ។ នេះប្រសិនបើគណកម្មការចម្រុះនោះ ពិតជាអាចកើតចេញជារូបរាងមែន នោះ៕
ដោយ ស៊ុន មេសា
ពីវិទ្យុបារាំងអន្តរជាតិ

0 Comments:
Post a Comment