Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 14, 2013

លោក សម រង្ស៊ី នឹងវិល​មក​​កម្ពុជា​វិញ​នៅថ្ងៃ​ទី​១៥ សីហា ​ស្អែក​

0 Comments

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​សង្គ្រោះជាតិ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​អវត្តមាន​ពី​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ នឹង​វិល​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ សីហា​ស្អែកនេះ។ លោកស្រី មួរ សុខហួ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បានថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ RFI នៅ​ថ្ងៃពុធ​នេះ​ថា បើគ្មាន​អ្វី​ប្រែប្រួល​ទេ ប្រធានគណបក្ស​របស់​ខ្លួន នឹង​វិល​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ​តាម​ការ​គ្រោងទុក

ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែល​អវត្តមាន​ពី​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ នឹងវិលចូលមកកម្ពុជាវិញនៅថ្ងៃទី ១៥ សីហាស្អែកនេះ។ នេះបើតាមលោកស្រីមួរ សុខហួ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃពុធនេះ។ លោក សម រង្ស៊ី បានអវត្តមាន​ពីប្រទេស​រយៈពេល​ជាងមួយ​សប្តាហ៍ដើម្បី​ទៅ​ចូលរួម​ ពិធីការរបស់កូនស្តីនៅសហរដ្ឋអាមេរិក។
នៅសហរដ្ឋអាមេរិកនោះហើយ ដែលលោក សម រង្ស៊ីកាលពីថ្ងៃទី១១ សីហា បាន​ព្រមាន​ពីការ​ធ្វើមហាបាតុកម្ម​ប្រសិនបើ​ក្រុមចម្រុះបច្ចេកទេស ដើម្បីអង្កេត​លើភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត នៅតែ មានភាពចម្រូងចម្រាសមិនអាចស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាន។ ទាក់ទិននឹងការប្រកាសធ្វើបាតុកម្មនេះដែរ លោក ស្រី មួរ សុខហួរ បានបញ្ជាក់ថា គោល​ជំហរ​របស់​គណបក្សសង្គ្រោះជាតិ គឺផ្តល់យុត្តិធម៌ដល់អ្នកបោះឆ្នោត។ មន្ត្រី​គណបក្ស​ប្រឆាំង​រូបនេះបាន​អះអាង​ថា បានរកឃើញភាព​មិនប្រក្រតីប្រមាណ​ជាង១ម៉ឺន​ករណីទាក់ទង​នឹងការ​បាត់​ឈ្មោះ អ្នកបោះឆ្នោត ដែល​ធ្វើឲ្យពួកគេ​មិនអាចបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បាន។ យ៉ាង​ណាក៏ដោយ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មហាបាតុកម្ម​ដែល​នឹង​អាច​ផ្ទុះ​ឡើង​នោះ គឺជាមហាបាតុកម្មអហិង្សា។
ចំពោះភាពតានតឹងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជានេះដែរ លោក ស្រី ប្រមុខ​ទូតសហភាពអ៊ឺរ៉ុប Catherine Ashton បានផ្ញើរលិខិតចុះថ្ងៃទី១២សីហា ពីទីក្រុង​ប្រុចហ្សែល​ជូន​ប្រធាន​គណកប្សប្រឆាំងលោក សម រង្ស៊ី។ លិខិតនោះបានបញ្ជាក់ថា ភាពមិនប្រក្រតី​ក្នុងថ្ងៃបោះឆ្នោត​នោះ នឹងត្រូវបាន​ដោះស្រាយមុន​ការប្រកាស​លទ្ធផល​បោះឆ្នោតចេញ​ជា​ផ្លូវការ។ លោកស្រីក៏បានជម្រុញឱ្យគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ចូលរួម​ជាដៃ​គូជា​មួយ​ គ្រប់ភាគីពាក់ពន្ធ័ដើម្បីដោះស្រាយបញ្ហាភាពមិនប្រក្រតីទាំងឡាយ និង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​រក្សា​នូវសន្តិភាព និងស្មារតីប្រជាធិបតេយ្យនៅកម្ពុជា។
គួររំលឹកថា គណបក្សប្រជាជនកម្ពុជា និងគណកប្សសង្គ្រោះជាតិ បានជួបចរចា​គ្នា​កាល​ពី​សប្តាហ៍មុន ដើម្បី​ឈាន​ទៅ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បីដោះស្រាយភាព​មិន​ប្រក្រតី​នៃ ​ការ​បោះឆ្នោត តែរហូតមកដល់ពេលនេះ គណៈកម្មការចំពោះកិច្ចនេះ នៅ​ទ្រឹង​មិនមាន​ការ​វិវត្តអ្វី​ទាំងអស់។ ការវិលមកកាន់កម្ពុជាវិញ របស់លោកសម រង្ស៊ី នៅ​ពេល​នេះ​បាន​កើត​ឡើង​ចំពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​ កម្តៅខ្លាំង៕
សេចក្តី​រាយការ​ណ៏របស់​ ស៊ុន មេសា 
ពីវិទ្យុ​បារាំង

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com