ចំនួននេះមានពី ២ ទៅដល់ ៣ ដងខ្ពស់ជាងចំនួនប្រចាំថ្ងៃ។
លោក Ivan Tan អ្នកវិភាគមកពី S&P នៅ សិង្ហបុរី បានឲ្យដឹងតាមសារអេឡិចត្រូនិកកាលពីម្សិលមិញថា៖ «ការយល់ដឹងរបស់យើងគឺថា វាជាប្រតិកម្មដ៏រហ័សមួយកាលពីល្ងាចថ្ងៃអាទិត្យដែលមនុស្សជា ច្រើនដកប្រាក់ និងការស្ដុកអាហារទុកក្នុងការត្រៀមសម្រាប់ភាពចលាចល និងការផ្អាកដំណើរការសេវា»។
S&P បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ ខែកក្កដា ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត ដោយលើកឡើងថា ខ្លួនរក្សាចំណាត់ថ្នាក់ អេស៊ីលីដានៅកម្រិត B ឬស្ថិរភាពដោយសារការដកប្រាក់ត្រូវបានកំណត់ធៀបនឹងទ្រព្យសកម្ម សន្ទនីយភាពរបស់ធនាគារនេះ។
S&P និយាយនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា អេស៊ីលីដា មានម៉ាស៊ីន អេធីអឹម ១៧០ ទូទាំងប្រទេស ជាធនាគារធំជាងគេនៅកម្ពុជា ដូច្នេះវាមានផលប៉ះពាល់ខ្លាំងបំផុត។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ធនាគារនេះទទួលបានប្រាក់បញ្ញើ ១,៥ ពាន់លានដុល្លារអាមេរិក។
ការដកប្រាក់ភាគច្រើនបានកើតឡើងនៅទីក្រុង ភ្នំពេញកាលពីថ្ងៃអាទិត្យ ដោយមានការតម្រង់ជួរដ៏វែងនៅចាំដកប្រាក់ពីម៉ាស៊ីន អេធីអឹម។
ខណៈបរិយាកាសបានស្ងាត់ស្ងៀមចក្ខុវិស័យនៅមិនទាន់ច្បាស់លាស់។
លទ្ធផលបឋមរបស់គណបក្សប្រជាជនកម្ពុជាគឺគណបក្សនេះឈ្នះ ៦៨ ហើយគណបក្សសង្គ្រោះជាតិបាន ៥៥ អាសនៈ ប៉ុន្តែលទ្ធផលរបស់បក្សសង្គ្រោះជាតិគឺគណបក្សប្រឆាំងធំមួយនេះឈ្នះ បាន ៦៣ អាសនៈ។ ទោះយ៉ាងនេះក្តីលទ្ធផលផ្លូវការមិនទាន់ដឹងនៅឡើយទេ។
លោក អ៊ិន ចាន់នី ប្រធានធនាគារ អេស៊ីលីដា ឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ពេលការដកប្រាក់បានកើនឡើង ម៉ាស៊ីន អេធីអឹម ជាច្រើនអស់ប្រាក់។ លោកបន្តថា៖ «ដោយសារ នៅក្នុងម៉ាស៊ីន អេធីអឹម យើងមានប្រាក់រៀល និងដុល្លារ អតិថិជនភាគច្រើនដកយកតែប្រាក់ដុល្លារ ដូច្នេះយើងនៅមានប្រាក់រៀល។ វាមិនអស់ប្រាក់ទេ»៕ PB ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment